អ្នកគ្រូង Ha Anh Phuong និងកូនសិស្ស។

គម្រោងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាតាមអ៊ីនធឺណិតនេះ បានចាប់ផ្តើមចេញពីរឿងរាវដ៏គួរឱ្យភ័យខ្លាច និងបទពិសោធន៍ដ៏ឈឺចាប់របស់សិស្សសាលាវិទ្យាល័យ Hương Cần ក៏ដូចជាមិត្តភក្តិនៅបណ្តាប្រទេសក្នុងតំបន់ ដូចជា៖ ថៃ ហ្វីលីពីន ព្រុយណេ ឥណ្ឌា បង់ក្លាដែស...។ ជាពិសេសក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ រីករាលដាល ការសិក្សាតាមអ៊ីនធឺណិតបានក្លាយជាទម្រង់សិក្សាចម្បង។ ពីនោះមក សិស្សានុសិស្សបានប៉ះដល់បរិយាកាសអនឡាញដ៏ស្មុគស្មាញ និងត្រូវប្រឈមមុខនឹងអន្ទាក់ដែលមិនអាចទាយទុកជាមុនបាន។

“ដោយរបៀបណាមួយ ជនចម្លែកម្នាក់បានលួចយកគណនី Instagram របស់ខ្ញុំ ហើយបានបង្ហោះមាតិកាមនុស្សពេញវ័យ ដែលបានបំផ្លាញរូបភាពរបស់ខ្ញុំ។ គណនីរបស់ខ្ញុំត្រូវបានគេបង្ហោះជាសាធារណៈ ហើយមនុស្សជាច្រើនបានឃើញមាតិកាមនុស្សពេញវ័យនោះ។ ប្រអប់សំបុត្ររបស់ខ្ញុំ ត្រូវបានជន់លិចដោយ សារជេរប្រមាថ ការមើលងាយ និងពាក្យសម្តីធ្ងន់ៗ។ ក្រោយមក ខ្ញុំមានអារម្មណ៍ ស្ត្រេស និងធុញទ្រាន់នឹងអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើង”។

“ពេលមួយ ជនចម្លែកម្នាក់មានលេខទូរសព្ទរបស់ខ្ញុំ ហើយចាប់ផ្តើមខលមកខ្ញុំជាបន្តបន្ទាប់។ ហត់ណាស់ខ្ញុំលើកទូរស័ព្ទ ហើយគាត់ចាប់ផ្តើមសួរសំណួរដូចជា៖ អូនពាក់អាវអ្វី? អូននៅឯណា? អូនមានសង្សាហើយឬនៅ? អាចមកផ្ទះអូនបានទេ? បន្ទាប់នោះខ្ញុំបាន block គាត់។ ប៉ុន្តែគាត់បានបន្តខលមកខ្ញុំពីលេខទូរស័ព្ទផ្សេងទៀត។ មិត្តភក្តិរបស់ខ្ញុំក៏ទទួលការហៅទូរសព្ទដូចគ្នាដែរ”។

ថ្នាក់រៀនអំពីការប្រយុទ្ធប្រឆាំងអំពើហឹង្សាតាមអ៊ីនធឺណិត ។

ទាំងនេះបានបង្ហាញថា អំពើហឹង្សាតាមអ៊ីនធឺណិត មិនគ្រាន់តែជាពាក្យទទេប៉ុណ្ណោះទេ ប៉ុន្តែជាទង្វើរំលោភបំពាន ដែលបង្កការឈឺចាប់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់យុវវ័យទៀតផង។ ប្រឈមមុខនឹងស្ថានភាពនេះ អ្នកគ្រូ Phuong និងសិស្សសាលាវិទ្យាល័យ Huong Can បានប្រែក្លាយការភ័យខ្លាចទៅជាសកម្មភាព។

“នាងខ្ញុំនិងកូនសិស្សបានប្ដេជ្ញាអនុវត្តន៍គម្រោងទប់ស្កាត់អំពើហិង្សាតាមអ៊ីនធឺណិត។ ដោយមានបំណងចង់ជួយសិស្សានុសិស្សឱ្យមានសុវត្ថិភាពក្នុងលំហអ៊ីនធឺណិត និងលើកកម្ពស់ការយល់ដឹងអំពីអ៊ីនធឺណិតសម្រាប់ពួកគេ។ នេះក៏ជាគម្រោងដែលខ្ញុំពេញចិត្តខ្លាំងណាស់។ ខ្ញុំបានទទួលការគាំទ្រពីស្ថានទូតថៃ។ តាមនោះ ខ្ញុំអាចពង្រីកគម្រោងនេះ ដល់សហគមន៍គ្រូបង្រៀន និងសិស្សនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍”។

គំរូក៏បានតភ្ជាប់ថ្នាក់រៀនរបស់អ្នកគ្រូ Phuong ជាមួយមិត្តភក្តិក្នុងតំបន់។

ដោយមានការគាំទ្រពីស្ថានទូតថៃ និងឧត្តមភាពពីពានរង្វាន់ PMCA ដែលអ្នកគ្រូ Phuong ទទួលបានក្នុងឆ្នាំ ២០២១ គម្រោងនេះបានរីកសាយភាយយ៉ាងឆាប់រហ័សក្នុងតំបន់ និងអន្តរជាតិ។ គម្រោងបានរៀបចំសិក្ខាសាលាអន្តរជាតិដោយមានការចូលរួមពីអ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិតល្បីឈ្មោះនិងវាគ្មិនមកពីទ្វីបទាំង៤។ សាលាវិទ្យាល័យជាង ៥០ នៅវៀតណាម និងប្រទេសចំនួន ២១ ផ្សេងទៀត បានរួមដៃគ្នា បង្កើតបណ្តាញចែករំលែកនិងគាំទ្រយ៉ាងទូលំទូលាយ។ លោក Ngo Minh Hieu អ្នកជំនាញនៅមជ្ឈមណ្ឌលជាតិត្រួតពិនិត្យសន្តិសុខតាមអ៊ីនធឺណិតបានចែករំលែកថា៖

"នៅពេលប្រឈមមុខនឹងការធ្វើបាបតាមអ៊ីនធឺណិត យើងត្រូវចាត់វិធានការសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាព ដូចជា៖ មិនយកចិត្តទុកដាក់លើការជេរប្រមាថ ឬបង្កាច់បង្ខូចឡើយ; មិនបង្ហោះព័ត៌មានផ្ទាល់ខ្លួននៅលើអ៊ីនធឺណិត; ប្រើមុខងារឯកជនជានិច្ចសម្រាប់គណនីផ្ទាល់ខ្លួន; បន្ថែមមិត្តភ័ក្តិជាមួយមនុស្សដែលយើងស្គាល់តែប៉ុណ្ណោះ មិនទទួលសំណើរសុំបន្ថែមមិត្តភ័ក្តិពីជនចម្លែក; ប្រើប្រាស់ពាក្យសម្ងាត់ដ៏ខ្លាំងដើម្បីការពារគណនី; ដំឡើងមុខងារលាក់បាំងមតិយោបល់ដែលមានពាក្យរសើប ឬមានលក្ខណៈបង្កាច់បង្ខូច និងជេរប្រមាថ; block គណនីដែលបានប្រព្រឹត្តអំពើគំរាមកំហែង។ ក្រៅពីនេះ ត្រូវធានាថា កម្មវិធីកុំព្យូទ័រ និងកម្មវិធីរុករក (browser) ដូចជា Google Chrome ឬ Microsoft Edge ត្រូវបានអាប់ដេតជាប្រចាំ ដើម្បីការពារហានិភ័យទាំងអស់”។

ក្រោមការណែនាំរបស់អ្នកគ្រូ Phuong និងការគាំទ្រពីអ្នកជំនាញផ្នែកបច្ចេកវិទ្យា សិស្សសាលាវិទ្យាល័យ Huong Can បានបង្កើត AI Chatbot ជាឧបករណ៍ស្វ័យប្រវត្តិសម្រាប់ទទួលនិងផ្តល់ប្រឹក្សាដល់ជនរងគ្រោះនៃអំពើហិង្សាតាមអ៊ីនធឺណិត។ បន្ទាប់ពីមួយរយៈពេលខ្លី Chatbot បានគាំទ្រជាង ២.៥០០ករណី ក្នុងនោះ មានសិស្សជាច្រើននាក់មកពីបណ្តាប្រទេសអាស៊ានផងដែរ។

“ខ្ញុំជឿជាក់ថា នៅពេលអនាគត ប្រសិនបើនរណាម្នាក់ប្រឈមមុខនឹងការគំរាមកំហែងតាមអ៊ីនធឺណិត ពួកគេត្រូវឆ្លើយតបនិងចែករំលែកជាមួយអ្នកដទៃ។ ត្រូវតែចងចាំថា ពួកគេមិនមែនជាតែម្នាក់ឯងនោះទេ។ បញ្ហានេះកើតឡើងចំពោះក្មេងជំទង់ជាច្រើន ហើយពួកគេមិនគួរព្រួយបារម្ភខ្លាំងពេកឡើយ”។

“អ្វីដែលយើងបានធ្វើគឺរាយការណ៍ពីឧប្បត្តិហេតុនេះ ដល់ស្ថាប័នមានសមត្ថកិច្ច។ ត្រឹមតែប៉ុន្មានថ្ងៃក្រោយមក ខ្លឹមសារមិនសមរម្យទាំងអស់ត្រូវបានដកចេញ។ ខ្ញុំក៏បានផ្តោតភាពក្លាហានទាំងអស់ ដើម្បីចែករំលែករឿងនេះជាមួយឪពុកម្តាយរបស់ខ្ញុំផងដែរ”។

សិស្សានុសិស្សត្រៀមរៀបចំបទបង្ហាញអំពីការប្រយុទ្ធប្រឆាំអំពើហិង្សាតាមអ៊ីនធឹណិត។

ក្រៅពីការចូលរួមសិក្ខាសាលា និងឃោសនាស្តីពីការទប់ស្កាត់អំពើហឹង្សាតាមអ៊ីនធឺណែត គម្រោងនេះក៏ជួយតភ្ជាប់សិស្សានុសិស្សថៃ និងវៀតណាម តាមរយៈបទបង្ហាញនិងការផ្លាស់ប្តូរទស្សនៈចំពោះអំពើហិង្សាតាមអ៊ីនធឺណិតផងដែរ។ មិនត្រឹមតែនៅកម្រិតសាលារៀនប៉ុណ្ណោះទេ គម្រោងនេះក៏ទទួលបានការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរមូលដ្ឋានទៀតផង។

បច្ចុប្បន្ននេះ គម្រោងទប់ស្កាត់អំពើហិង្សាតាមអ៊ីនធឺណិត នៅតែបន្តដោយស្នូលគឺថ្នាក់ទី១០ សាលាវិទ្យាល័យ Huong Can ក្រោមការណែនាំរបស់អ្នកគ្រូ Ha Anh Phuong។ នេះគឺជាសក្ខីភាពនៃគម្រោងអប់រំប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែជួយសិស្សានុសិស្សការពារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការកសាងសហគមន៍អ៊ីនធឺណិតដ៏អ៊ីនធឺណិត និងសុវត្ថភាព ដែលមនុស្សគ្រប់គ្នាត្រូវបានគោរព និងចែករំលែក៕