មេចុងភៅ សាកាល ភឿង។ |
និស្ស័យរបស់លោក សាកាល ភឿង ជាមួយប្រទេសវៀតណាមបាមកដល់ដោយ
ចៃដន្យ។ នៅឆ្នាំ២០០០ លោកមកដល់វៀតណាមជាលើកដំបូង តាមកិច្ចសន្យាធ្វើការ
រយៈពេល១ឆ្នាំនៅទីនេះ។ ចំពោះរូបលោក នោះគឺដំណាក់កាលដ៏លំបាកបំផុត ដោយ
សារនៅពេលនោះ ភាសាអង់គ្លេសរបស់លោកមិនសូវស្ទាត់ឡើយ ហើយលើសពីនេះ
ទៅទៀតគឺភាពខុសប្លែកអំពីវប្បធម៌ ជាពិសេសក្នុងការងារ។ ធ្លាប់មានពេលខ្លះលោកចង់ចាកចេញពីទីនោះដែរ ប៉ុន្តែជាទីចុងក្រោយ លោកបានសម្រេចចិត្តស្នាក់នៅវៀតណាម ប្រើប្រាស់ការជក់ចិត្តនិងអំណត់ធ្មត់ផ្ទាល់ខ្លួនដើម្បីជំនះលើការលំបាកទាំងអស់។ សព្វ
ថ្ងៃនេះ លោកពិតជាមានផាសុខភាពនៅពេលរស់នៅទីក្រុងហូជីមិញ។
ដូចនឹងមេចុងភៅដទៃទៀតដែរ លោក សាកាលក៏មានបំណងប្រាថ្នាចង់ធ្វើជាម្ចាស់
ភោជនីយដ្ឋានដោយឡែករបស់ខ្លួន។ ជាលើកទី២វិលត្រឡប់មកវៀតណាម នៅពេល
ដែលបានសន្សំសម្ចៃបទពិសោធន៍គ្រប់គ្រាន់ហើយ លោកបានបើកភោជនីយដ្ឋាន Le Corte នៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៩ បន្តបើកសម្ពោធភោជនីយដ្ឋាន P’Ti Saigon។ ចាប់
តាំងពីឆ្នាំ២០១៥មក លោក សាកាល ថែមទាំងកាន់តំណែងជាប្រធាន Escoffier Vietnam ទៀតផង។ Escoffier Vietnam មានគោលដៅស្នូលចំនួន២៖ ទីមួយគឺប្រមូល
ផ្ដុំអ្នកចុងភៅនិងអ្នកស្រឡាញ់ម្ហូបអាហារទាំងអស់ដើម្បីចែករំលែកសេចក្ដីស្រឡាញ់នោះ ហើយទីពីរគឺបង្ហាត់បង្រៀនចំណេះដឹងនិងរូបមន្តចម្អិនអាហារជូនអ្នកចុងភៅ
ជំនាន់វ័យក្មេងនៅវៀតណាម។ ចែករំលែកពីហេតុផលនៃការងារនេះ លោក សាកាល ឲ្យដឹងថា៖
លោក សាកាល ភឿងនិងសហការី។ |
ដោយមានការជក់ចិត្ត ការទទួលខុសត្រូវ ស្មារតីហ៊ានគិតហ៊ានធ្វើរបស់ខ្លួន សាកាល ភឿងមានបំណងចង់ជួយឲ្យរបរចុងភៅកាន់តែរីកចម្រើនថែមទៀតមិនត្រឹម
តែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅស្រុកកំណើតកម្ពុជារបស់លោកទៀតផង។ លោកគ្រោងនឹងវិលត្រឡប់មកមាតុភូមិវិញ ដើម្បីបង្ហាត់បង្រៀនចំណេះដឹងនិងរូប
មន្តចម្អិនអាហារដ៏ថ្លៃថ្លារបស់ខ្លួនជូនចំពោះអ្នកចុងភៅជំនាន់វ័យក្មេងកម្ពុជា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

