“បន្ទាប់ពីទទួលបានពានរង្វាន់ PMCA ខ្ញុំបានភ្ជាប់ទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រងជាច្រើនរូប មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលឈ្នះពានរង្វាន់នេះ។ យើងបានអនុវត្តគម្រោងជាច្រើនដូចជា៖ គម្រោងទប់ស្កាត់អំពើហិង្សានៅលើអ៊ីនធឺណិត និង I’m Muong។ មិនត្រឹមតែភ្ជាប់ទំនាក់ទំនងជាមួយលោកគ្រូ-អ្នកគ្រូទាំងនោះទេ ខ្ញុំក៏មានឱកាសទំនាក់ទំនងជាមួយគ្រូបង្រៀនក្នុងចំណោមមិត្តភក្តិរបស់គ្រូបង្រៀនដែលឈ្នះពានរង្វាន់ផងដែរ។ ទាំងនេះ គឺជាបទពិសោធន៍ដ៏មានតម្លៃ និងអស្ចារ្យសម្រាប់ខ្ញុំ នាំសិស្សានុសិស្សរបស់ខ្លួនទៅកាន់ពិភពលោក និងនាំពិភពលោកខិតមកជិតសិស្សានុសិស្ស តាមរយៈវិធីសាស្រ្តផ្សេងៗគ្នា"។
អ្នកគ្រូ Ha Anh Phuong និងកូនសិស្ស។ |
មុនពេលទទួលបានពានរង្វាន់ PMCA អ្នកគ្រូ Ha Anh Phuong ត្រូវបានស្គាល់ដល់ជាគ្រូបង្រៀនដែលតែងតែយកចិត្តទុកដាក់ ដើរជួរមុខក្នុងការច្នៃប្រឌិតវិធីបង្រៀនភាសាអង់គ្លេសនៅក្នុងសាលារៀននៅតំបន់ព្រៃភ្នំ។ ក្នុងឆ្នាំ ២០១៦ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសកញ្ញា Ha Anh Phuong បានជ្រើសរើសវិលត្រឡប់ទៅស្រុកកំណើតនៅខេត្ត Phu Tho ផ្សារភ្ជាប់ជាមួយសាលាវិទ្យាល័យ Huong Can ដែលមានសិស្សជាង ៨០% ជាជនជាតិភាគតិច។ ដោយយល់ច្បាស់ពីការលំបាកដែលសិស្សកំពុងជួបប្រទះ ជាពិសេសក្នុងការសិក្សាភាសាអង់គ្លេស អ្នកគ្រូ Phuong បានខិតខំស្វែងរករបក់ដំណោះស្រាយ៖ "ខ្ញុំព្យាយាមស្វែងរកដំណោះស្រាយ និងវិធីបង្រៀនដើម្បីផ្តោតលើកត្តាសំខាន់ចំនួន២ នោះគឺ៖ ការលើកទឹកចិត្តផ្ទៃក្នុង និងបរិយាកាសរៀនភាសាបរទេស។ ប្អូនៗរៀនភាសាអង់គ្លេសដើម្បីអភិវឌ្ឍខ្លួនឯង មិនគ្រាន់តែរៀនដើម្បីប្រឡងនោះទេ។ ខ្ញុំបានរកឃើញដំណោះស្រាយដូចជាការបង្រៀនភាសាអង់គ្លេសតាមរយៈភាពយន្ត ការបង្រៀនតាមរយៈតន្ត្រី ដើម្បីបំផុសគំនិតឲ្យសិស្សានុសិស្សតាមរយៈសកម្មភាព ឬ រឿងរ៉ាវដែលបំផុសគំនិត”។
ទាក់ទងនឹងបរិយាកាសអនុវត្តភាសាបរទេស ដោយក្លាយជាសមាជិកនៃសហគមន៍គ្រូបង្រៀនច្នៃប្រឌិត Microsoft អ្នកគ្រូ Phuong បានតភ្ជាប់សិស្សរបស់ខ្លួនជាមួយបណ្តាប្រទេសជុំវិញពិភពលោកតាមរយៈគំរូ ថ្នាក់រៀនឆ្លងដែន។ ជាមួយនឹងគំរូនេះ សិស្សនៅសាលា Huong Can បានភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិមកពីជុំវិញពិភពលោក ដោយបើកចេញបរិយាកាសសិក្សាភាសាបរទេសដ៏ធំមួយ។
"ការសិក្សាភាសាអង់គ្លេស ជាធម្មតាគឺគួរឱ្យធុញណាស់ ដោយសារតែខ្វះរូបភាព។ បន្ទាប់ពីចូលរៀនវិធីសាស្រ្តថ្មី យើងខ្ញុំកាន់តែសប្បាយរីករាយនៅក្នុងថ្នាក់រៀន ហើយចាប់អារ្ហម្មណ៍នឹងការរៀន ងាយស្រួលស្រូបយកចំណេះដឹង និងអភិវឌ្ឍន៍ជំនាញទន់”។
មិនត្រឹមតែបង្កើតបរិយាកាសសិក្សាប៉ុណ្ណោះទេ អ្នកគ្រូ Phuong និងកូនសិស្សក៏បានយល់ឃើញពីបញ្ហាបន្ទាន់មួយទៀតគឺសុវត្ថិភាពតាមអ៊ីនធឺណិត។ ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាត COVID-១៩ នៅពេលដែលការរៀនតាមអ៊ីនធឺណិតកាន់តែពេញនិយម និងហានិភ័យតាមអ៊ីនធឺណិតកាន់តែច្បាស់។ គម្រោងនេះបានក្លាយជាគម្រោងអន្តរជាតិ ដោយទាក់ទាញការចូលរួមពីប្រទេសចំនួន ២១ និងសាលាវិទ្យាល័យជាង ៥០ នៅវៀតណាម៖ "ខ្ញុំឈ្មោះ Klomchit Donpirom ខ្ញុំជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រនៅសាលា Kamalasai ប្រទេសថៃ។ ខ្ញុំរីករាយណាស់ដែលបានចូលរួមក្នុងគម្រោងថ្នាក់រៀនឆ្លងដែន ជាមួយអ្នកគ្រូ Ha Anh Phuong។ លើសពីនេះ សិស្សានុសិស្សក៏មានការយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពអំពើហឹង្សាតាមអ៊ីនធឺណេត តាមនោះ មានសុវត្ថិភាពជាង និងមានឱកាសផ្លាស់ប្តូរវប្បធម៌ក្នុងស្រុក ក៏ដូចជាអភិវឌ្ឍន៍ជំនាញភាសាផងដែរ។"
លើសពីនេះ អ្នកគ្រូ Phuong ក៏បានអនុវត្តន៍គម្រោងដ៏មានអត្ថន័យជាច្រើន ជួយសិស្សានុសិស្សមិនត្រឹមតែបង្កើនជំនាញភាសាបរទេសប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ជាពិសេសចរិយាសម្បត្តិរបស់ពលរដ្ឋសកល។ ហើយក្នុងដំណើរការបណ្តុះបណ្តាលពលរដ្ឋសកល អ្នកគ្រូ Phượng និងកូនសិស្សក៏មិនបំភ្លេចការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិទេ៖ “បរិវត្តកម្មឌីជីថលធ្វើឱ្យមានភាពងាយស្រួលក្នុងការតភ្ជាប់តាមអ៊ីធឺណិត ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិនឹងប៉ះពាល់ដល់ការអភិរក្សវប្បធម៌ជនជាតិ Muong របស់ សិស្សានុសិស្ស។ ដូច្នេះហើយ ខ្ញុំនិងកូនសិស្សបានអង្គុយរួមគ្នាដើម្បីអនុវត្តគម្រោងមួយមានឈ្មោះថា I'm Muong។ យើងបានអនុវត្តសកម្មភាពជាច្រើន ដូចជា៖ បើកថ្នាក់រៀនភាសា Muong តាមអនឡាញ ផ្សព្វផ្សាយតាមរយៈកាណាល sportify ជាភាសាអង់គ្លេស និងភាសាវៀតណាមសម្រាប់សិស្សបរទេស និងសិស្សវៀតណាម។ កាណាល sportify មានឈ្មោះ I’m Muong ។ ប្អូនៗបានដាក់លេខកូដ QR ឧទ្ទេសនាមអំពីបរិយាកាសវប្បធម៌ជនជាតិ Muong របស់សាលា ដើម្បីឲ្យភ្ញៀវបរទេសនៅពេលមកដល់សាលា អាចងាយស្រួលក្នុងការស្វែងយល់អំពីវប្បធម៌ជនជាតិ Muong នៅតាមបរិយាកាសវប្បធម៌របស់សាលា”។
ដំណើរសាបព្រោះចំណេះដឹងរបស់អ្នកគ្រូ Ha Anh Phuong គឺជាសក្ខីភាពដ៏រស់រវឹកនៃស្មារតីច្នៃប្រឌិតនិងនវានុវត្តន៍ ក្នុងវិស័យអប់រំ ជាកន្លែងដែលសិស្សានុសិស្សមិនត្រឹមតែពូកែខាងចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានភាពចាស់ទុំក្នុងការត្រិះរិះ បុគ្គលិកលក្ខណៈ និងសមត្ថភាពធ្វើសមាហរណកម្មទៀតផង។ ពីថ្នាក់រៀនតូចៗនៅតំបន់ព្រៃភ្នំខេត្ត Phu Tho ពលរដ្ឋឌីជីថល និងពលរដ្ឋសកលកំពុងធំឡើងជារៀងរាល់ថ្ងៃ ដោយត្រៀមខ្លួនឆ្ពោះទៅពិភពលោកជាមួយចំណេះដឹង វប្បធម៌ និងក្តីមេត្តា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
អ្នកគ្រូ Ha Anh Phuong និងកូនសិស្ស។