ប្រជាពលរដ្ឋបំពេញបែបបទរដ្ឋបាល។ រូបថត៖VOV

ឃុំ Bac Phong មានគ្រួសារប្រមាណ ១ ១០០ គ្រួរជាមួយប្រជាជនជាង ៥ ១០០ នាក់ ចែកចេញជា ១០ ភូមិ។ ក្នុងនោះ ប្រជាជនភាគច្រើនជា ជនជាតិ Muong ស្រូបយក ៥៥% ប្រជាជន Kinh ស្រូបយក ២៥% និងជនជាតិ Dao ស្រូបយក ១៥%។ ក្នុងនាមជាឃុំតំបន់ភ្នំ ប្រជាជនមិនទាន់មានទម្លាប់ទទួលសេវាសាធារណៈតាមបែបច្រកចេញចូលតែមួយទេ។ ដូច្នេះហើយ កម្មាភិបាលនៃក្បាលម៉ាស៊ីនរដ្ឋបាលឃុំ Bac Phong មានការលំបាកជាងក្នុងការដោះស្រាយបែបបទរដ្ឋបាលជូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ កម្មាភិបាលឃុំ Bac Phong សុទ្ធតែយល់ដឹងអំពីសារៈសំខាន់នៃការអនុវត្តគំរូ “រដ្ឋអំណាចរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាជន” ។ លោក Khuong Xuan Lich អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ Bac Phong បានមានប្រសាសន៍ថា៖ “អនុវត្តន៍រដ្ឋអំណាចស្និទស្នាល ដំបូងឡើយគឺត្រូវមានមនុស្សមានទឹកចិត្តស្និទ្ធស្នាល ក្រោយមកគឺភារកិច្ចស្និទ្ធស្នាល។ យើងខ្ញុំបានតម្រូវឲ្យកម្មាភិបាលអនុវត្តន៍ការទទួលខុសត្រូវ និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសគឺវប្បធម៌ក្នុងការិយាល័យ។ បែបបទរដ្ឋបាលត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស កម្មាភិបាលរួសរាយរាក់ទាក់នៅការិយាល័យបំពេញបែបបទរដ្ឋបាល”។

អាស្រ័យលើគោលការណ៍នោះ ឃុំ Bac Phong បានចាត់តាំងកម្មាភិបាលធ្វើការងារនៅការិយាល័យ “ច្រកចេញចូលតែមួយ” ដែលមានបទពិសោធន៍ និងជំនាញក្នុងការទំនាក់ទំនង ហើយមានភាពបត់បែនក្នុងការដោះស្រាយស្ថានភាពនៅពេលជួបជាមួយប្រជាជន អង្គការ និងសហគ្រាស។ មកពីទីក្រុងហាណូយ អ្នកស្រី Nguyen Thi Ha Giang បានបំពេញបែបបទរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនឃុំ Bac Phong មានអារម្មណ៍ថា៖ “នៅពេលមកបំពេញបែបបទនៅទីនេះ នាងខ្ញុំត្រូវបានកម្មាភិបាលនៅទីនេះជួយសម្រួលយ៉ាងយកចិត្តទុកដាក់។ កម្មាភិបាលនៅទីនេះពិតជារួសរាយរាក់ទាក់ មានអាកប្បកិរិយាត្រឹមត្រូវ គោរពពេលវេលា និងជួយប្រជាពលរដ្ឋយ៉ាងហ្មត់ចត់ផងដែរ”។

មន្ទីរពេទ្យឃុំ Bac Phong។ រូបថត៖ រូបថត៖VOV

ឯកសារ និងបែបបទរដ្ឋបាលសុទ្ធតែត្រូវបានកម្មាភិបាលឃុំ Bac Phong ធ្វើចំណាត់ការ អនុវត្តន៍តាមការកំណត់។ គំរូ "រដ្ឋអំណាចរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាជន" បានផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវរបៀបធ្វើការពី "បញ្ជារដ្ឋបាល" ទៅជា "បម្រើ ណែនាំ ចលនា និង បញ្ចុះបញ្ចូល" កសាងរចនាបទ "គោរពប្រជាជន ជិតស្និទ្ធជាមួយប្រជាជន យល់ពីប្រជាជន រៀនសូទ្រពីប្រជាជននិងមានការទទួលខុសត្រូវចំពោះប្រជាជន"។ អញ្ជើញមកបំពេញបែបបទរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនឃុំ Bac Phong លោក Đỗ Duy Sửa មកពីឃុំ Bac Phong បានវាយតម្លៃថា៖ “ជាទូទៅ បច្ចុប្បន្ននេះ ឃុំបានធ្វើបែបបទរដ្ឋបាលយ៉ាងល្អ និងឆាប់រហ័សជាងមុន។ កម្មាភិបាលរួសរាយរាក់ទាក់ ហើយជួយប្រជាជនយ៉ាងយកចិត្តទុកដាក់។ ខ្ញុំមកទីនេះដើម្បីចុះឈ្មោះមរណភាពជីតារបស់ខ្ញុំគឺឆាប់រហ័សណាស់។ ខ្ញុំមានគោលបំណងថា គណៈកម្មាធិការប្រជាជនឃុំនឹងបន្តពង្រីកការងារបន្តបម្រើបងប្អូនប្រជាជនបំពេញបែបបទយ៉ាងយកចិត្តទុកដាក់ផងដែរ”។

ឃុំ Bac Phong កំពុងឆ្ពោះទៅរកខឿនរដ្ឋបាលតម្លាភាព និងប្រកបដោយប្រសិទ្ធភាពលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ កសាងរដ្ឋអំណាចរួសរាយរាក់ទាក់ បង្កលក្ខណៈងាយស្រួលដល់ប្រជាជន និងសហគ្រាស។ គំរូ "រដ្ឋអំណាចរួសរាយរាក់ទាក់ ដើម្បីបម្រើប្រជាជន" គឺជាសញ្ញាជាក់ស្តែងនៃការអនុវត្តគោលដៅនេះផងដែរ៕