គំរោងការណ៍ស្ថាបនាស្ពាន Nhat Tan ស្ថិតនៅផ្លូវខ្សែក្រវ៉ាត់ទី ២ នៃទីក្រុងហាណូយ។ ក្បាលស្ពានភាគខាងជើងស្ថិតនៅក្នុងស្រុក Dong Anh ។ ក្បាលស្ពានភាគខាងត្បូង
ចំណុះ សង្កាត់ Phu Thuong ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ។ បន្ទាប់ពីសម្រេចរួចរាល់
ស្ពាន Nhat Tan នឹងជួយ កាត់បន្ថយចំងាយពីព្រលានយន្តហោះ Noi Bai មកក្រុង
ហាណូយ។
គំរោងការណ៍នេះត្រូវបានបើកការដ្ឋានសាងសង់នាចខែមិនាឆ្នាំ ២០០៩ ដោយ
មានទុនសរុប ១៣៦០០ ពាន់លានដុងវៀតណាមជាចំនួន ODA ផ្តល់ដោតជប៉ុន
និងទុនបដិភាគរបស់ វៀតណាម។ តាមគំរោង ស្ពាន Nhat Tan នឹងបើកសម្ពោធន៍
ក្នុងឱកាសរំ លឹកខួបអនុស្សារវរីយ៍ទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ តុលា)។ រូបភាព
មួយចំនួនអំពីស្ពាន Nhat Tan មុនថ្ងៃបើកសម្ពោធន៍៖
| រូបភាពដំបូងរបស់ផ្លូវយកឈ្មោះនាយកឧត្តមសេនីយ៍ Vo Nguyen Giap កលែក មើលពីលើស្ពាន Nhat Tan |
| ផ្លូវ Vo Nguyen Giap ដែលតភ្ជាប់ពីព្រលានយន្តហោះ Noi Bai ដល់ស្ពាន Nhat Tan មានបណ្តោយ ១២ គីឡូម៉ែត្រ។ |
| បណ្ដាកម្មករកំពុងសម្អាតផ្លូវឡើងលើស្ពាន។ |
| បណ្ដាផ្លូវចូលស្ពានមានបណ្តោយ ៥.៣ គីឡូម៉ែត្រ និងទទឹង ៣៣.២ ម៉ែត្រ។ |
| ស្ពាន Nhat Tan គឺជានិមត្តិរូបនៃចំណងមិត្តភាពរវាងវៀតណាមនិងជប៉ុន។ |
| នាបច្ចុប្បន្ន កិច្ចការជាង ៩០% ត្រូវបានសម្រេច ។ |
| ស្ពាន Nhat Tan គឺជាស្ពានខ្សែកាបដំបូងនៅទីក្រុងហាណូយ។ |
| បន្ទាប់ពីសម្រេចរួចរាល់ស្ពាននេះនឹងបង្រួញចម្ងាយពីព្រលានយន្តហោះ Noi Bai ចូល ទីក្រុងហាណូយ។ |
| ស្ពាននេះបណ្តោយ ៩ គីឡូម៉ែត្រសំរាប់រថយន្ត ៨ ខែ្សបើកលើស្ពាន។ |
| ស្ពានមានបង្គោលស្នូលចំនួន ៥ រូបប្រាសាទមានប្រវែង ៣.៧៥ គីឡូម៉េត្រ។ |
| បណ្ដាកម្មករចំណុះគណៈកម្មការគ្រប់គ្រងគំរោងការណ៍ ៨៥ កំពុងខំប្រឹងប្រែង សុក្រិដការកសាងស្ពានដើម្បីបើកសម្ពោធន៍នាទិវារំដោះរដ្ឋធានី ថ្ងៃទី ១០ តុលា ខាងមុខនេះ៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ