នៅសម័យប្រជុំលើកទី ២៧ នៃក្រុមប្រឹក្សាសម្របសម្រួលអន្តរជាតិនៃកម្មវិធី
ប្រជាជននិង ជីវមណ្ឌលរបស់អង្គការ UNESCO (ICC MAB) នៅរដ្ឋធានី Paris នា
ខែមិថុនា ឆ្នាំ២០១៥ បានទទួល​ស្គាល់តំបន់ផ្ទុកបំរុងជីវមណ្ឌល Lang Biang (ខេត្ត
ឡឹមដុង) គឺជាតំបន់ផ្ទុកបំរុងជីវមណ្ឌលពិភព​លោក​។ នៅទីនេះក៏​រក្សាបាននូវតំលៃ
ពិភពលោកអំពីភាពសម្បូរ​ជីវសាស្ត្រ ទិដ្ឋភាពធម្មជាតិ រួមបញ្ជូលភាពសម្បូរបែប
បៃ​វប្បធម៌ដ៏ពិសេសរួមចំណែកកសាងនិង អភិវឌ្ឍន៍ទី្រក្រុងដាឡាត ក្លាយ ទៅជា
ទីក្រុងទេសចរណ៍និងមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិអំពីព្រៃត្រូពិក។

ជំនះលើកំពូល​​ភ្នំ Lang Biang

មកដល់ដាឡាត ភ្ញៀវទេសចរនឹងបានស្តាប់ជនជាតិ K'Ho រស់នៅខេត្តឡឹម
ដុងនិទានរឿងព្រេងអំពីភ្នំ Lang Biang ដោយបានដំណាលថា៖ តាំងពីយូរលង់ មក
ហើយ មានកម្លោះម្នាក់ឈ្មោះឡាង ជាមេ​កុលសម្ព័ន្ធឡាត ស្រឡាញ់ នារី ម្នាក់
ឈ្មោះបីអាង ដែល​ជាកូនស្រី របស់ មេកុលសម្ព័ន្ធ Chil។ ដោយសាររស់ក្នុងកុល
សម្ព័ន្ធខុសគ្នា ដូច្នេះពួកគេមិនអាចរៀបការ​ជាមួយគ្នា បានឡើយហើយ ពួកគេ
ត្រូវជ្រើសរើសសេចក្ដី​ស្លាប់ដើម្បីរក្សា​សេចក្ដីស្នេហារ​បរិសុទ្ធ​​និងប្រឆាំង នឹង​ច្បាប់
ដ៏តឹងរ៉ឹងនាពេលនោះ​។ នៅពេលដែលគូស្នេហារបានស្លាប់ ​ឪពុករបស់នារី បីអាង
សោក​ស្តាយ​យ៉ាងខ្លាំងហើយបង្រួបបង្រួម​បណ្តាកុលសម្ព័ន្ធឡាតជីលស្រែក្លាយ
ទៅ ជា ជនជាតិ K'Ho តែមួយ។ ភ្នំខ្ពស់បំផុតនៅភូមិឡាងធឿង ទីកន្លែងកូនកម្លោះ
ឡាង និងនារីបី អាង បានស្លាប់ ហើយដាក់ ឈ្មោះកន្លែងនោះថាLang Biang - គឺ
ឈ្មោះរបស់គូស្នេហ៍ទាំងពីរបញ្ជូលគ្នាដើម្បីរំលឹកដល់អ្នកទាំងពីរ និងសេចក្ដីស្នេ
ហារបស់ ពួកគេ។

សមុទ្រពពកនៅពេលរសៀល មើលពីកំពូលភ្នំ Lang Biang កម្ពស់ ២១៦៩ ម៉ែត្រ។

ទីក្រុងដាឡាតស្រអាប់ក្នុងទឹកសន្សើមរួមមានផ្ទះកញ្ចក់ដាំបន្លែនិងផ្កាដោយបច្ចេកវិទ្យាខ្ពស់មើលពីកំពូលភ្នំកម្ពស់ ១៩៥០ ម៉ែត្រ។

ដោយរឿងព្រេងត្រូវមនុស្សជាច្រើនប្រដូច​ជារឿងស្នេហា​ប្រវត្តិសាស្ត្ររបស់
“Romeo và Juliet វៀតណាម” បានជំរុញភ្ញៀវទេសចរជំនះលើកំពូលភ្នំ Lang Biang
ស្ថិតក្នុងតំបន់ផ្ទុកបំរុងជីវមណ្ឌលពិភពលោក Lang Biang។ Lang Biang មានកំពូល
ភ្នំពីរ ដើម្បីជំនះលើកំពូលភ្នំកម្ពស់ ១៩៥០ ម៉ែត្រ ភ្ញៀវទេសចរដើរតាមផ្លូវលំស្ថិតក្នុង
ព្រៃស្រល់ ហើយគយគន់បឹងយ៉ានគាមានទឹកថ្លាឆ្វង់។
ដើម្បីឡើងដល់កំពូលភ្នំកម្ពស់ ២១៦៩ ម៉ែត្រ នៅពេលជិតដល់កំពូលភ្នំកម្ពស់
១៩៥០ ម៉ែត្រ ភ្ញៀវទេសចរបត់ខាងស្តាំ និងដើរតាមផ្លូវផ្សេងទៀត បន្ទាប់ពីដើរប្រ
ហែល ២ ម៉ោង ក្នុងព្រៃឈើធម្មជាតិ នៅពេលភាពត្រជាក់កាន់ តែខ្លាំងតាម ជំហាន
ដើរឡើងខ្ពស់។
កាន់តែឡើងខ្ពស់ទៅៗ ផ្លូវកាន់តែពិបាកដើរនិងចង្អៀត ឧបសគ្គតូច
មួយចំនួនចាប់ផ្តើមកើតមានខ្លះ​ដោយសារដើមឈើពុក ដើមវល្លិ៍ឡើងខ្វាត់ខ្វែង
បណ្តាផ្ទាំងថ្មីធំៗ ផ្លូវចំណោតបត់បែនជាដើម​។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រៃធម្មជាតិក្នុងដំណើរជំនះលើកំពូលភ្នំកម្ពស់ ២១៦៩ ម៉ែត្រ។
ភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ព្រៃដោយរថយន្តក្នុងដំណើរជំនះលើកំពូលភ្នំ Lang Biang។

ភ្ញៀវទេសចរណ៍បរទេសចាប់ចិត្តចែករំលែកបណ្តារូបថតស្អាតដែលបានថតលើកំពូលភ្នំកម្ពស់ ២១៦៨ ម៉ែត្រ។

ភ្ញៀវទេសចរណ៍សំរាកនិងពិសាអាហារពេលថ្ងៃត្រង់ក្នុងដំណើរជំនះ ដល់កំពូលភ្នំ Lang Biang ។
បោះជំរុំដើម្បីសំរាកនៅពេលរាត្រីលើកំពូលភ្នំកម្ពស់ ២១៦៩ គយគន់ទិដ្ឋភាពនៅពេលអារុណរះរបស់ ទីក្រុងដាឡាតនិងឧទ្យានជាតិ - ភ្នំបាដ៏មហិមា។
ក្តីសប្បាយរបស់ភ្ញៀវទេសចរណ៍នៅពេលជំនះដល់កំពូលភ្នំ Lang Biang។