(VOVworld) - ពិធីប្រារព្ធពិព័រណ៍រូបថតសារព័ត៌មានក្រោមប្រធានបទ “Truong
Sa - ទីកន្លែងយើងមកដល់” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ សីហា ឆ្នាំ២០១៦ នៅ
អគាពិព័រណ៍លេខ ៤៥ វិថី Trang Tien រដ្ឋធានីហាណូយ។ រូបថតទាំងអស់ដែលត្រូវ
បានតាំងបង្ហាញនៅពិព័រណ៍នេះ គឺជារូបភាពដ៏ស្អាតអស្ចារ្យ ដែលអ្នកនិពន្ធជាអ្នក
កាសែត Nguyen My Tra ដែលកំពុងធ្វើការនៅវិទ្យុសម្លេង វៀតណាមនោះ​ បានក្ដាប់
ជាប់ក្នុងដំណើរទស្សនកិច្ចនៅប្រជុំកោះ Truong Sa កាលពីខែមិថុនាកន្លងទៅ។នោះ
គឺរូបភាពអរុអរះនិងអស្ដង្គតនៅសមុទ្រ រូបភាពស្ថានីយ៍ តូចតាចប៉ុន្តែនៅឈររឹងមាំ
ចំពោះមុខខ្យល់ព្យុះ ហើយរូបភាពយុទ្ធជនកងទ័ពជើងទឹកវ័យក្មេងនិងអង់អាច
ក្លាហានជាដើម។
សូមអញ្ជើញលោកអ្នកនាងគយគន់រូបថតដ៏ស្អាតអស្ចារ្យមួយចំនួនៅពិព័រណ៍
នេះ។
យុទ្ធជនមួយរូបយាមល្បាតការពារកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស។
ស្ថានីយ៍ DK១។
ទេសភាពស្អាតអស្ចារ្យគួរឲ្យចាប់អារម្មណ៍នៅប្រជុំកោះ Truong Sa។
ភ្នែកសមុទ្រ។
ស្នាមញញឹមរបស់យុទ្ធជនមួយរូប។
ពេលវេលាសម្រាក។
អ្នកគ្រូនិងសិស្សនៅលើកោះ។
វត្ត Sinh Ton
បន្ទប់គេងរបស់យុទ្ធជន។
យុទ្ធជនវ័យក្មេងមួយរូប។
ក្នុងដំណើរទៅបំពេញភារកិច្ច។
យុទ្ធជននិងកុមារ។
អស្ដង្គតនៅ Truong Sa។