នាព្រឹកថ្ងៃទី ១៧ មិនានៅទីក្រុងហាណូយរបស់វៀតណាម ក្លឹបអ្នកថតរូបនៃ
មហាវិទ្យាល័យ វប្បធម៌ទីក្រុងហាណូយបានរៀបចំការតាំងពិពណ៌ររូបថត
សិល្បៈបើកទូលាយលើកទី ៤ ដោយប្រធានបទ “សំរស់ជីវិត” ក្នុងឱកាស
រំលឹកខួបអ​នុស្សារវរីយ៍លើកទី ៥៥ នៃទិវាបង្កើតមងាវិទ្យាល័យវប្បធម៌
ទីក្រុងហាណូយ (ថ្ងៃទី ២៦ មិនា ឆ្នាំ ១៩៥៩-ថ្ងៃទី ២៦ មិនាឆ្នាំ ២០១៤)។

រូបថតចំនួន ៥៨ របស់សមាជិកប្លឹបដែលជាគ្រួបង្រៀនក្នុងមហាវិទ្យាល័យ
នេះត្រូវបាន​ដាក់តាំងក្នុងពិពណ៌រលើកនេះ។ បណ្ដាវណ្ណកម្មនេះបាននាំមក
ឲ្យទស្សនិកជននូវរូបភាពដ៏ស្រស់ស្អាតនៃវេលាស្អាតរបស់ជីភាពរស់នៅ
នៅសព្វទិសទីក្នុងទូទាំងប្រទេសវៀតណាម។ ការតាំងពិណ៌រ នឹងប្រព្រឹត្ត
ទៅដល់ថ្ងៃទី ២៦ មិនាឆ្នាំ ២០១៤៕

រូបថត “ប៉ែលបោល” របស់លោក Sau Van Duong ដែលត្រូវបានថតនៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) នាឆ្នាំ ២០១២។

វណ្ណកម្ម “បន្ទាប់ពីដំណើរចេញទៅលំហរសមុទ្រ” របស់អ្នកនិពន្ធ Vuong Xuan Hoa ដែលត្រូវបានថតនៅស្រុក Hai Thinh ខេត្ត Nam Dinh (ភាគខាងជើងវៀតណាម) នាឆ្នាំ ២០១៣។

រូបថត “ពន្លឺព្រះអាទិត្យនិងដំណក់ទឹកភ្លៀង” របស់អ្នកនិពន្ធ Vuong Xuan Hoa ដែលត្រូវបានថតនៅ Mu Cang Chai (ភាគខាងជើងវៀតណាម) នាឆ្នាំ ២០១៣។

វណ្ណកម្ម “ផ្កាព្រះអាទិត្យ” របស់លោកស្រី Van Chi ដែលត្រូវបានថតនៅ ទីក្រុង Buon Ma Thuat ភាគកណ្ដាលវៀតណាម ក្នុងឆ្នាំ ២០១៣។

រូបថត “សរទរដូវនៅទីក្រុងហាណូយ” របស់លោកដែលត្រូវបានថត Tran Do ដែលត្រូវបានថតនៅបឹង Guom ទីក្រុង ហាណូយ ក្នុងឆ្នាំ ២០១១។

រូបថត “ការប្តូរផ្តាច់” របស់លោក Nguyen Tien Quang ដែលត្រូវបានថតនៅស្រុក Tinh Bien ខេត្ត An Giang ភាគខាងត្បូងវៀតណាមក្នុងឆ្នាំ ២០១២។

“សំរស់និទាឃរដូវនៅតំបន់ពាយ័ព្យ” របស់លោកស្រី Van Chi ដែលត្រូវបានថតនៅឃុំ Pa Co ស្រុក Moc Chau ក្នុងឆ្នាំ ២០១៤។

“ទំនុកភ្លេងនិទាឃរដូវ” របស់អ្នកនិពន្ធ Tran Phan ដែលត្រូវបានថតនៅខេត្ត Bac Ninh ក្នុងឆ្នាំ ២០០៩។

“ព្រឹកព្រលឹមនៅសមុទ្រ Tinh Gia” របស់លោក Tan Thanh ដែលត្រូវបានថតនៅ ស្រុក Tinh Gia ខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម ក្នុងឆ្នាំ ២០១២។

“គោរពគ្នានៅលើសមុទ្រ” របស់លោក Hoang Minh Tuan ដែលត្រូវបានថតរូបនៅ លើស្ថានីយ៍ DK1 នៅខ្ពង់រាបបាតសមុទ្រភាគនិរតីរបស់វៀតណាមក្នុងឆ្នាំ ២០១២។

“របាំកុកស” របស់អ្នកនិពន្ធ Nguyen Lam Anh ដែលត្រូវបានថតនៅស្រុក Thanh Mien ខេត្ត Hai Duong ក្នុងឆ្នាំ ២០១៤។

រូបថត “គំនូរសរទរដូវ” ត្រូវបានថតនៅ Suoi Yen វត្ត Huong (ភាគខាងជើងវៀតណាម) របស់អ្នកនិពន្ធ Vuong Xuan Hoa ។

រូបថតរបស់អ្នកនិពន្ធ Nguyen Tien Quang ដែលត្រូវបានថតនៅស្រុក Hoai Duc ទីក្រុង Ha Noi ក្នុងឆ្នាំ ២០១៣៕