(VOVworld) – ប្រការអ្វីដែលសៀវភៅឯកសារប្រវត្តិសាស្ត្រមួយអាចទាក់ទាញមិត្ត
អ្នកអាន យ៉ាង ច្រើនកុះករដូចនេះ? សូមលោកអ្នកនាងរួមជាមួយ VOV5 បូកស
រុបដំណើរឆ្ពោះទៅជោគជ័យនៃសៀវភៅ «កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥»
របស់អ្នកកាសែតអ្នកអក្សរសាស្ត្រ Tran Mai Hanh។

គ្រឹះស្ថានបោះពុម្ភផ្សាយនយោបាយជាតិ-ការពិតរបស់វៀតណាមទើបនឹង
ឧទ្ទេសនាមជាមួយមិត្តអ្នកអានសៀវភៅឯកសារប្រវត្តិសាស្ត្រក្រោមចំណងជើង
ថា«កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥» ជាភាសាអង់គ្លេសរបស់អ្នកកាសែត
អ្នកអក្សរសាស្ដ្រ លោក Tran Mai Hanh។

ទំព័រដើមនៃសៀវភៅ «កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥» ជាភាសាអង់គ្លេស ។ រូបថតលើទំព័រដើមគឺអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Tran Mai Hanh (បុរសពាក់វ៉ែនតា) រួមជាមួយសហសេវិកនៃទីភ្នាក់ងារសារព័ត៌មាន រំដោះទីក្រុង Sai Gon នាព្រឹកថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ (រូបថត៖ Van Bao - ឯកសារនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ប្រធានសមាគមអ្នកអក្សរសាស្ត្រវៀតណាម អ្នកកំណាព្យ Huu Thinh បានអះអាងថា៖ «កំលាំងនៃការពិតគ្មានអ្វីដែលអាចបដិសេធបានឡើយដែលឆ្លងកាត់ពេលវេលា។ ការពិតក្នុងសៀវភៅកំណត់ហេតុស្តីអំពីសង្គ្រាម១-២-៣-៤.៧៥គឺជាវណ្ណៈកម្ម ថ្លៃថ្លារបស់ខឿនអក្សរសាស្ត្រវៀតណាម។» (រូបថត៖ Ha Phuong)

អ្នកកាសែតរណសិរ្ស Tran Mai Hanh ក្នុងយុវវ័យនិងលិខិតបេសកម្មពិសេសដែល បានជួយលោកមានវត្តមាននៅបណ្ដាទីកន្លែងប្រវតិ្តសាស្ត្រនៅទីក្រុង Sai Gon នា ពេលវេលារំដោះទីក្រុងនេះ។

សៀវភៅត្រូវបានលក់ហើយទទួលបានការគាំទ្ររបស់មជ្ឈដ្ឋានមិត្តអ្នកអានក្នុងទូទាំងប្រទេស។ រូបថត៖ សៀវភៅ កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥» ត្រូវបាន លក់នៅបណ្ដាហាងសៀវភៅលើវិថី Nguyen Van Binh ទីក្រុងហូជីមិញ ភាគខាងត្បូង វៀតណាម។

នាខែមិនាឆ្នាំ ២០១៥ គ្រឹះស្ថានបោះពុម្ភផ្សាយនយោបាយជាតិ-ការពិតបានសម្រេច បោះពុម្ភផ្សាយឡើងវិញលើកទី ៤ វណ្ណៈកម្មអក្សរសាស្ត្រនេះ។

ក្នុងរយៈពេល ២ ឆ្នាំ ដំបូងសៀវភៅទទួលបានពានរង្វាន់ថ្លៃថ្លានៅក្នុងនិងក្រៅ
ប្រទេសជាបន្តបន្ទាប់ដូចជា៖ «រង្វាន់អក្សរសាស្ត្រឆ្នាំ ២០១៤» របស់សមាគមអ្នកអក្សរ
សាស្ត្រវៀតណាម «រង្វាន់អស្សរសាស្ត្ររបស់អាស៊ានឆ្នាំ ២០១៥»។


អ្នកអក្សរសាស្ត្រ Tran Mai Hanh ថ្លែងមតិនៅពិធីប្រគល់រង្វាន់អក្សរសាស្ត្រអាស៊ានឆ្នាំ ២០១៥ នៅទីក្រុងបាំងកក ប្រទេសថៃ នាយប់ថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៥។


អ្នកអក្សរសាស្ត្រ Tran Mai Hanh ជួបប្រាស្រ័យជាមួយមិត្តអ្នកអាននៅខាងក្រៅពិធី ប្រគល់ពានរង្វាន់អក្សរសាស្ត្រអាស៊ានឆ្នាំ ២០១៥ នៅទីក្រុងបាំងកក ថៃ។


សៀវភៅ «កំណត់ហេតុស្តីអំពីសង្គ្រាម ១-២-៣-៤.៧៥» ជាសាភាអង់គ្លេសក្នុងដំណើរ កែប្រែរួមជាមួយបណ្ដាសៀវភៅដែលត្រូវបានបោះពុម្ភផ្សាយឡើងវិញ។


អ្នកអក្សរសាស្ត្រ Tran Mai Hanh ថតរូបអនុស្សាវរីយ៍ជាមួយប្រធានគណៈកម្មការ និពន្ធសៀវភៅអន្តរជាតិនៃគ្រឹះស្ថានបោះពុម្ភផ្សាយនយោបាយជាតិការពិតវៀតណាម លោកស្រី Nguyen Kim Nga៕