នាថ្ងៃទី ១៧ ឧសភា កម្មវិធីរាំ flashmob ដោយប្រធានបទ “បំណងប្រាថ្នាសមុទ្រខាង
កើត” ត្រូវបានរៀបចំឡើងនិងផ្សាយពិសេសលើកាណាល់ទូរទស្សន៍នៅតំបន់ស្តូប
ស្តេច Ly Thai To ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។ កម្មវិធីនេះបានប្រព្រឹត្តទៅ
ចាប់ពី ថ្ងៃទី ៩ ដល់ទី ១៨ ឧសភា សំដៅឆ្ពោះទៅពិធីរំលឹកខួបអនុស្សារវរីយ៍លើក
ទី ១២៤ នៃទិវា កំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា) ព្រមទាំង បង្កើតការជះឥទ្ធិពលផ្សព្វផ្សាយយ៉ាងខ្លាំងក្នុងការអំពាវនាវឲ្យប្រជាជនក្នុងទូទាំង
ប្រទេសសាមគ្គីឆ្ពោះទៅសមុទ្រខាង កើត គាំទ្រគោលនយោបាយកិច្ចការបរទេស
របស់រដ្ឋ រួមចំណែកក្នុងកិច្ចការពារអិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់
វៀតណាម។

កម្មវិធីនេះមានការចូលរួមរបស់បវកញ្ញារងបណ្ដាជនជាតិវៀតណាម នាងក្រមុំ Lo Thi Minh បវកញ្ញាឯកសមុទ្រ Nguyen Thi Loan និងកញ្ញាឯកតំបន់ខ្ពង់រាបថ្ម បណ្ដាជនជាតិវៀតណាម នាងក្រមុំ Luu Thi Hoa។
បវរកញ្ញាឯកសមុទ្រ Nguyen Thi Loan បានចែករំលែកថា៖ គាត់សប្បាយរីករាយ ណាស់ដែលបានចូលរួមកម្មវិធីនេះ។
កម្មវិធីនៅមានការចូលរួមរបស់យុវជនរាប់ពាន់នាក់ក្នុងនោះមាននិស្សិតជាច្រើនមកពី បណ្ដាមហាវិទ្យាល័យនៅទីក្រុងហាណូយ។
មិនត្រឹមតែមានយុវជន ប៉ុណ្ណោះទេថែមទាំងមានជនចាស់ជរាក៏បានចូលរួមយ៉ាងសកម្ម ផងដែរ។
ឆ័យយាលក្ខរបស់លោកប្រធានហូជីមិញត្រូវបានលើកខ្ពស់ដើម្បីពង្រីកស្មារតីរបស់ ប្រជាជាតិ។
មនុស្សម្នាក់ៗបានរួមគ្នាច្រៀងចម្រៀង “បំណងប្រាថ្នាសមុទ្រខាងកើត”។
មនុស្សម្នាក់បានដើរដំណើរច្រៀងចណ្តើរាំ Flashmob តាមចង្វាក់របស់ចម្រៀង។
កម្មវិធីត្រូវបានផ្តិតយករូបភាពនិងផ្សាយដោយ fly-cam ដើម្បីនាំមកនូវបរិយាកាស អ៊ូរអរសប្បាយរីករាយដល់ទស្សនិកជនលើទូទាំងប្រទេស ៕
បញ្ចប់កម្មវិធីនាព្រឹកថ្ងៃទី ១៧ ឧសភា ពួកគេសុទ្ធតែមានមោទនភាពនិង ក្តីសប្បាយរីករាយយ៉ាងតគ្រែឡែងដែលបានរួមចំណែកបង្កើតសម្លេងរួម ផ្សាយសារ ស្នេហារជាតិ ក៏ដូចជា ទឹកចិត្តប្តេជ្ញាការពារកោះសមុទ្ររបស់ប្រទេសជាតិ៕