(VOVworld)-ក្រៅពីភាពស្រស់ស្អាតនៃស្ថាបត្យកម្ម ទីក្រុងហាណូយនៅតែទាក់
ទាញភ្ញៀវទេសចរណ៍ ដោយបរិយាកាសខ្យល់បរិសុទ្ធដើមឈើខៀវស្រងាត់។
![]() |
| បឹងGuom នៅព័ទ្ធជុំវិញដោយវិថី Hang Khay វិថី Dinh Tien Hoang និងវិថី Lý Thai To។ |
![]() |
| ស្ថិតនៅកណ្តាលទីក្រុង មាត់បឹង Guom ច្រើនតែ ប្រព្រឹត្តទៅសកម្មភាពវប្បធម៌សិល្បៈ អបអរសាទ ទិវាបុណ្យធំៗរបស់ប្រទេសជាតិ។ ម្យ៉ាងវិញទៀត នេះក៏ជាកន្លែង សម្រាប់លំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធរបស់ទីក្រុងក៏ដូចជាភ្ញៀវទេសចរណ៍។ |
![]() |
| 4. នៅមិនឆ្ងាយប៉ុន្មានពីបឹង Guom គឺបឹង Tay ជាបឹងធំបំផុតនៅទីក្រុង ហាណូយដោយមានផ្ទៃដីជាង៥រយហិកតាដែលជាបឹងធំជាងគេបំផុតនៅរដ្ឋធានី។ |
![]() |
| ផ្លូវព័ទ្ធជុំវិញបឹងTay ជាកន្លែងជិះកងកំសាន្ត គួឲ្យចាប់អារម្មណ៍នាចុងសប្តាហ៍សម្រាប់មនុស្សគ្រប់រូប។ |
![]() |
| ពុះជាពីរដោយ វិថី Thanh Nien ទោះបីជាបឹងតូចក៏ដោយ ប៉ុន្តែបឹង Truc Bach នៅទាក់ទាញមនុស្សម្នាមកអង្គុយលេងកំសាន្តញុំចំណីនិងជិះកងទឹកកំសាន្ត។ |
![]() |
| បឹង Giang Vo មើលពីលើ ដ៏ខៀវស្រងាត់ទឹកថ្លាឈ្វង់ គេមកទីនេះមិនត្រឹមតែដោយសារបរិយាកាសត្រជាក់ស្រួលប៉ុណ្ណោះទេ ថែមទាំងទីនេះល្បីដោយមុខម្ហូបខ្យងហិរនៅមាត់បឹងទៀតផង។ |
![]() |
| បឹង Bay Mau ជាបឹងទឹកសាបស្ថិតក្នុងសួនឧទ្យាន Thong Nhat ។ តាំងពីយូមកហើយបឹងនេះជាកន្លែងលេងកំសាន្តរបស់ប្រជាជនទីក្រុង។ |
![]() |
| ភ្ញៀវទេសចរណ៍បរទេសបានជ្រើសរើសបឹង Bay Mau ជាកន្លែងលំហែកាយ។ ពេកថ្ងៃក្តៅខ្លាំងយើងអាចជិះកង់ទឹកកំសាន្តទៀតផង។ |
![]() |
| បឹង Thu Le ស្ថិតនៅសួនឧទ្យាន Thu Le ព័ទ្ធជំវិញដោយដើមឈើខៀវស្រងាត់និង សួនសត្វ ដែលទាក់ទាញការយកចិត្តទុកដាក់ជាច្រើនរបស់ភ្ញៀវទេសចរណ៍ជាពិសេសគឺកុមារ។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ








