(VOV)_ទិវាបុណ្យវប្បធម៌ជនជាតិ Mong លើទូទាំងប្រទេសគឺជាទិវាបុណ្យធំមួយ
របស់ជនរួមជាតិជាជនជាតិ Mongនិយាយដោយឡែកនិងសហគមន៍បណ្ដាជនជាតិ
វៀតណាមនិយាយរួម។
![]() |
| នាថ្ងៃទី១៨វិច្ឆិកា នៅខេត្ត Ha Giang ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ha Giang រៀបចំទិវាបុណ្យវប្បធម៌ Mong លើទូទាំងប្រទេស លើកទីពីរ។ |
![]() |
| ទិវាបុណ្យវប្បធម៌ជនជាតិ Mong ទូទាំងប្រទេសជាទិវាបុណ្យធំមួយរបស់ជនរួមជាតិជាជនជាតិ Mong និយាយដោយឡែក និងសហគមន៍បណ្ដាជនជាតិវៀតណាមនិយាយរួម។ |
![]() |
| នេះជាព្រឹត្តិការណ៍លើកសរសើរតំលៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរបរស់ជនជាតិ Mong ក្នុងខឿនវប្បធម៌ជាធ្លុងមួយក្តី ប៉ុន្តែពហុបែបរបស់សហគមន៍ជនជាតិទាំង៥៤នៅវៀតណាម។ |
![]() |
| ទន្ទឹមនឹងនោះ លើកកំពស់ចំណេះដឹង មនសិកាក្នុងការអភិរក្ស ពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong រួមចំណែកកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាម ជឿនលឿន ពោពេញទៅដោយអត្តសញ្ញាណជនជាតិ។ |
| ថ្លែងមតិនៅពិធីបើក លោក Nguyen Van Binh សមាជិកការិយាល័យ និងជាលេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថា៖ ការរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិជាបណ្ដាជន ជាតិនិយាយរួមនិងជនរួមជាតិជនជាតិ Mong និយាយដោយឡែក ជាភារកិច្ចនយោបាយដើរតួនាទីយុទ្ធសាស្ត្រសំខាន់ ពិសេស ក្នុងដំណាក់កាលធ្វើសមាហរណកម្ម ទំនើបភាវូបនីយកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយរឹងមាំនិងនិរន្តរភាព។ |
![]() |
| ពិធីបើកបានប្រព្រឹត្តទៅក្នុងសូរសម្លេងរបស់ខែនពិរោះៗ កម្មវិធីសម្ដែងសិល្បះពិសេសដោយឡែក ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ Mong |
![]() |
| បណ្ដាសកម្មភាពវប្បធម៌ វិចិត្រសិល្បះ កីឡា ស្តង់ទំនិញ ឧទ្ទេសនាមអំពីចំណុចវប្បធម៌វិសេសវិសាលរបស់ជនជាតិ Mong |
![]() |
![]() |
![]() |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ








