(VOV5) - ទឹកជ្រោះ Ban Gioc ជាអំណោយមួយដែលមិនអាចកាត់ថ្លៃបានដែល
ធម្មជាតិប្រគល់អោយខេត្ត Cao Bang (ភាគខាងជើងវៀតណាម)។ ក្រោមចរន្តទឹក
ជ្រោះនេះជាទន្លេ Quay Son ដ៏ខៀវស្រងាត់ នៅត្រើយខាងឆ្វេងគឺដែនដីចិន នៅត្រើយ
ខាងស្ដាំគឺដែនដីវៀតណាម។
ទឹកជ្រោះ Ban Gioc មានចំងាយ ជិត៩០គីឡូម៉ែត្រ ទីក្រុង Cao Bang និង ជិត ៤០០
គីឡូម៉ែត្រ ពីទីក្រុងហាណូយ ជាតំបន់ទឹកជ្រោះស្អាតជាងគេបំផុតនៅវៀតណាម ស្ថិត
នៅឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang។ ទទឹងរបស់ ទឹកជ្រោះនេះគឺ
ជាង២០០ម៉ែត្រ និងកំពស់ជាង៧០ម៉ែត្រ។ ទឹកជ្រោះ Ban Gioc ជាទឹកជ្រោះធម្មជាតិ
ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងធំទី៤លើពិភពលោក។
![]() |
| ទឹកជ្រោះ Ban Gioc មើលពីចម្ងាយ |
![]() |
| ទឹកជ្រោះ Ban Gioc មានបីជាន់។ ទឹកជ្រោះស្ថិតនៅលើខ្សែព្រំដែនវៀតណាម-ចិន |
![]() |
| នៅទឹកជ្រោះ Ban Gioc មានសេវាកម្មជិះទូកសំរាប់ភ្ញៀវទេសចរ។ |
![]() |
![]() |
![]() |
![]() |
![]() |
| នៅចំណុចនីមួយៗ នៃទឹកជ្រោះ Ban Gioc សុទ្ធតែមានភាពស្រស់ ស្អាតដោយឡែករបស់ខ្លួន។ |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
|
រដូវភ្លៀង ចាប់ពីខែមិថុនាដល់ខែតុលា ជាពេលវេលាដែលទឹកជ្រោះ
Ban Gioc ស្អាតជាងគេ ជាពិសេសគឺខែកញ្ញានិងខែតុលា។ ពីយូរ
ណាស់មកហើយ ទឹកជ្រោះ Ban Gioc បានក្លាយទៅជាប្រធានបទ
របស់បណ្ដាសិល្បករ និងជាតំបន់ទេសចរណ៍គួរអោយទាក់ទាញរបស់
ខេត្ត Cao Bang
|
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ













