(VOVworld) - នាយប់ថ្ងៃទី ២៦ វិច្ឆិកា ព្រឹត្តិការណ៍ «អាស៊ាន Gala Night ឆ្នាំ
២០១៥» ដែល ស្ថានទូតប្រទេសជាសមាជិកអាស៊ានប្រចាំនៅសឹង្ហបុរីចំនួន
៩ បានរៀបចំឡើង​បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅនៅស្ថានទូត
ឥណ្ឌូណេស៊ីប្រចាំនៅទីនេះ។

នាយប់ថ្ងៃទី ១៦ វិច្ឆិកា ឈុតសម្តែងច្រៀង acapella របស់សិល្បៈករសិល្បៈការិនីមកពី ហ្វីលីពីនបានប្រព្រឹត្តទៅនៅទិវាបុណ្យប្រទេសអាស៊ាននានាឆ្នាំ ២០១៥ ដែលត្រូវបាន រៀបចំឡើងនៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅសឹង្ហបុរី។


ឈុតសម្តែងស្គរឆាយាំរបស់វៀតណាមទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា របស់ភ្ញៀវដែលអញ្ជើញចូលរួមទិវាបុណ្យប្រទេសអាស៊ាននានាឆ្នាំ ២០១៥។

របាំរបស់សិល្បៈការិនីមកពីរាជាណាចក្រថៃ។

របាំរបស់សិល្បៈការិនីមកពីរាជាណាចក្រឡាវ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី លោក Nguyen Tien Minh និងលោកជំទាវ រួមជាមួយកម្មាភិបាលក្នុងស្ថានទូតនៅស្តង់ឧទ្ទេសនាមម្ហូបអាហារចំរុះពណ៌ររបស់ វៀតណាមដែលបានចូលរួមទិវាបុណ្យអាស៊ានឆ្នាំ ២០១៥។


បណ្ដាកម្មាភិបាលស្ថានទូតថៃប្រចាំនៅសឹង្ហបុរីស្វាគមន៍មិត្តភ័ក្តអាស៊ានអញ្ជើញទស្សនានៅ ស្តង់មុខម្ហូបអាហាររបស់ខ្លួននៅទិវាបុណ្យអាស៊ានឆ្នាំ ២០១៥។


ស្តង់ម្ហូបអាហាររបស់ឥណ្ឌូណេស៊ីពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណី។



មិត្តភ័ក្តអន្តរជាតិស្វែងយល់អំពីមុខម្ហូបអាហារប្រពៃណីរបស់វៀតណាមដូចជា៖ ណែម នំ bot loc បង្អែមពោត ។ល។ ត្រូវបានឧទ្ទេសនាមនៅទិវាបុណ្យអាស៊ានឆ្នាំ ២០១៥។

មុខម្ហូប pho សាច់មាន់របស់វៀតណាមជានិច្ចកាលទាក់ទាញអតិថិជនគ្រប់រូប៕