ចុងភៅ ១០ រូប រួមគ្នាចូលរួមចម្អិនម្ហូប cao lau ដែលជាប្រភេទម្ហូបល្បីឈ្មោះរបស់ ទីក្រុង Hoi An ខេត្ត Quang Nam។
ម្នាក់ៗសុទ្ធតែមានបំណងនំាមកជូនភ្ញៀវទេសចរនូវចំណាប់អារម្មណ៍មិនអាចភ្លេច បានឡើយពេលមកជាមួយទីក្រុង Hoi An ម្តងៗ។។
ភ្ញៀវទេសចរជក់ចិត្តយ៉ាងខ្លាំងពេលបានឃើញចុងភៅបង្ហាញរបៀបចម្អិន cao lau។
ក្រោយរយៈពេល៤០នាទី ម្ហូប cao lau ត្រៀមជាស្រេចបម្រើភ្ញៀវ។
Cao lau ជាប្រភេទម្ហូបពិសេសរបស់ Hoi An ដែលត្រូវបានញាំជាមួយបង្គារ សាច់ ជ្រូក និងជីគ្រប់ប្រភេទ។
ពេលវេលាដែលភ្ញៀវភ្លក់ម្ហូប cao lau ក្នុងទិវាបុណ្យម្ហូបអាហារ
បន្ទាប់ពីឈុតសម្តែងរួមជាមួយគ្នានោះ ចុងភៅទាំងអស់បានត្រឡប់មកកន្លែង និងចាប់ផ្តើមចម្អិនមុខម្ហូប cao lau ពិសេសដោយឡែករបស់ខ្លួនដើម្បីបម្រើភ្ញៀវ ទេសចរ។ ចុងភៅជនជាតិកូរ៉េខាងត្បូង Steven Simyong កំពុងធ្វើ cao lau តាមបែប កូរ៉េខាងត្បូង។
ចុងភៅជនជាតិជប៉ុន Genta Miyagawa មានរយៈពេល១០ឆ្នាំរស់នៅទីក្រុង Hoi An បានជាលោកយល់ច្បាស់អំពីម្ហូប cao lau ពិសេសរបស់ជន Quang Nam។
ចុងភៅជនជាតិអូស្ត្រាលីចម្អិនម្ហូប cao lau។
ចុងផៅជនជាតិថៃបានឲ្យដឹងថា លោកស្រីចូលចិត្ត cao lau ណាស់ បានជា លោកស្រីខិតខំស្វែងយល់ដើម្បីបង្កើតឡើងនូវរស់ជាតិរបស់ប្រទេសខ្លួន។
Cesar Combe ចុងភៅជនជាតិបារាំងកំពុងចម្អិនម្ហូប cao lau តាមបែបបារំាង។
គ្រឿងផ្សំបារាំងត្រូវបានដាក់បញ្ចូលជាមួយម្ហូប cao lau របស់ជន Hoi An។
Cao lau ដែលបានរុំក្នុងនុំ crepe ដើម្បីបម្រើភ្ញៀវយ៉ាងងាយស្រួល។
កន្លែងរបស់ចុងភៅជនជាតិអ៊ីតាលី។
ភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលបានមកជាមួយ Hoi An និង ភ្លក់ម្ហូប cao lau ពិសេស។