គណៈប្រតិបត្តិការមជ្ឈឹមបក្ស ដឹកនាំដោយអគ្គលេខាបក្ស អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ លោក Tran Dai Quang

នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ លោក Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាលប្រជុំ Thong Nhat នៃទីក្រុងហូជីមិញ និងសាលប្រជុំនៃគណៈកម្មាធិការប្រជាជន ស្រុក Kim Son ខេត្ត Ninh Binh (ស្រុកកំណើតរបស់លោកប្រធានរដ្ឋ Tran Dai Quang)

ក្រុមគ្រួសារលោក Tran Dai Quang គោរពវិញ្ញាណក្ខ័ន្ធលោក (រូបថតៈ VOV)

ចូលរួមគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang ដំបូងបង្អស់ គឺគណៈប្រ តិភូតំណាងក្រុមគ្រួសារសព។ បន្ទាប់មកគឺគណៈប្រតិភូនៃគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយ អគ្គលេខាបក្ស Nguyen Phu Trong ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang

គណៈប្រតិភូរដ្ឋាភិបាលអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ។ គណៈប្រតិភូរដ្ឋសភាត្រូវបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ។ គណៈប្រតិភូប្រធានរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ ដឹកនាំដោយ ប្រធានរដ្ឋស្តីទី Dang Thi Ngoc Thinh។ បន្ទាប់មក គណៈប្រតិភូរណៈសិរ្សមាតុភូមិវៀតណាម អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ។ គណៈកម្មាធិការយោធាមជ្ឈិមនៃក្រសួងការពារប្រទេសត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិ។ គណៈប្រតិភូនគរបាល ត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលផងដែរ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញសរសេរលើសៀវភៅក្រាំងមសាសមរណទុក្ខ (រូបថតៈ VOV)

អញ្ជើញសរសេរនៅលើសៀវភៅក្រាំងមាសមរណទុក្ខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្តែងការសោកសៅចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang ដែលជាថ្នាក់ដឹកនាំមួយរូបបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុដ៏រុងរឿងរបស់បក្សនិងរដ្ឋាភិបាលក៏ដូចជាប្រជាជនវៀតណាម ជាពិសេសគឺសម្រាប់ កងកម្លាំងនគរបាលប្រជាជន កសាងនិងការពារមាតុប្រទេស។ មរណភាពរបស់លោក Tran Dai Quang ជាការបាត់បង់ដ៏ធំធេងចំពោះបក្សរដ្ឋនិងប្រជាជនវៀត ណាម។

រីឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា អស់រយៈពេល៤០ឆ្នាំបម្រើប្រទេសជាតិរបស់ខ្លួន លោក Tran Dai Quang តែងតែមានភក្ដីភាព មានការទទួលខុសត្រូវ ការខិតខំប្រឹងប្រែង ព្រមទាំងបានឆ្លងកាត់ការលំបាកជាច្រើនដើម្បីបំពេញដ៏ល្អនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។

នៅថ្ងៃទី២៦ខែកញ្ញានេះ គណៈប្រតិភូជាច្រើន ក្រសួង ស្ថាប័ន អង្គការនិងសមូហភាពមហាជនក្នុងតំបន់និងទូទាំងប្រទេស រួមទាំងមិត្តភក្តិអន្តរជាតិបានមកគោរពវិញ្ញាណក្ខ័ន្ធលោក Tran Dai Quang នៅកន្លែងរៀបចំបុណ្យសពផងដែរ។

រូបថតមួួយចំនួននៃបុណ្យសពរបស់ប្រធានរដ្ឋ លោក Tran Dai Quang៖

គណៈប្រតិភូរដ្ឋាភិបាលអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
គណៈប្រតិភូរដ្ឋសភាត្រូវបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
គណៈប្រតិភូប្រធានរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ ដឹកនាំដោយ ប្រធានរដ្ឋស្តីទី Dang Thi Ngoc Thinh
គណៈកម្មាធិការយោធាមជ្ឈិមនៃក្រសួងការពារប្រទេសត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិ។