VOV.VN - អស់រយៈកាលជាង១២០ឆ្នាំក្នុងការកសាងនិងអភិវឌ្ឍន៍ រហូតមកដល់ពេលនេះ ដាណាំងបានក្លាយទៅជាទីក្រុង១ក្នុងចំណោមទីក្រុងទំនើប គួរអោយចង់រស់នៅបំផុតនៅវៀតណាម។
![]() |
| ស្ថិតនៅbប៉ែកខាងត្បូង ជ្រលង HaiVan ភូមិភាគកណ្ដាលវៀតណាម ទីក្រុងដាណាំងជានគរឆ្នេរសមុទ្រមានធាតុអាកាសល្អ អំណោយផលបំផុត។ |
![]() |
| ដាណាំងមានទាំងសមុទ្រ ព្រៃ ភ្នំ។ ទន្លេ Han បានហូរឆ្លងកាត់កណ្តាលទីក្រុង ដោយពុះចែកទីក្រុងជាជា២ចំណែក គឺត្រើយខាងកើត និងត្រើយខាងលិច។ ត្រើយខាងលិចជានគរប្រវត្តិសាស្ត្រ និងត្រើយខាងកើតជាប់នឹងសមុទ្រ ដោយមានខ័ណ្ឌ Son Tra, Ngu Hanh Son ពោពេញទៅដោយសក្ដានុភាពអភិវឌ្ឍន៍។ |
![]() |
| ទន្លេ Han ស្ថិតនៅកណ្ដាលទីក្រុង បានបង្កើតឡើងទិដ្ឋភាពដ៏ស្រស់ត្រកាលពិសេសដោយឡែករបស់ខ្លួន។ |
![]() |
| ដាណាំងជាច្រកផ្លូវគមនាគមន៍នៅភាគកណ្ដាលវៀតណាម ដោយមានកំពង់ផែរ អាកាសយានដ្ឋាន ស្ថានីយ៍រទះភ្លើង។ |
![]() |
| កំពង់ផែ Tien Sa ជាកំពង់ផែពាណិជ្ជកម្មសំខាន់ផង ក៏ជាមូលដ្ឋានកងទ័ពជើងទឹក របស់ប្រជាជនវៀតណាមទៀតផង ។ |
![]() |
| ឈូងសមុទ្រដាណាំង |
![]() |
| ឧបទ្វីប Son Tra ជាតំបន់មួយដែលនៅរក្សាបានភាពដើមសម្រស់ធម្មជាតិ ពោពេញទៅដោយសក្ដានុភាពទេសចរណ៍។ |
![]() |
| វត្ត Linh Ung នៅលើភ្នំ Son Tra |
![]() |
| មណ្ឌលកេរ្ត៍ដំណែល រមណីដ្ឋាន Ngu Hanh Son (ខ័ណ្ឌ Ngu Hanh Son ) ជាតំបន់លេចធ្លោ១នៅដាណាំង។ |
![]() |
| ដាណាំងមានសំណង់ស្ថាប័ន្យកម្មបុរាណជាច្រើន។ នេះគឺជាវិហារដាណាំង ដែលបានកសាងឡើងតាំងពីឆ្នាំ ១៩២៣មកម្លេះ។ |
![]() |
| សារមន្ទីរវិចិត្រសិល្បះចម្លាក់ចាមដាណាំង។ សំណង់នេះបានកសាងតាំងពីឆ្នាំ ១៩១៥ ជាសារមន្ទីរ១ក្នុងចំណោមសារមន្ទីរដើមដំបូងគេនៅវៀតណាម។ |
![]() |
| ផ្សារ Han ជាផ្សារប្រពៃណីធំបំផុតនៅដាណាំង ។ |
![]() |
| ដាណាំងជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ អប់រំធំបំផុតនៅភាគកណ្ដាលវៀតណាម ដោយមានមហាវិទ្យាល័យចំនួន១៥ សភាបណ្ឌិត សាលាជាន់ខ្ពស់ និងសាលាបណ្ដុះបណ្ដាវិជ្ជាជីវៈ។ រូបភាព ៖ មហាវិទ្យាល័យពហុវិទ្យា-មហាវិទ្យាល័យដាណាំង។ |
![]() |
| ស្ពានទន្លេ Han ជាស្ពាននិមិត្តរូបរបស់ដាណាំង ត្រូវបានកសាងរួចរាល់នាឆ្នាំ២០០០ ជាការចាប់បដិសន្ធិអោយស្ពានផ្សេងៗទៀតនៅដាណាំង។ |
![]() |
| ស្ពាន Rong ជានិមិត្តរូបថ្មី១ របស់ដាណាំង ដែលបានកសាងរួចរាល់នាឆ្នាំ ២០១៣។ |
![]() |
| ទីក្រុងដាណាំង ក្រលែកមើលពីកំពូល Son Tra |
![]() |
| ដោយមានការអភិវឌ្ឍន៍លឿននិងសកម្ម រួមជាមួយលក្ខណះងាយស្រួល ដាណាំងបានក្លាយទៅជាមណ្ឌលទេសចរណ៍សំរាកលំហែកាយ និងរៀបចំព្រឹត្តិការណ៍។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
















