នារសៀលថ្ងៃទី ១២ មិនា ពិធីសែនកំពង់ទឹកនិងពិធីសែនសុំឲ្យដំរីមានសុខភាពតាម
ទំនៀម ទំលាប់របស់ជនរួមជាតិក្នុងតំបន់បានប្រព្រឹត្តទៅនៅឃុំ Krong Na ស្រុក
Buon Don ខេត្ត Dak Lak ភាគកណ្ដាលវៀតណាម មុនពេល ពិធីបុណ្យដំរីភូមិ Don
បានបើកជាផ្លូវការ។ ភ្ញៀវទេចរណ៍មកពីគ្រប់ទិសទីរាប់ពាន់នាក់បានចូលរួមពិធី
បុណ្យនេះ។ ពិធីបុណ្យដំរីភូមិ Don បានប្រព្រឹត្តទៅដ៏អធឹកអាធមដោយមាន
សកម្មភាពសម្បូបែប ដូចជា៖ ដំរីលេងបាល់ទាត់​ ការប្រកួតដំរីហែលទឹកឆ្លងទន្លេ
Serepok ជាដើម។ តាមប្រធានគណៈ កម្មាធិការជន ជាតិស្រុក Buon Don លោក
Kham Phon Lao បានឲ្យដឹងថា៖ ពិធីបុណ្យដំរីឆ្នាំ ២០១៤ ត្រូវបានរៀបចំឡើងដោយ
ទ្រង់ទ្រាយធំនិងមានខ្លឹមសារសម្បូបែបក្នុងបំណងអភិរក្សពង្រីកអត្តសញ្ញាណ
វប្បធម៌របស់ជនរួមជាតិជាជនជាតិភាគតិចនៅទីនេះនិងបង្កើនតំលៃសេដ្ឋកិច្ច
ទេសចរណ៍របស់ពិធីបុណ្យនេះពីមួយថ្ងៃទៅមួយថ្ងៃ។

សិប្បករត្រៀមរៀបចំឲ្យពិធីសែនកំពង់ទឹក។

សិប្បករធ្វើបុណ្យទានថ្លែងអំណរគុណទេវតាទឹកដែលបាននាំមកនូវសំណាងក្នុងឆ្នាំចាស់និងបួងសួង
ឲ្យមានអាកាសធាតុអំណោយផលជីវភាពរស់នៅសខដុមរម្យនាគ្រប់ប្រការ។

ពិធីសែនសុំឲ្យដំរីមានសុខភាពសំល្អបង្ហាញសេចក្តីស្រឡាញ់មនុស្សចំពោះដំរី។

ដំរីគឺជានិមិត្តរូបរបស់ប្រជាជននៅតំបន់ Tay Nguyen ក្នុងតំបន់ខ្ពង់រាបភាគកណ្ដាល វៀតណាមនិយាយរួមនិងប្រជាជនភូមិ Don និយាយដោយឡែក។

លោកយាយ H’Phân Rya និងចៅរបស់ខ្លួនមកទស្សនាពិធីសែនកំពង់ទឹកនិងពិធីសែន សុំឲ្យដំរីមានសុខភាពល្អ។

ក្រមុំក្រលោះនៅភូមិ Don រាំរបាំ xoang ក្នុងបណ្ដាពិធីការ។

វាយគងឈ្មោះក្នុងពិធីសែនកំពង់ទឹក។

អ្នកយកព័ត៌មានសប្បាយរីករាយក្នុងពេលបានអង្គុយលើខ្នងដំរី។

ធីបុណ្យដំរីភូមិ Don ប្រព្រឹត្តទៅដ៏គគ្រឹគគ្រោងសប្បាយរីករាយដោយមាន ល្បែងប្រកួតបាល់ ទាត់ ហែកទឹកឆ្លងទន្លេ Serepok ជាដើម៕

ពិ