ត្រូវបានបង្កើតកាលពីឆ្នាំ១៩៩៩ដោយមានសមាជិកដំបូងគឺ២២ នាក់ប៉ុណ្ណោះ រហូតមក ដល់ពេលនេះ ចំនួនសមាជិកនៃក្លឹបនេះបានឡើងដល់១៨៥នាក់។ ក្នុងនោះ ជនអាយុច្រើនបំផុតគឺ៨៥ឆ្នាំ។ ក្លឹបនេះមិនត្រឹមតែមានការចូលរួមរបស់ជន ចាស់ជរាក្នុងខ័ណ្ឌ Quan Hoa ប៉ុណ្ណោះ ទេ ថែមទាំងមានជនចាស់ជរានៅខ័ណ្ឌ ដទៃទៀតក៏ចូលរួមផងដែរ។ លោក Tran Van Nhat ស្ថាបនិកក្រុមនេះនិងជា ប្រធានក្លឹបទេសចរដោយកង់បានឲ្យដឹងថា៖
“គោលដៅធ្វើសកម្មភាពរបស់ក្រុមយើងខ្ញុំគឺស្វែងរកប្រភពដើមប្រវត្តិ សាស្ត្រជនជាតិ ហាត់ពត់រាងកាយ បង្កើតក្តីសប្បាយនិងបំប៉ន់សុខភាព សម្រាប់សមាជិកម្នាក់ៗ។ការចំណាយគឺក្លឹបយើងខ្ញុំស្ម័គ្រចិត្តចេញដោយខ្លួនឯង”។
![]() |
តាមទស្សនៈរបស់លោក Nhat ថា មិនមែនធ្វើដំណើរឆ្ងាយទើបល្អនោះទេ សំខាន់បំផុតគឺដំណើរនោះសមស្របជាមួយសុខភាពរបស់ជនចាស់ជរា ដែរឬអត់ យើងទទួលបានអ្វីៗខ្លះ។ រហូតមកដល់ ពេលនេះ ក្លឹបរៀបចំបានដំណើរទេសចរណ៍ចំនួន១៨០លើក ដែលក្នុងនោះបាន ទស្សនាបេតិកភណ្ឌវប្បធម៌ចំនួន៤០០កន្លែង។ សមាជិកក្នុងក្លឹបបានមកដល់ តំបន់ Tay Nguyen ភាគអាគ្នេយ៍ ពាយព្យ ភាគខាងកើត និង ភាគខាងលិចប៉ែក ខាងត្បូងរបស់មាតុប្រទេសផងដែរ។ ទៅដល់កន្លែងណា ក្លឹបក៏បានរៀបចំ សកម្មភាពដូចជា សម្តែងសិល្បៈ សូត្រកំណាព្យឬ ជួបប្រាស្រ័យការហាត់ ប្រាណបំប៉ន់សុខភាពជាមួយក្លឹបជនចាស់ជរាតាមតំបន់នីមួយៗផងដែរ។ ព្រោះការហ្វឹកហាត់គឺបំប៉ន់សុខភាពផង និងស្វែងរកវប្បធម៌ប្រពៃណីផង ជា ពិសេសគឺបានស្វែង រកលក្ខណៈវិសេសវិសាលនៃតំបន់នីមួយៗនោះបានធ្វើ ឲ្យលោកស្រី Nguyen Thi Mai អាយុ៦៥ឆ្នាំនៅឃុំ Quan Hoa ចូលរួមយ៉ាង សកម្ម៖
“ខ្ញុំចូលរួមក្លឹបនេះយូរហើយគឺជាង១០ឆ្នាំដែរ។ ខ្ញុំឃើញថា ការធាក់ កង់គឺ សប្បាយណាស់ ដោយសាមគ្គីភាពនិងមានសុខភាពមាំមួន។ សមាជិកក្នុងក្លឹបរាប់អានគ្នា ដោយតែងតែបានទៅសាកសួរសុខទុកគ្នានិងលើកទឹកចិត្តគ្នាដែរ”។
ជាពិសេស ដំណើរទេសចរណ៍របស់ក្លឹបម្តងៗនោះគឺពោរពេញទៅដោយ អត្ថន័យមនុស្សសាស្ត្រ ខណៈដែល ជនម្នាក់ៗក្នុងក្លឹបបានចែក រំលែកជាមួយ នូវទឹកចិត្តរបស់ខ្លួនទៅដល់ជនដែលមានស្ថានភាពលំ បាក។ ពោលគឺ ក្លឹបបាន រៀបចំដំណើរទៅសាកសួរសុខទុក្ខជូនអំណោយ មនុស្សធម៌សម្រាប់កុមារពិការ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ជនគ្មានទីពឹង តាមកន្លែងដែល ក្លឹបត្រូវបានឆ្លងកាត់។ លោក Luu Huy Phuc សមាជិកគណៈប្រធានក្លឹបនៅតែចងចាំអំពីដំណើរទស្សនកិច្ចទៅទស្សនាមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការនៅ ស្រុក Thuan Thanh ខេត្ត Bac Ninh ៖
“យើងខ្ញុំដំណើរសកម្មភាពដោយស្ម័គ្រចិត្ត ដោយទឹកចិត្តរបស់សមាជិក ម្នាក”ៗក្នុងក្លឹប។ មានដំណើរទៅទស្សនាដូចជានៅមជ្ឈមណ្ឌលថែទាំងយុទ្ធ ជនពិការធ្ងន់នៅ Bac Ninh នោះ គឺយើងខ្ញុំរំភើបចិត្តណាស់ អារម្មណ៍ក្តុកក្តួល ដោយឃើញពួកគាត់គួរឲ្យអាណិត។ ក្នុងដំណើរទស្សនានោះ យើងខ្ញុំបានប្រ មូលប្រាក់ឧបត្ថម្ភនិង ច្រៀងនូវបទចម្រៀងស្ងើចសរសើកងទ័ពលើកទឹកចិត្ត ពួកគាត់ផងដែរ”។
សកម្មភាពរបស់ក្លឹបទេសចរដោយកង់របស់ជនចាស់ជរានៅឃុំ Quan Hoa គឺសម្បូរបែបពាស់។ ប្រការនេះមិនត្រឹមតែនាំមកនូវសុខភាពមាំមួន សម្រាប់សមាជិកម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកចលនាជីវភាពរស់នៅ យ៉ាងសប្បាយ មានអត្ថប្រយោជន៍របស់ជនចាស់ជរាទៀតផង។
លោកអ្នកនាងជាទីមេត្រី! ខាងលើនេះ យើងខ្ញុំទើបធ្វើការបកស្រាយអំពី ក្លឹបទេសចរដោយកងរបស់ជនចាស់ជរា។ ប្រសិនបើមិត្តយកចិត្តទុកដាក់លើ ប្រធានបទនេះឬមានប្រធានបទណាផ្សេងៗអាចផ្ញើសំបុត្រនិង comment មក យើងខ្ញុំតាមរយៈអាស័យដ្ឋាន កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ កាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋ ធានីហាណូយ ឬតាមអាស័យដ្ឋាន Facebook : Vov Khmer។ កម្មវិធីប្រអប់ សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ លោកអ្នកនាងអាចស្តាប់និង អានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
