ក្នុងសប្ដាហ៍កន្លងទៅ មិត្តអ្នកស្ដាប់បានយកចិត្តទុកដាក់ពិសេសដល់មហាសន្និបាត លើកទី១៣របស់បក្សកម្មុយនិស្តវៀតណាម ស្ថានភាពជម្ងឺ Covid-19 នៅវៀតណាម ក៏ដូចជាផ្ញើរសំណួរខ្លះៗពាក់ព័ន្ធដល់វប្បធម៌និងទេសចរណ៍ផងដែរ។ មិត្ត សុភា នៅខេត្តតា កែវ បានផ្ញើរអ៊ីម៉ែលមកកាន់កម្មវិធី ដោយសរសេរថា៖ “សង្ឃឹមថា ក្រោយពីមហា សន្និបាតលើកទី១៣របស់បក្ស វៀតណាមបន្តទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ជាច្រើនថែមទៀតនាពេលអនាគត ក៏ដូចជាទំនាក់ទំនងកម្ពុជា-វៀតណាមនឹងសម្រេច បានសមិទ្ធផលថ្មីៗផងដែរ”។
មហាសន្និបាតបក្សលើកទី១៣បានដាក់ចេញគោលដៅអភិវឌ្ឍប្រទេសជាតិដែលនាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៤៥។ |
រីឯមិត្ត ដារ៉ែត នៅភ្នំពេញ បាន ចែករំលែកថា៖ “ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមសម្រេចបានសមិទ្ធ ផលជាច្រើនក្នុងឆ្នាំ២០២០ ចាប់ពីសេដ្ឋកិច្ច ការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត រហូតដល់កិច្ចការបរទេសទៀតផង។ ប្រការនេះបានបង្ហាញឲ្យឃើញនូវឥទ្ធិពលនិង តួនាទីរបស់បក្សកុម្មុយនិស្តវៀតណាម”។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបានជម្រាបជូន ក្នុងសប្ដាហ៍កន្លងទៅដែរ មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី១ កុម្ភៈ នៅរដ្ឋធានីហាណូយ ទទួលបានជោគជ័យដ៏ល្អប្រសើរ។ មហាសន្និបាតបានដាក់ចេញគោលដៅអភិវឌ្ឍប្រទេស ជាតិដែលនាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៤៥។ មហាសន្និបាតក៏បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈឹម បក្សនីតិកាលទី១៣ចំនួន២០០រូប ដែលជាតំណាងឆ្នើមបំផុត មានលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ រួមចំណែកប្រែក្លាយ គោលដៅពោលខាងលើទៅជាការពិត។ ដោយទទួលបានសម្លេងគាំទ្រសឹងតែទាំងស្រុង អគ្គលេខាបក្សនីតិកាលទី១២ ប្រធានរដ្ឋ លោក Nguyen Phu Trong បន្តត្រូវបាន បោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈ កម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣។ មហាសន្និបាតបក្សលើកទី១៣បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏សប្បាយរីករាយ ពោរ ពេញទៅដោយជំនឿជឿជាក់របស់ប្រជាជនចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិនៅ ពេលអនាគត។ សន្តិសុខនិងសុវត្ថិភាពនៃមហាសន្និបាតក៏ត្រូវបានធានាយ៉ាងដាច់ ខាតផងដែរ ជាពិសេសក្នុងបរិបទដែលករណីឆ្លង Covid-19 នៅក្នុងសហគម៍កំពុងកើត មានឡើងវិញនៅរដ្ឋធានីហាណូយ។
ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅ វៀតណាមជានិច្ចកាលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន។ |
មិត្តវុធីនិងមិត្តអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! យោងតាមការវាយតម្លៃរបស់អ្នក ជំនាញថា ការឆ្លងវីរុសកូរ៉ូណាចូលក្នុងសហគមន៍លើកនេះ គឺស្មុគស្មាញនិងបង្កឡើង ការលំបាកច្រើនជាងបើធៀបនឹងលើកមុនៗពិតមែន។ នាបច្ចុប្បន្ន បុណ្យតេតប្រពៃណី ជិតមកដល់ ហេតុដូច្នេះ តម្រូវការធ្វើដំណើរ ជួញដូរទំនិញ និងជួបជុំគ្នាជប់លាងចុងឆ្នាំ របស់ប្រជាជនក៏កើនឡើងខ្ពស់ផងដែរ។ ប្រការនេះបានបង្កឡើងការលំបាកដល់ការ ងារតាមរកស្លាកស្នាម កំណត់កន្លែងផ្ទុះជម្ងឺ។ លើសពីនេះទៅទៀត នេះជាទម្រង់ថ្មី ដែលមានល្បឿនឆ្លងយ៉ាងឆាប់រហ័សជាង៧០% ហេតុដូច្នេះទាមទារឲ្យការងារបង្ការទប់ស្កាត់ ជម្ងឺ កាន់តែប្រញាប់ឡើងនិងតឹងរឹងជាងទៀត។ យ៉ាងណាមិញ ដោយមានស្មារតី “ប្រយុទ្ធប្រឆាំងនឹងជម្ងឺដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” គួបផ្សំជាមួយបទពិសោធន៍ពី រាល់ជោគជ័យមុនៗ វៀតណាមកំពុងគ្រប់គ្រងការឆ្លងរីករាលដាលនៃជម្ងឺ Covid-19 លើកនេះជាបណ្ដើរ។ សំខាន់បំផុតគឺ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅ វៀតណាមជានិច្ចកាលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន។ ទោះបីជា តំបន់ និងទីប្រជុំជនជាច្រើនត្រូវបិទក្នុងអំឡុងបុណ្យតេតប្រពៃណី ហើយមនុស្សជា ច្រើនត្រូវតែ “ទទួលបុណ្យតេតនៅមណ្ឌលចត្តាឡីស័ក” ក៏ដោយ ប៉ុន្តែប្រជាជនគ្រប់គ្នា សុទ្ធតែគាំទ្រនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងបំណងជួយបងប្អូនជនរួមជាតិក្នុងទូទាំង ប្រទេសនឹងនរចិត្តទទួលអំណរបុណ្យតេតប្រពៃណី។
យើងបន្តកម្មវិធីដោយព័ត៌មានពាក់ព័ន្ធដល់វប្បធម៌និងទេសចរណ៍។ មិត្ត សម្បត្តិ នៅសៀមរាបបានដាក់សំណួរសួរថា៖ “ក្នុងសប្ដាហ៍កន្លងទៅ VOV បាន ផ្សាយព័ត៌មានថា ទីក្រុងហាណូយនិងទីក្រុង ហូយអាន ត្រូវបាន TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់ទី៦និងទី១១ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន២៥គួរឲ្យទាក់ទាញបំផុតលើភពផែនដី។ ខ្ញុំបានមកទស្សនាទីក្រុង២លើកហើយ ម្ហូបហាណូយឆ្ងាញ់ពិសារណាស់។ ប៉ុន្តែខ្ញុំមិនទាន់មានឱកាសមកដល់ហូយអាននៅ ឡើយទេ អញ្ចឹងសូមឲ្យអ្នកណែនាំបន្ថែមអំពីទីក្រុងនេះបានទេ? សូមអរគុណច្រើន”។
ទិដ្ឋភាពនៃទីក្រុងហូយអាន ភាគកណ្ដាលវៀតណាម។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិនិងសំណួរមួយ ចំនួនរបស់មិត្តអ្នកស្ដាប់ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានការផ្ដល់មតិ យោបល់ក៏ដូចជាមនោ សញ្ចេតនាពីមិត្តអ្នកស្ដាប់ទាំងអស់។ សំបុត្ររបស់មិត្តអ្នកស្ដាប់សូមផ្ញើរមកតាមអាស័យ ដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖ vov5khmer@gmail.com។ សូមអរគុណច្រើន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


