![]() |
(VOVworld) – លោក Eko Endri និងលោកអ្នកនាងជាទីមេត្រី! ជាប្រទេសកសិកម្មមួយ ជារៀង រាល់ឆ្នាំ វៀតណាមប្រើប្រាស់ជីគ្រប់ប្រភេទចំនួន ៧ លាន ៧ សែនតោន។ តម្រូវការ ប្រើប្រាស់ជីក្នុងកសិកម្មខ្ពស់ណាស់ ដោយហេតុនេះ រដ្ឋាភិបាលវៀតណាមរួមជាមួយ ក្រសួងស្ថាប័នទាក់ទិននានាបានសហករស្រាវជ្រាវអនុវត្តវិទ្យសាស្ត្របច្ចេកវិទ្យាទំនើប ចូលក្នុងផ្នែកផលិតជីដូចជា បច្ចេកវិទ្យា nano បច្ចេកវិទ្យា enzyme និងបច្ចេកវិទ្យាជីវ សាស្ត្រ សំដៅលើកកំពស់គុណភាពជីនិងកាត់បន្ថយការរងឥទ្ធិពលទៅលើបរិស្ថាន។ ផលិតផលជី “made in Vietnam” ល្បីឈ្មោះមួយនៅក្នុងនៅក្រៅប្រទេសគឺផលិតផល របស់ក្រុមហ៊ុនភាគហ៊ុន Binh Dien ដោយមានពាណិជ្ជសញ្ញា «ជី Dau Trau» (ជីក្បាលក្របី)។
ត្រូវបានបង្កើតនាឆ្នាំ ១៩៧៣ ក្រុមហ៊ុនភាគហ៊ុនផលិតជីសរីរង្គ Binh Dien គឺជា ក្រុមហ៊ុនរដ្ឋដែលរួមចំណែកទីផ្សារស្រូបយកជួរមុខនៅវៀតណាមលើវិស័យផលិតនិងធ្វើអាជីវកម្មជីចម្រុះ NPK។ ពីអង្គភាពផលិតជីខ្នាតតូចដោយមានទន្និផលរាប់ពាន់តោនក្នុងមួយឆ្នាំក្រុមហ៊ុនភាគហ៊ុនផលិតជី Binh Dien បានខំប្រឹងប្រែងស្រាវជ្រាវដោយឥតឈប់ឈរកែលំអបច្ចេកវិទ្យាឧបករណ៍អភិវឌ្ឍន៍ផលិតផលបើកទូលាយទីផ្សាររៀបចក្បាលម៉ាស៊ីនឡើងវិញនិងបណ្តុះបណ្ដាលប្រភពធនធានមនុស្សដើម្បីនាំចេញផលិតផលឲ្យកាន់តែល្អថែមទៀត។ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនផលិតជីសេរីរាង្គ Binh Dien លោក Le Quoc Phong បានឲ្យដឹងថា៖
«ក្រុមហ៊ុនយើងខ្ញុំជានិច្ចកាលយកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់ប្រជា កសិករក្នុងពេលដែលប្រើប្រាស់ផលិតផលជី Dau Trau។ ក្រៅពីនោះ យើងខ្ញុំអនុវត្ត ការស្រាវជ្រាវវិទ្យាសាស្ត្រចូលក្នុងផលិតផលដើម្បីប្រជាកសិករប្រើប្រាស់ហើយឈើញ ការខុសប្លែកប្រើប្រៀបនឹងផលិតផលជីនៃក្រុមហ៊ុនដទៃ។ ប្រការនេះបង្ហាញឲ្យឃើញ ថាផលិតផលជីចម្រុះ NPK Dau Trau របស់យើងខ្ញុំឈរលំដាប់ថ្នាក់ទី ១ នៅវៀតណាម។ ផលិតផលរបស់យើងខ្ញុំនៅនាំចេញទៅទីផ្សារកម្ពុជា ឡាវ ម៉ាឡេស៊ី អូស្ត្រាលីនិងនាពេលខាងមុខគឺមីយ៉ាន់ម៉ា។ ផលិតផលនាំចេញមួយសុទ្ធតែការបញ្ជាតាមភាសារនៃប្រទេសនាំចូលក្រៅពីនោះយើងខ្ញុំក៏រៀបចំថ្នាក់បង្ហាត់បង្រៀននិងឧទ្ទេសនាមអំពីជី Dau Trau សំរាប់ប្រជាកសិករប្រទេសនេះផងដែរ។»
![]() |
នាឆ្នាំ ២០០២ ក្រុមហ៊ុន Binh Dien បានចាប់ផ្តើមផែនការនាំចេញជី Dau Trau ទៅបណ្ដាប្រទេសក្នុងតំបន់និងលើពិភពលោក។ ព្រះរាជាណាចក្រកម្ពុជាត្រូវបាន ជ្រើសរើសជាទីផ្សារនាំចេញសំខាន់ដំបូង។ អស់រយៈពេល ១៥ ឆ្នាំជ្រាតចូលទីផ្សារ ប្រទេសមិត្ត ក្រុមហ៊ុនភាគហ៊ុន Binh Dien បានជ្រើសរើសនិងនាំចេញទៅកម្ពុជា បណ្ដាផលតិផលទទួលបទដ្ឋាននាំចេញខាងគុណភាពពាណិជ្ជសញ្ញានិងស្បោង ផង។ វិធីសាស្ត្រប្រើប្រាស់សុទ្ធតែសរសេរតាមភាសាខ្មែរ។ ទន្និផលប្រើប្រាស់ជី Dau Trau នៅ កម្ពុជានាបច្ចុប្បន្នទទួលបាន ១ សែនតោនក្នុងមួយឆ្នាំ។ ផលិតផលជី Dau Trau មុន នេះបានមានវត្តមាននៅខេត្តជាប់ព្រំដែនជាមួយវៀតណាមមួយចំនួន ប៉ុន្តែ ឥឡូវនេះ ខេត្តក្រុងទាំង ២៥ ក្នុងទូទាំងប្រទេសកម្ពុជាកំពុងប្រើប្រាស់ផលិតជីរបស់ក្រុមហ៊ុនភាគហ៊ុន Binh Dien។ នាពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ កម្ពុជា ក្រុមហ៊ុនភាគហ៊ុនផលិតជី Binh Dien និងក្រុមហ៊ុន យី តាក់ គ្រូប (ដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនភាគហ៊ុន Binh Dien នៅកម្ពុជា) បានរៀបចំពិធីរំលឹកខួបលើកទី ១៥ ទិវាសហប្រតិបត្តិការនិងពិធីចុះ ហត្ថលេខាលើយុទ្ធសាស្ត្រផ្គត់ផ្គង់ផលិតផលជី Dau Trau នៅទីផ្សារកម្ពុជាដំណាក់កាលថ្មីដែលគូសសម្គាល់ការបោះជំហានអភិវឌ្ឍន៍ពោរពេញទៅដោយយថាទស្សន៍ រវាងភាគីទាំងពីរ។ នៅឡាវ ទិន្នផលប្រើប្រាស់ជី Dau Trau ក៏កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែរ។ នាបច្ចុប្បន្ន ក្រុមហ៊ុនភាគហ៊ុន Binh Dien ក៏បានជ្រាតចូលទីផ្សារពោរពេញ ទៅដោយសក្តានុភាពគឺថៃនិងមីយ៉ាន់ម៉ា។ ក្រោយរៈពេល ៤១ ឆ្នាំកសាងនិងអភិវឌ្ឍន៍ ក្រុមហ៊ុនភាគហ៊ុនផលិតជី Binh Dien បានឈរជើងរឹងមាំនៅទីផ្សារនៅក្នុងនិងក្រៅប្រទេស។
លោក Eko Endri និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រwww.vovworld.vn។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

