ក្រូចថ្លុងសរីរាង្គរបស់លោក Bay ទទួលបានការបញ្ជាក់ពី Ocop លំដាប់ផ្កាយ ៤ ដែលមានតម្លៃនិងត្រូវតាមស្តង់ដារនាំចេញ (រូបថត៖ Nhat Truong/VOV) |
នៅភូមិ Hoa Loi ឃុំ Luong Hoa ស្រុក Giong Trom មនុស្សគ្រប់គ្នាសុទ្ធតែស្គាល់លោក Nguyen Van Bay (ឈ្មោះហៅខាងក្រៅគឺលោក Bay Don) ព្រោះលោកមិនត្រឹមតែជាកសិករពូកែប៉ុណ្ណោះទេ ថែមទាំងមានរបៀបរស់នៅសាមញ្ញ រួសរាយរាក់ទាក់ និងពោរពេញដោយក្តីស្រលាញ់ ធ្វើការងារសង្គមនៅក្នុងមូលដ្ឋាន។ ក្នុងវ័យអាយុ ៦២ ឆ្នាំ លោក Nguyen Van Bay មានចំណង់ចំណូលចិត្តខ្លាំងណាស់ចំពោះការងារក្នុងចំការរបស់ក្រុមគ្រួសារដែលចំកា ៥ហិកតារបស់លោកពោរពេញដោយដើមឈើហូបផ្លែគ្រប់ប្រភេទដូចជា៖ ដូង ក្រូចថ្លុងសំបកខៀវ ក្រូចថ្លុង ក្រូចឃ្វិច ក្រូចឆ្មា។
លោក Bay ដាំដើមឈើហូបផ្លែច្រើនមុខតាមគំរូសរីរាង្គ Viet Gap ស្តង់ដារបៃតង និងការផលិតជាដំណើរការវិលជុំ។ បច្ចុប្បន្ននេះ ចំការរបស់លោកមានដើមដូងជាង ២ពាន់ ដើម; ដើមក្រូច ខ្វិត មានចំនួន ២.៥០០ ដើម និងក្រូចថ្លុងសំបកខៀវមានចំនួន ៥០០ ដើម ។ល។ ក្នុងចំការរបស់លោកមានប្រព័ន្ធប្រឡាយស្តុកទឹក ដែលមានប្រព័ន្ធបូមទឹកស្វ័យប្រវត្តិ; នៅក្នុងប្រឡាយ មានចញ្ចឹមជលផលដូចជា៖ ត្រីប្រា ត្រីត្រចៀកដំរី បង្គាទឹកសាបខ្នាតយក្ស... ជាពិសេស ជាច្រើនឆ្នាំមកនេះ ចំការរបស់លោក Nguyen Van Bay សុទ្ធតែអនុវត្តការផលិតស្អាត ដោយមិនប្រើសារធាតុគីមី។
ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំរូនេះ លោកបានទទួលយក និងអនុវត្តចំណេះដឹង និងបច្ចេកទេសដែលលោកបានរៀននៅក្នុងផលិតកម្ម។ ដោយហេតុនេះ ចំការ "ពហុដំណាំ" របស់លោក Nguyen Van Bay មិនសូវមានជំងឺ មានផលិតភាពល្អ និងសន្សំសំចៃថ្លៃដើម។ ដោយឡែកក្រូចថ្លុងសំបកខៀវក្នុងចំការបស់លោក ទទួលបានប័ណ្ណបញ្ជាក់ OCOP ផ្កាយ៤ និងមានតម្លៃនាំចេញ។ លោក Nguyen Van Bay បានចែករំលែកថា៖ “រៀងរាល់ឆ្នាំ ខ្ញុំប្រើកាកសំណល់រលួយ និងអនុផលពីដើមដូង ធ្វើជាជីលាមក យកផ្សិតទីកូ… ដើម្បីរលួយនិងបង្កើតលាមកបៃតងបានយ៉ាងឆាប់រហ័ស។ ទី២ ខ្ញុំចិញ្ចឹមត្រីដើម្បីយកដីភក់ បូម២ឆ្នាំម្តង ដើម្បីលើកកម្ពស់ដីឱ្យមានជីវជាតិពេញលេញ ។ ខ្ញុំក៏ចិញ្ចឹមស្រមោចភ្លើង ផងដែរ ដើម្បីចៀសវាងការប្រើប្រាស់សារធាតុគីមី និងកុំឱ្យប៉ះពាល់ដល់បរិស្ថាន។ ដីសួនច្បារមិនត្រូវបានបំពុលដោយសារធាតុលោហធាតុធ្ងន់ទេ ដើមឈើរបស់ខ្ញុំចេញផ្លែរពេញមួយឆ្នាំ”។
ពេញមួយឆ្នាំ របស់លោក Nguyen Van Bay តែងតែគ្រប់ដណ្តប់ដោយពណ៌ខៀវស្រងាត់ និងមានផ្លែផ្កា។ ជាមធ្យមក្នុងមួយឆ្នាំលោកប្រមូលផលក្រូចថ្លុងបានជាង ១០ តោន។ ក្រូចឆ្មា ១ តោន; ក្រូច ៥ តោន ក្រូចឃ្វិច និងដូងរាប់ម៉ឺនដើម។ ដើមឈើហូបផ្លែក្នុងចំការរបស់លោកមានតម្លៃស្ថិរភាព ដូច្នេះប្រាក់ចំណូលប្រចាំឆ្នាំរបស់លោកទទួលបានជាច្រើនពាន់លានដុង។ លើសពីនេះ លោកក៏មានប្រាក់ចំណូលពីការចិញ្ចឹមត្រីតាមប្រឡាយផងដែរ។
លោក Nguyen Van Bay នៅក្បែរស្រះត្រី (រូបថត៖ Nhat Truong/VOV) |
លោក Nguyen Van Bay ក៏តែងតែជាអ្នកត្រួសត្រាយ និងអនុវត្តការងារបង្ការប្រឆាំងគ្រោះរាំងស្ងួត និងប្រៃប្រកបដោយប្រសិទ្ធភាព។ ជារៀងរាល់ឆ្នាំ តំបន់ឃុំ Luong Hoa ស្រុក Giong Trom រងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកប្រៃ ប៉ុន្តែចំការរបស់លោក Bay មិនរងផលប៉ះពាល់នោះទេ; ប្រឡាយក្នុងចំការច្បារស្តុកទឹកសាបរាប់ម៉ឺនម៉ែត្រគូប។ លោកក៏បានជម្រាបជូនយ៉ាងសកម្មអំពីគ្រោះរាំងស្ងួតនិងទឹកប្រៃ ដើម្បីឱ្យកសិករក្នុងស្រុកអាចឆ្លើយតបយ៉ាងសកម្ម៖
“ខ្ញុំបានសាងសង់ទំនប់បិទ ដូច្នេះចំការរបស់ខ្ញុំមិនលិចទឹកដោយទឹកប្រៃទេ។ ជារៀងរាល់ឆ្នាំ ខ្ញុំក៏ពង្រឹងទំនប់នេះដែរ។ ចំណាយ ១០-១៥% នៃប្រាក់ចំណូលលើការបន្តពូជ។ ខ្ញុំពិនិត្យជាតិប្រៃជារៀងរាល់ថ្ងៃ ហើយបង្ហោះព័ត៌មានតាមបណ្ដាញសង្គម Facebook និង Zalo ដើម្បីឲ្យបងប្អូនប្រជាជនបានដឹង”។
ដោយសារបទពិសោធយ៉ាងទូលំទូលាយក្នុងការផលិត លោក Nguyen Van Bay ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយក សហករណ៍ក្រូចសំបកខៀវ ស្រុក Giong Trom។ ក្រៅពីការផលិត និងការជួញដូរផ្លែក្រូចសំបកខៀវ សហករណ៍ក៏ពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ផលិតផលផ្សេងទៀតផងដែរ។ ដោយហេតុនេះ បង្កើតការងារ និងប្រាក់ចំណូលដល់កកិត្តនាមជា “កសិករពូកែថ្នាក់មជ្ឈិម” និងជាសមាជិកនៃក្លឹប "កសិករមហាសេដ្ឋី" នៃខេត្ត Ben Tre។ លោក Bui Thanh Hieu ប្រធានគណៈកម្មាធិការប្រជាជនឃុំ Luong Hoa បានឲ្យដឹងថា៖ “លោក Nguyen Van Bay បានទទួលការបណ្តុះបណ្តាលនិងផ្ទេរបច្ចេកទេសផលិតកម្ម ហើយលោកបានអនុវត្តបច្ចេកទេសដាំដើមឈើស្អាតត្រឹមត្រូវតាមស្តង់ដារ។ នៅក្នុងស្រុកមិនសូវមានមនុស្សច្រើនទេ ដែលមានចំការដូចលោក Bay ដែរ។ លោកគឺជាមហាសេដ្ឋីកសិករ”។
លោក Nguyen Van Bay តែងតែជឿជាក់ថា កសិករត្រូវតែសកម្មក្នុងការផលិត ប៉ុន្តែមិនត្រូវបណ្តេញតាមចលនាឡើយ មិនយកប្រាក់ចំណេញ លើសពីអ្វីទាំងអស់ ហើយត្រូវតែធ្វើការដើម្បីសុខភាពសហគមន៍ ជាពិសេស ផលិតផលត្រូវតែមានសុវត្ថិភាពទើបមាននិរន្តរភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

