ជារៀងរាល់ថ្ងៃ អ្នកស្រី Phuoc តែងតែភ្ញាក់ពីដំណេកកាលពីម៉ោង៤ព្រឹកព្រលឹម ដើម្បីចម្អិនអាហារជាង១០០ចំណែកសម្រាប់អ្នកជម្ងឺលាងឈាមនិងក្រុមគ្រួសាររបស់ពួកគេ។ (រូបថត៖ VOV) |
“ការចម្អិនអាហារនេះមិនសូវជាលំបាកទេ ដោយសារខ្ញុំចូលចិត្ត។ ពេលធ្វើ ខ្ញុំ មានអារម្មណ៍ថា មានសុខភាពណាស់ មិនមែនជាធុញទ្រាន់ទេ ព្រោះខ្ញុំឃើញថា បងប្អូនមានជម្ងឺ អញ្ចឹង ខ្ញុំអាណិតអាសូណាស់។ ពួកគេមកពីជនបទទៅទីក្រុង ការហូបចុកមិនបាន គ្រប់គ្រាន់ទេ។ ដូច្នេះ ខ្ញុំជួយគេបានបន្តិចបន្តួច គឺសប្បាយរីករាយណាស់ មិន ហត់នឿយទេ”។
ស្ដែងចេញពីគំនិត “ស្លឹកឈើល្អគាំពារស្លឹកឈើរហែក” ជារៀងរាល់ថ្ងៃ អ្នកស្រី Phuoc តែងតែភ្ញាក់ពីដំណេកកាលពីម៉ោង៤ព្រឹកព្រលឹម ដើម្បីត្រៀម រៀបចំចម្អិនអាហារ។ ម៉ឺនុយរបស់អ្នកស្រីត្រូវបានបង្វិលពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឲ្យគេមិន “ធុញទ្រាន់” នៅពេលទទួលអាហារ។ អ្នកស្រីក៏បានទាក់ទងជា មួយម្ចាស់ផ្ទះសំណាក់ Thanh Dat ដើម្បីឲ្យម្ចាស់ផ្ទះមកហាងទទួលអាហារ ហើយយកមកវិញចែក ចាយជូនអ្នកជម្ងឺនិងគ្រួសាររបស់ពួកគេ។ អ្នកស្រី Nguyen Thi Thanh Nga ម្ចាស់ផ្ទះសំណាក់ Thanh Dat ឲ្យដឹងថា បច្ចុប្បន្ននេះ បន្ទប់សំណាក់ចំនួនរាប់សិបរបស់អ្នកស្រីកំពុងត្រូវបានជួលសម្រាប់ អ្នកជម្ងឺខ្សោយតំរងនោម ដើម្បីសម្រួលដល់ការលាងឈាមជារៀងរាល់ សប្ដាហ៍។ បងប្អូនភាគច្រើនមកពីតំបន់ផ្សេងៗ ត្រូវលាងឈាមជារៀងរាល់៣ ថ្ងៃម្ដង ដូច្នេះមិនអាចវិលត្រឡប់មកផ្ទះវិញក្នុងអំឡុងពេលច្រើនខែកន្លងមកបាន ឡើយ។ ដោយឃើញទឹកចិត្តសប្បុរសរបស់អ្នកស្រី Phuoc នោះ ប្ដីប្រពន្ធអ្នកស្រី Nga ក៏ជួយគាំទ្រការដឹកជញ្ជូនអាហារដើម្បីឲ្យបងប្អូនមានអាហារពេលព្រឹកបាន គ្រប់គ្រាន់ជាង។ ដោយកាន់ប្រអប់អាហារក្ដៅៗលើដៃ អ្នកស្រី Tran Thanh Ut នៅផ្ទះសំណាក់ Thanh Dat ខ័ណ្ឌ Cai Rang ទីក្រុង Can Tho បានចែករំលែក ដោយការរំភើបចិត្តថា៖
“ឥឡូវនេះ ខ្ញុំត្រូវចិញ្ចឹមប្ដី គេផ្ដល់ឲ្យអង្ករ បន្លែដើម្បីបម្អិនអាហារ ផ្ដល់ឲ្យ ប៉ុណ្ណា យើងញ៉ាំប៉ុណ្ណោះ។ បានគេផ្ដល់ឲ្យគឺសប្បាយយ៉ាងក្រៃលែងហើយ មានកម្លាំងចិត្តដើម្បីនាំប្ដីទៅព្យាបាលជម្ងឺ”។
អ្នកជម្ងឺនិងក្រុមគ្រួសារទទួល "ចំណែកអាហារ ០ ដុង" របស់អ្នកស្រី Le Thi Ngoc Phuoc។(រូបថត៖ VOV) |
“ខ្ញុំស្គាល់អ្នកស្រី Ut Phuoc ជាយូរមកហើយ ដោយឃើញថានាងកំពុង មានផ្ទៃពោះ ជិតសម្រាលកូនហើយ ដូច្នេះខ្ញុំបានមកជួយបន្តិចបន្តួច ដូចជាវេច ខ្ចប់អាហារ រោយម្រេច ខ្ទឹមស្ងួត ជាដើម។ ខ្ញុំគិតថា Ut Phuoc ពូកែពេក ប្រសិន បើជារូបខ្ញុំ គឺធ្វើមិនបានទេ។ នាងនៅតែមានសុខភាពល្អ ហើយប្រាប់ខ្ញុំថា ការងារនេះធ្វើឲ្យនាងសប្បាយចិត្ត ប្រសិនបើមិនបានធ្វើទេ ដូចជាព្រួយណាស់”។
អ្នកស្រី Ngoc Phuoc បានសំណេះសំណាលថា រាល់ដំណក់ទឹកភ្នែក ពាក្យថ្លែងអំណរគុណគួរឲ្យរំភើបចិត្ត របស់អ្នក ជម្ងឺលាងតំរងនោម ប្រជាជនក្រីក្រនៅជុំវិញ និងកម្លាំងសេនាជននោះ គឺជារូប ភាពដែលអ្នកស្រីនឹងចងចាំក្នុងចិត្តជានិច្ច ដើម្បីបន្តដំណើរប្រគល់សេចក្ដី ស្រឡាញ់របស់ខ្លួន។
“ខ្ញុំចំណាយប្រាក់ដោយខ្លួនឯង ជួលកាលក៏មានសប្បុរសជនឧបត្ថម្ភ បន្ថែមទៀតដែរ។ មិនដឹងថាធ្វើដរាបណាឡើយ គ្រាន់តែដឹងថាពេលណា ហាត់នឿយពេក ខ្ញុំនឹងឈប់ បន្ទាប់ពីសម្រាលកូនរួច ខ្ញុំនឹងធ្វើជាបន្តទៀត”។
ការងារប្រចាំថ្ងៃរបស់អ្នកស្រី Le Thi Ngoc Phuoc ទោះជាសាមញ្ញក៏ដោយ ប៉ុន្តែបានរួមចំណែក រីកសាយភាយសេចក្ដីស្រឡាញ់ ការជួយទំនុកបម្រុង ចែក រំលែកគ្នារវាងមនុស្សជាមួយមនុស្ស ព្រមទាំងជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ ស្រស់ស្អាតរបស់មនុស្សវៀតណាមក្នុងអំឡុងពេលមានជម្ងឺរាតត្បាតកូវីដ-១៩៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

