អ្នកស្រី Dinh Thi Hao (អាវលឿង)សំណេះសំណាលជាមួយភ្ញៀវទេសចរបរទេសនៅពេលគេមកទស្សនាស្រុក Dai Bac។ (រូបថត៖ VOV) |
របររកស៊ីសម្រាប់ប្រជាជន និងពិគ្រោះយោបល់ ជួយឧបត្ថម្ភការអភិវឌ្ឍទេសចរណ៍សហគមន៍នៅតាមមូលដ្ឋាន។
នៅឆ្នាំ ២០១៧ ដោយមានការតម្រង់ទិសនៃអង្គការ AOP អ្នកស្រី Hao បាន បង្កើតក្រុមហ៊ុនភាគហ៊ុនទេសចរណ៍សហគមន៍ Da Bac (Da Bac CBT) ដែលជាដៃគូ របស់ AOP ក្នុងការអភិវឌ្ឍសកម្មភាពទេសចរណ៍សហគមន៍។ ចែករំលែកអំពីប៉ុន្មានថ្ងៃ ដំបូងមករស់នៅជាមួយប្រជាជននៅមូលដ្ឋាន អ្នកស្រី Hao បាននិយាយថា៖
“ខ្ញុំគិតថានេះគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។ ក្រោយពីរៀនចប់ មកដល់ Da Bac ទីនេះជាស្រុកក្រីក្រ មានការលំបាកយ៉ាងខ្លាំង ហើយការធ្វើដំណើរមិនស្រួលទេ។ ប្រជាជន គឺជាជនជាតិភាគតិចដូចជាជនជាតិ Muong ជនជាតិ Dao។ ដំបូងឡើយ ប្រជា ជនមិនយល់ថា អ្វីជាទេសចរណ៍សហគមន៍ទេ។ គេត្រឹមតែស៊ាំនឹងទម្រង់ឧបត្ថម្ភ ដូច ជាដាំដំណាំអ្វី ចិញ្ចឹមសត្វអ្វីប៉ុណ្ណោះ។ ត្រូវចំណាយរយៈពេលដ៏វែងមួយទើបនាងខ្ញុំអាច បញ្ចុះបញ្ចូលគេឲ្យចូលរួមក្នុងគម្រោងនេះ”។
ភូមិ Sung ឃុំ Cao Son ស្រុក Da Bac មានជនជាតិ Dao Tien ជាង ៤០០ នាក់។ ទន្ទឹមនឹងសម្រស់រហោស្ថាននៃព្រៃធម្មជាតិ ទីនេះនៅតែរក្សាបាននូវរបរតម្បាញចរបាប់ របស់ជនជាតិ Dao Tien។ ចាប់ពីថ្ងៃដែលទទួលបានការពិគ្រោះយោបល់ ការជួយ ឧបត្ថម្ភពីក្រុមហ៊ុនភាគហ៊ុនទេសចរណ៍សហគមន៍ Da Bac របស់អ្នកស្រី Dinh Thi Hao មក របរតម្បាញត្រូវបានរក្សា និងអភិវឌ្ឍន៍។ មិនត្រឹមតែធ្វើទំនាក់ទំនងដើម្បីជួយ បងប្អូនស្រីនៅភូមិ Sung រក្សាបាននូវរបរ
តម្បាញប្រពៃណី និងលក់ផលិតផលរកប្រាក់ ចំណូលបន្ថែមប៉ុណ្ណោះទេ ហើយថែមទាំងក្រុមហ៊ុនរបស់អ្នកស្រី Hao ក៏ជួយពួកគេផ្សព្វ ផ្សាយផលិតផល ឧទ្ទេសនាមលក្ខណៈវប្បធម៌ស្រស់ស្អាតរបស់ជនជាតិខ្លួន ទៅកាន់ ភ្ញៀវទេសចរទៀតផង។ អ្នកស្រី Trieu Thi Tien អ្នកប្រកបរបរតម្បាញម្នាក់នៅភូមិ Sung ឃុំ Cao Son បានឲ្យដឹងថា៖
តម្បាញប្រពៃណី និងលក់ផលិតផលរកប្រាក់ ចំណូលបន្ថែមប៉ុណ្ណោះទេ ហើយថែមទាំងក្រុមហ៊ុនរបស់អ្នកស្រី Hao ក៏ជួយពួកគេផ្សព្វ ផ្សាយផលិតផល ឧទ្ទេសនាមលក្ខណៈវប្បធម៌ស្រស់ស្អាតរបស់ជនជាតិខ្លួន ទៅកាន់ ភ្ញៀវទេសចរទៀតផង។ អ្នកស្រី Trieu Thi Tien អ្នកប្រកបរបរតម្បាញម្នាក់នៅភូមិ Sung ឃុំ Cao Son បានឲ្យដឹងថា៖
“យើងខ្ញុំបានចែកជាក្រុមៗ ដើម្បីរៀបចំសកម្មភាពទទួលបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ។ ជំហានៗដើម្បីធ្វើឡើងផលិតផលមួយ រួមមាន ការជ្រលក់ ពណ៌ ការប៉ាក់ ការគូរលំនាំដោយក្រមួនឃ្មុំ និងការដេរទៅជាផលិតផល។ ផលិតផល ទាំងនេះ ភ្ញៀវទេសចរអាចយកមកធ្វើជាកាដូអនុស្សាវរីយ៍។ ផលិតផលត្រូវបានលក់ឲ្យភ្ញៀវទេសចរ យើងខ្ញុំយកលុយដើម្បីបន្តវិនិយោគលើឧបករណ៍សម្ភារៈ។ មានលទ្ធផល នេះ អាស្រ័យលើក្រុមហ៊ុនរបស់អ្នកស្រី Dinh Thi Hao”។
ភ្ញៀវទេសចរបរទេសត្រូវបានណែនាំយ៉ាងម៉ត់ចត់និងល្អិតល្អន់ដើម្បីអាចត្បាញផលិតផលចរបាប់ផ្ទាល់ខ្លួន។ (រូបថត៖ VOV) |
“ទីនេះមានឱសថរុក្ខជាតិបុរាណរបស់ជនជាតិ Dao។ កាលពីមុន គេត្រឹមតែយក មកងូតទឹកក្នុងក្រុមគ្រួសារប៉ុណ្ណោះ ដើម្បីព្យាបាលជំងឺឆ្អឹង សន្លាក់ដៃជើង។ ទោះជា យ៉ាងណាក៏ដោយ ចាប់តាំងពីតភ្ជាប់ជាមួយក្រុមហ៊ុនទេសចរណ៍មក ភ្ញៀវទេសចរជាតិ និងអន្តរជាតិភាគច្រើន ដែលមកដល់ទីនេះ ក៏មានតម្រូវការងូតទឹកថ្នាំ ជាពិសេសភ្ញៀវ ក្នុងស្រុក បន្ទាប់ពីងូតទឹករួច គេនៅតែចង់ទិញទៀតផង។ បច្ចុប្បន្ននេះយើងខ្ញុំបានវេចខ្ចប់ហើយលក់ឲ្យអតិថិជនយកទៅផ្ទះ មានប្រាក់ចំណូលបន្ថែម។ ដូចជាខែមករាកន្លងទៅ មានចំណូលប្រហែលពី៦ ដល់ ៧លានដុង”។
ចាប់តាំងពីដំណើរការនៅឆ្នាំ២០១៧មក ក្រុមហ៊ុនរបស់អ្នកស្រី Hao បានទាក់ ទាញភ្ញៀវទេសចរជាង ១ម៉ឺន នាក់មកទទួលបទពិសោធន៍ពីគំរូទេសចរណ៍សហគមន៍ នៅស្រុក Da Bac ក្នុងនោះភ្ញៀវអន្តរជាតិស្រូបយក ៨០%។ អ្នកស្រី Hao មានអារម្មណ៍ សប្បាយរីករាយយ៉ាងក្រៃលែង នៅពេលឃើញជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ អាងទន្លេ Da កាន់តែប្រសើរឡើង អត្តសញ្ញាណវប្បធម៌ជនជាតិត្រូវបានថែរក្សា ហើយ រូបភាពរបស់ទឹកដី និងមនុស្សវៀតណាមត្រូវបានមិត្តភក្តិអន្តរជាតិស្គាល់ដល់កាន់តែ ច្រើនផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

