លោក R’Com Tin ជនជាតិ Jrai នៅភូមិ Breng 3 ឃុំ Ia Der ស្រុក Ia Grai ខេត្ត Gia Lai។ |
លោក R’Com Tin រួមជាមួយកម្មាភិបាលកសិកម្មរបស់ឃុំតែងតែហ្វឹក ហ្វឺន ណែនាំជាប្រចាំសម្រាប់អ្នកភូមិអំពីវិធីសាស្ត្រដាំដើមកាហ្វេ ម្រេច ស្រូវ និង ការចិញ្ចឹមបសុសត្វ បសុបក្សី យ៉ាងដូចម្ដ៉េចដើម្បីនាំមកនូវប្រសិទ្ធភាពនិងទិន្ន ផលខ្ពស់។ ក្រៅពីនោះ លោកក៏ជួយអ្នកភូមិខ្ចីទុនពីធនាគារគោលនយោបាយ សង្គមរបស់ស្រុក ដើម្បីពង្រីកផលិតកម្ម អាជីវកម្មខ្នាតតូចផងដែរ។ លោក Nguyen Thanh Tuan នៅការិយាល័យសន្តិសុខផ្ទៃក្នុង នគរបាលខេត្ត Gia Lai បានឲ្យ ដឹងថា៖ “លោកអ៊ុំ R’Com Tin បានចលនាអ្នកភូមិខ្ចីទុនពីធនាគារគោលនយោ បាយសង្គម។ ប្រជាជនតែងតែទៅផ្ទះលោកអ៊ុំដើម្បីសុំគាត់ជួយធ្វើនីតិវិធីបែប បទចុះបញ្ជីខ្ចីទុន។ លោកអ៊ុំ R’Com Tin ជាអ្នកមានកិត្យានុភាពដូច្នេះបានជា កម្មាភិបាលធនាគារក៏ជឿជាក់ដែរ។ ក្រៅពីនោះ លោកអ៊ុំក៏ជាមនុស្សសកម្មម្នាក់ ទៀតផង។ បន្ទាប់ពីទទួលបានការឃោសនា អប់រំ លោកអ៊ុំបានកែប្រែចិត្ត បោះបង់ ចោលសាសនាប្រូតេស្ដង់ De Ga ហើយចលនាសាច់ញាតិ អ្នកភូមិក៏បោះបង់ចោលប្រូតេ ស្តង់ De Ga ផងដែរ”។
នៅពេលទំនេរ លោក R’Com Tin និងកម្មាភិបាលឃុំ ច្រើនតែទៅកាន់ភូមិ នានាដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែង ជួបសំណេះសំណាល ចែករំលែក ជួយប្រជាជនដោះស្រាយការលំបាកក្នុងការធ្វើផលិតកម្មអាជីវកម្ម ក៏ដូចជាក្នុងទំនាក់ ទំនងសង្គមផងដែរ។ លោក Ksor Hyao អតីតលេខាសាខាបក្សភូមិ Breng 3 ឲ្យដឹងថា៖ “យើងខ្ញុំចលនាឃោសនាសម្រាប់បងប្អូនយល់ដឹងពីគោលជំហរ គោល នយោបាយ ច្បាប់របស់បក្ស រដ្ឋ។ សាសនាប្រូតេស្តង់មិនត្រូវបានរដ្ឋអនុញ្ញាតឲ្យ ធ្វើសកម្មភាពឡើយ។ នៅពេលជួបជុំជាមួយប្រជាជន យើងតែងតែគួបផ្សំនឹងការ ឃោសនា”។
ឃុំ Ia Der ត្រូវបានខេត្ត Gia Lai ទទួលស្គាល់ជាជនបទថ្មីនៅឆ្នាំ២០១៨។ ស្នាដៃនេះមានការចូលរួមចំណែករបស់សកម្មជនសង្គមដ៏សកម្មដូចនឹងលោក R’ Com Tin។ មនុស្សមានកិត្យានុភាពដូចនឹងលោក R’Com Tin បានពង្រីក តួនាទីរបស់ខ្លួនក្នុងការងារលើកទឹកចិត្ត ឃោសនាប្រជាជនឲ្យចូលរួមចលនា ប្រឡងប្រណាំងស្នេហាជាតិ ផ្លាស់ប្ដូរមុខមាត់ភូមិឃុំ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
