លោក Hoang Tuan Anh។ (រូបថត៖ thanhnien.vn) |
ទូ ATM អង្ករ ដើមដំបូង ត្រូវបានដំឡើងរួចរាល់ក្នុងរយៈពេលតែ៨ម៉ោង ប៉ុណ្ណោះ។ មានម៉ាស៊ីនហើយ លោក Tuan Anh ចំណាយទឹកប្រាក់ផ្ទាល់ខ្លួន សម្រាប់ទិញអង្ករចំនួន១តោនមក។ មិត្តភក្តិ សហការីនិងដៃគូ ពេលស្ដាប់ពីផែន ការមនុស្សធម៌របស់នាយកវ័យក្មេងរូបនេះ ពួកគេបានរួមដៃជួយឧបត្ថម្ភភ្លាមៗ។ គំនិត ផ្ដួចផ្ដើមរបស់លោកបានចូលរួមចំណែកជួយសង្គ្រោះជីវភាពរស់នៅរបស់ មនុស្សនិងគ្រួសារយ៉ាងច្រើនដើម្បីឆ្លងកាត់ពុះពារលើរាល់ថ្ងៃដ៏លំបាកលំបិន ដោយសារជម្ងឺរាតត្បាត។ លោក Hoang Tuan Anh បានចែករំលែកថា៖ “នៅពេលខ្ញុំធ្វើទូ ATM អង្ករនេះ ខ្ញុំបានមើលឃើញរូបភាពគួរឲ្យរំភើបចិត្ត ខ្លាំងណាស់។ មានមនុស្សខ្លះៗ បានជិះកង់ ២០គីឡូម៉ែត្រមកយកអង្ករ ហើយ ក្នុងទូទាំងប្រទេស មានមនុស្សរាប់ម៉ឺននាក់មកទទួលអង្ករ។ នោះគឺជាកម្លាំង ចលករដែលបានជំរុញខ្ញុំបន្តធ្វើទៀត ដើម្បីអនុវត្តន៍គោលដៅចែកអង្ករដោយឥតគិត ថ្លៃជូនមនុស្សចំនួន ១ លាននាក់។ ហើយពេលខ្ញុំសម្រេចបានគោលដៅនោះ ក៏ជាពេលបញ្ចប់រលកទី១នៃ កូវីដ ១៩ ផងដែរ។ ទៅដល់ទីណា ខ្ញុំក៏បានស្ដាប់ រឿងរ៉ាវគួរឲ្យរំភើបចិត្តស្ដីពីទូ ATM អង្ករ ហើយខ្ញុំមានអារម្មណ៍មមោទនភាពខ្លាំង ណាស់ ដោយសារការងាររបស់ខ្លួនមានអត្ថន័យ ដោយបានជួយឧបត្ថម្ភដល់បងប្អូន ជនរួមជាតិជាច្រើន”។
ក្នុងរយៈពេលជាង១០ថ្ងៃចាប់តាំងពីត្រូវបានដាក់ឲ្យដំណើរការ កម្មវិធី ទូ ATM អង្កររបស់លោក Hoang Tuan Anh ទទួលបានអង្ករចំនួន៣០០តោនពី សប្បុរសជននានាដែលមានបំណងចង់ជួយឧបត្ថម្ភជនក្រីក្រ។ នៅពេលនោះ បុគ្គលិកទាំងអស់របស់លោក បានយល់ស្របទៅសែងអង្ករនៅពេលថ្ងៃ ហើយ ដល់ពេលយប់ដឹកអង្ករទៅចែកចាយដល់ទូ ATM នានា ដើម្បីឲ្យប្រជាជនទទួល បានអង្ករយ៉ាងឆាប់បំផុត។ លោក Hoang Tuan Anh ឲ្យដឹងថែមទៀតថា៖ “ក្នុងដំណើរការធ្វើទូ ATM អង្ករនេះ ខ្ញុំធ្លាប់រងបរាជ័យហើយ ប៉ុន្តែខ្ញុំនៅតែមាន ការអត់ធ្មត់។ ពិតណាស់ថា ខ្ញុំធ្វើទូ ATM អង្ករនេះ មិនមានគោលដៅអាជីវកម្ម នោះទេ ដូច្នេះ ទូ ATM ដោយមានការរចនាដ៏ល្អប្រណិតរាប់សិបគ្រឿង ខ្ញុំបាន យកមកជូនទាំងអស់”។
លោក Hoang Tuan Anh ណែនាំប្រជាជនទទួលម៉ាស់ដោយឥតគិតថ្លៃ។ |
ក្នុងដំណាក់កាលដ៏លំបាកដោយសារជម្ងឺ កូវីដ ១៩ រាល់គំនិតផ្ដួចផ្ដើម ដោយមានអត្ថន័យធំធេងនិងជាក់ស្ដែងដូចជា ទូ ATM អង្ករ ឬ ទូ ATM ម៉ាស់ របស់លោក Hoang Tuan Anh នឹងជារូបភាពដ៏ល្អប្រសើរដែលតំណាងឲ្យ លក្ខណៈមនុស្សសាស្ត្រ ស្មារតីជួយគាំពារគ្នាទៅវិញទៅមករបស់ប្រជាជាតិវៀត ណាម។ ដោយសារតែការរួមវិភាគទានទាំងនេះ លោក Hoang Tuan Anh ត្រូវ បានលើកតម្កើងជាគំរូមួយរូបក្នុងចំណោម គំរូឆ្នើមបំផុតចំនួន ១០ រូបក្នុង ឆ្នាំ២០២០របស់វៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

