ព្រឹទ្ធាចារ្យភូមិ A Bo (ខាងឆ្វេង) សំណេះសំណាល លើកទឹកចិត្ត ជនចាស់ជរានៅភូមិ Pa Cheng ឃុំ Dak Long។ (រូបថត៖ VOV) |
“ខ្ញុំតែងតែទៅកាន់គ្រួសារនីមួយៗ ដើម្បីឃោសនាដល់ប្រជាជន ជា ពិសេសគឺការគិតគូរ របៀបធ្វើដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន។ ចំពោះសាមគ្គីភាពក្នុងទីប្រជុំជន និងការសិក្សារៀនសូត្ររបស់កូនចៅក៏មិនអាច ខ្វះបានឡើយ។ កសាងជីវភាពវប្បធម៌ក្នុងភូមិ ធ្វើយ៉ាងណាដើម្បីប្រជាជនចេះ ប្រកបរបរ ចិញ្ចឹមសត្វ ដាំដុះដំណាំ អភិវឌ្ឍសេដ្ឋកិច្ច ហើយការសិក្សារៀនសូត្រ កាន់តែប្រសើរឡើងៗ”។
ឆ្នាំនេះទោះបីជាបានឈានចូលអាយុ៧០ឆ្នាំហើយក៏ដោយ ប៉ុន្តែ ព្រឹទ្ធាចារ្យភូមិ លេខាសាខាបក្ស A Bo នៅតែធ្វើសកម្មភាពការងារជារៀងរាល់ថ្ងៃ។ ក្រៅ ពីស្មារតីទទួលខុសត្រូវ ភាពក្លៀវក្លា គឺបទពិសោធន៍របស់មនុស្សម្នាក់ដែលធ្លាប់ ជាគ្រូបង្រៀន ហើយបំពេញការងារអភិបាលកិច្ចសាលារៀនក៏ជួយ ព្រឹទ្ធចារ្យភូមិ ជាច្រើន នៅពេលនៅនិយាយជាមួយបងប្អូនក្នុងភូមិ។ ក្នុងការអនុវត្តសារាចរណ៍ លេខ៥របស់ការិយាល័យនយោបាយស្ដីពី ការជំរុញខ្លាំងការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទលោកប្រធានហូជីមិញ សាខាបក្ស ភូមិ Tua Tem តែងតែនាំមុខគេក្នុងចំណោមសាខាបក្សទាំង៩ចំណុះបក្សភាគ ឃុំ។ លោក Tran Ngoc Truc លេខាគណៈកម្មាធិការបក្សឃុំ Dak Long ឲ្យដឹងថា៖
“បក្សភាគបានវាយតម្លៃថា សាខានេះមានការរៀបចំអនុវត្តសារាចរណ៍លេខ៥ គឺល្អ ណាស់។ មានទម្រង់ របៀបធ្វើប្រកបដោយប្រសិទ្ធភាព ហើយត្រូវបានបក្ខជន ប្រជាជនជួយជ្រោមជ្រែងយ៉ាងសកម្ម។ នៅពេលបូកសរុបរយៈពេល៥ឆ្នាំដំបូង អនុវត្តសារាចរណ៍លេខ៥ សាខាបក្សនិងរូបលោក A Bo ត្រូវបានបក្សភាគ ឧទ្ទេសនាម ស្នើឡើងគណៈកម្មាធិការបក្សស្រុក ពិចារណាប្រគល់ប័ណ្ណសរសើរ ជូនសមូហភាពនិងបុគ្គលនៃសាខាបក្សនេះ ដោយមានស្នាដៃឆ្នើមៗក្នុងការ អនុវត្តសារាចរណ៍ លេខ៥”។
ព្រឹទ្ធាចារ្យភូមិ A Bo ណែនាំប្រជាជនពីបច្ចេកទេសថែទាំដើមកាហ្វេ។ |
“ព្រឹទ្ធាចារ្យភូមិ A Bo ជានិច្ចកាលរួសរាយរាក់ទាក់ក្នុងការសំណេះសំណាលជាមួយ ប្រជាជន ហើយឃោសនាពីគោលជំហរ គោលនយោបាយថ្មីៗរបស់បក្សនិងរដ្ឋ ទៅកាន់ជនរួមជាតិ។ ព្រឹទ្ធាចារ្យភូមិជាគំរូមិនត្រឹមតែចំពោះកូនចៅក្នុងផ្ទះ ប៉ុណ្ណោះទេ ថែមទាំងចំពោះអ្នកភូមិទាំងមូលទៀតផង។ នៅពេលប្រជុំភូមិម្ដងៗ ស្ដាប់ព្រឹទ្ធាចារ្យភូមិ A Bo ចែករំលែកការងារក្នុងជីវភាព ក្នុងសង្គម គឺប្រជាជន បានជ្រួតជ្រាបយ៉ាងល្អណាស់”។
អាស្រ័យដោយមានគំរូឆ្នើមៗដូចព្រឹទ្ធាចារ្យភូមិ A Bo ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង គឺតម្លៃវប្បធម៌ប្រពៃណីជាច្រើន របស់ជនជាតិ Xo Dang ក៏ត្រូវបានថែរក្សានិងពង្រីកទៀតផង។ ឃុំ Dak Long មានភូមិចំនួន៥ គឺភូមិទាំងអស់សុទ្ធតែសាងសង់បានផ្ទះ Rong យ៉ាងត្រឹមត្រូវ តាមប្រពៃណីរបស់ជនជាតិ Xo Dang ដើម្បីធ្វើជាទីកន្លែងប្រជុំជីវភាព និងសិក្សា រៀនសូត្ររបស់សហគមន៍។ ក្រុមវាយគង់ឃ្មោះ រាំរបាំប្រពៃណីក៏ត្រូវបានថែរក្សា និងបង្ហាត់បង្រៀនជូនជំនាន់វ័យក្មេងផងដែរ។ មុខរបរសិប្បកម្មប្រពៃណីមួយ ចំនួនដូចជា ត្បាញឫស្សី ត្បាញក្រណាត់ កំពុងបើកចេញឱកាសសម្រាប់ជនជាតិ Xo Dang នៅទីនេះអភិវឌ្ឍសេដ្ឋកិច្ចលក្ខណៈគ្រួសារ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

