ពិធីប្រគល់បណ័ណ្ណទទួលស្គាស់ត្រូវបានរៀបចំឡើងចំទៅនឹងទិវា ជីវចម្រុះអន្តរជាតិ គឺមានអត្ថន័យរក្សា និងអភិរក្សមណ្ឌលអភិរក្យធម្មជាតិដីសើម Van Long |
ដោយមានចំងាយប្រមាណ ៨០ គីឡូម៉ែត្រពីទីក្រុងហាណូយនោះ Van Long គឺជាមណ្ឌលអភិរក្យធម្មជាតិដីសើមដ៏ធំបំផុតនៅតំបន់រាលសន្ត Bac Bo ខៅស្រុក Gia Vien ខេត្ត Ninh Binh |
Van Long បានក្លាយទៅជាគោលដៅទេសចរណ៍កាលពីឆ្នាំ ១៩៩៨ |
មណ្ឌលអេកូទេសចរណ៍ Van Long មានផ្ទៃដីធម្មជាតិចំនួន ២.៧៣៤ ហិកតា ដែលជាកន្លែងរក្សានូវលក្ខណៈជាមូលដ្ឋាន ស្ទើរតែទាំងស្រុងនៃតំបន់ដីសើមធម្មជាតិ។ នេះគឺជាតំបដីសើមបំផុតនៅវាលសណ្ដ Bac Boដែលព័ទ្ធជុំវិញដោយទន្លេចំនួន ៣ គឺទន្លេគឺ ទន្លេ Day ទន្លេ Hoang Long និងទន្លេ Boi |
កន្លែងនេះបានជាប់កំណត់ត្រាចំនួន ២ របស់មជ្ឈមណ្ឌលសៀវភៅកំណត់ត្រាវៀតណាមឆ្នាំ២០១០ នោះគឺ "កន្លែងដែលមានសត្វ Trachypithecus Delacouri ច្រើនបំផុត និងជា "កន្លែងធម្មជាតិធំបំផុត" |
ពិតណាស់ថា Van Long គឺជាទីកន្លែង ដែលមានទេសភាពដ៏ស្រស់បំព្រង ហើយត្រូវបានប្រសិទ្ធិនាមជា "Ha Long ដែលគ្មានរលក " ដែលមានល្អាងស្រស់ស្អាតប្រមាណ ១០០។ លើសពីនេះទៅទៀត Van Long មានសោភ័ណភាពហាក់ដូចជាផ្ទាំងគំនូដ៏អស្ចារ្យយ៉ាងខ្លាំង។ |
មណ្ឌលនេះមានប្រព័ន្ធអេកូចម្រុះ។ ទីនេះមិនត្រឹមតែមានប្រព័ន្ធអេកូដីសើម និងភ្នំថ្មកំបោរ ប៉ុណ្ណោះទេ ថែមទាំងមាន ប្រព័ន្ធអេកូភ្នំដី ដីសកិកម្ម ព្រៃ និងចំការទៀតផង |
នេះគឺជាទីជម្រករបស់សត្វ រុក្ខជាតិ ហើយជាកន្លែងរកចំណីរបស់ត្រី បក្សី និងកុក |
![]() |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
