|
វាលស្មៅ Dong Lam មានទំហំ ១០០ ហិកតា ដែលមានទេសភាពស្រស់ត្រកាលដ៏គួរឲ្យទាក់ទាញចិត្តភ្ញៀវទេសចរ។ នៅលើកំពូលភ្នំ មានរូងភ្នំ រីឯនៅជើងភ្នំវិញ មានវាលស្មៅខៀវស្រងាត់ដ៏ធំល្វឹងល្វើយ និងមានទឹកជ្រោះហូរធ្លាក់ថ្លាឆ្វង់ផងដែរ។ រូបថត៖ VNExpress
ទឹកជ្រោះហូរថ្លាឆ្វង់ហូរធ្លាក់ពីលើកំពូលភ្នំ។ រូបថត៖ VNExpress |
|
វាលស្មៅ Dong Lam មានទីតាំងស្ថិតនៅឃុំ Huu Lien - ស្រុក Huu Lung - ខេត្ត Lang Son វាលស្មៅ Dong Lam មានចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រពីទីក្រុងហាណូយ តាមបណ្តោយផ្លូវជាតិលេខ ១A និងផ្លូវខេត្តលេខ ២៤៣ ។
|
នេះជាទីកន្លែងល្អបំផុតសម្រាប់សមាជិកគ្រួសារអញ្ជើញមកបោះជំរុំនៅចុងសប្តាហ៍។ |
|
ទស្សនីយភាពប្រកបដោយសុខសាន្តនៅពេលព្រឹកព្រលឹមដែលមាន សូរសម្លេងពីដែកទ្រនាប់ត្របកជើងសេះដែលរត់នៅជុំវិញទីនេះ |
សត្វសេះដ៏ស្និតស្នាលកំពុងតែមកស៊ីចំណី |
|
ប្រជាជននៅទីនេះបញ្ជូនសត្វសេះដែលចិញ្ចឹមជាយូរមកហើយ ដើម្បីផ្តល់ឱកាសជូនដល់ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ជិះសេះផងដែរ។
ការជិះកង់នៅលើវាលស្ផោដ៏ធំល្វើងល្វើយក៏ជាសកម្មភាពគួរឲ្យចាប់អារម្មណ៍និងសប្បាយរីករាយផងដែរ |
ភ្ញៀវទេសចរ អាចទាក់ទងជាមួយម្ចាស់ Homestay ជាមុន ដើម្បីមានកង់ជិះនៅជំវិញវាលស្ពោនេះ |
![]() |
នៅវាលស្មៅ Dong Lam ពុំមានសេវាទូរស័ព្ទទេ។ ចំណុចនេះក៏នឹងជួយឱ្យកុមារ "ជៀសផុត" ទាំងស្រុងពីការប្រើប្រាស់ស្មាតហ្វូនផងដែរ។ ក្រុមគ្រួសារ និងភ្ញៀវទេសចរមានបទពិសោធន៍យ៉ាងពេញលេញដើម្បីរីករាយជាមួយធម្មជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ






