ភូមិគ្រឹះនេះជាទីស្នាក់ការនៃមន្ទីរវិទ្យុរបស់អាជ្ញាធរអាណានិគមបារាំង ដែលតាមពិតជាស្ថានីយ៍ផ្សាយសម្លេង ត្រូវបានកសាងឡើងនាខែតុលាឆ្នាំ១៩១២។

ភូមិគ្រឹះនេះពោរពេញទៅដោយស្លាកស្នាមនៃប្រវត្តិសាស្ត្រនិងលក្ខណៈស្ថាបត្យកម្មបារាំង។

នេះជាស្ថានីយ៍ផ្សាយសម្លេងដែលបានផ្សាយសេចក្ដីប្រកាសឯករាជ្យទៅកាន់ទូទាំងប្រទេសនិងពិភពលោក នាថ្ងៃទី៧ កញ្ញា ឆ្នាំ១៩៤៥ (ត្រឹម៥ថ្ងៃក្រោយពីលោកប្រធានហូជីមិញអានសេចក្ដីប្រកាសឯករាជ្យនៅទីលាន Ba Dinh រដ្ឋធានីហាណូយ)។

ជ្រុងមួយនៅរានហាលនៃភូមិគ្រឹះជាមួយនឹងបង្អួចតាមស្ថាបត្យកម្មបារាំង។

ភូមិគ្រឹះនេះមានអាយុកាលជាង១០០ឆ្នាំ។

ជញ្ជាំងផ្ទះមានកម្រាស់៤០សង់ទីម៉ែត្រ ហេតុដូច្នេះមានបរិយាកាសត្រជាក់ស្រួលនៅក្នុងរដូវក្ដៅប៉ុន្តែកក់ក្ដៅនៅក្នុងសិសិររដូវវិញ។


បំពង់ផ្សែងចំណាស់និងជួរឥដ្ឋការ៉ូតុបតែងចម្រុះពណ៌នៅតែត្រូវបានរក្សាដដែល។

បំពង់បង្ហូរទឹកនៅខាងក្រៅផ្ទះ។

កំរាលឥដ្ឋការ៉ូនិងសសរស្តម្ភនៅតែគងវង្សតាមពេលវេលា។

នៅក្នុងគឺបន្ទប់របស់ប្ដីប្រពន្ធលោកតា Nguyen Van Nhat និងលោកយា Duong Thi Ngan។ លោកតាលោកយាយជាអ្នកផ្សាយសម្លេងនៃវិទ្យុសម្លេងវៀតណាមដែលបានអានសេចក្ដីប្រកាសឯករាជ្យរបស់លោកប្រធានហូជីមិញតាមរយៈរលកវិទ្យុដើម្បីផ្សាយទៅកាន់ទូទាំងប្រទេសនិងពិភពលោកាលពីឆ្នាំ១៩៤៥។

សួនច្បារនៅខាងក្រោយផ្ទះមានដាំដើមឈើជាច្រើន។

ភូមិគ្រឹះនៃស្ថានីយ៍ផ្សាយសម្លេង Bach Mai តាមរយៈគំនូររបស់ស្ថាបត្យការិនី Tran Thi Thanh Thuy ប្រធានក្រុមគូរគំនូរព្រាងទីក្រុងហាណូយ។