តំបន់ប៉ែកពាយព្យល្បីឈ្មោះដោយមានវាលស្រែតាមជម្រាលភ្នំដ៏ស្រស់បំព្រង ក្នុងនោះមានតំបន់ Mu Cang Chai (ខេត្ត Yen Bai) និងតំបន់ Sa Pa (ខេត្ត Lao Cai )។
សោភ័ណភាពនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់

ក្នុងខែឧសភានិងមិថុនានៅពេលដែលភ្លៀងធ្លាក់ជោគជាំក្នុងរដូវភ្លៀងនេះ បងប្អូននៅតំបន់ខ្ពង់រាបបានចុះវាលស្រែ សាបព្រួស ភ្ជួររាស់ ដើម្បីត្រៀមរៀបចំរដូវដាំដុះថ្មី។

ដោយសារ ប្រើប្រាស់ប្រភពទឹកធម្មជាតិ បានជាបងប្អូនប្រជាកសិករនៅតំបន់ខ្ពង់រាបអាចដាំដំណាំបានតែមួយវដូវប៉ុណ្ណោះ។ ទឹកហូរធ្លាក់ ពីចន្លោះភ្នំ តាមបំពង់ឫស្សី ហើយហូចូលតាមវាលស្រែជម្រាលភ្នំមួយទៅវាលស្រែជម្រាលភ្នំមួយទៀត។

ប្រហែលជាគ្មានវិចិត្រករណាម្នាក់អាចនិពន្ធស្នាដៃដែលមានលក្ខណៈរស់រវើកធម្មជាតិ និងអស្ចារ្យ ដូចជាផ្ទាំងគំនូរដែលត្រូវបានប្រជាជននៅតំបន់ខ្ពស់រាប រួមជាមួយធម្មជាតិបានបង្កើតឡើងនោះឡើយ។ ពិតជាពិបាកពិពណ៌នាពីអារម្មណ៍ នៅពេលឈរនៅកំពូលភ្នំខ្ពស់ ហើយគយគន់ទេសភាពវាលស្រែជម្រាលភ្នំក្នុងរដូវភ្លៀងធ្លាក់។

អញ្ជើញមកដល់តំបន់ខ្ពង់រាបក្នុងរដូវភ្លៀងធ្លាក់ ក៏ជាឱកាសដើម្បីជួបជុំ និងគយគន់ទេសភាពធ្វើពលកម្មយ៉ាងសស្រាក់ស្រាំរបស់ប្រជាជននៅតំបន់ខ្ពង់រាប។

សកម្មភាពភ្ជួររាស់
សាបព្រួសគ្រាប់ពូជ

ស្ត្រីក្នុងសំលៀកបំពាក់ជនជាតិ ដែលកំពុងសាបព្រួសគ្រាប់ពូជ ដកសំណាប និងស្ទូងស្រូវ។

ដកសំណាប
ដកសំណាប និងស្ទូងស្រូវ

វាលស្រែជម្រាលភ្នំទាំងតូច និងធំគឺសុទ្ធតែមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាល ដោយបានបង្ហាញពីភាពប៉ិនប្រសប់ក្នុងការជំនះលើធម្មជាតិ ដើម្បីបម្រើជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ខ្ពង់រាប។

វាលស្រែជម្រាលភ្នំ

អ្នកណាដែលធ្លាប់មកទីនេះ ហើយគយគន់សោភណភាពស្រស់ត្រកាលដ៏មហិមានៃវាលស្រែជម្រាលភ្នំនៅតំបនោះប៉ែកពាយព្យក្នុងរដូវភ្លៀង នឹងមានចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាន ហើយនឹងមានបំណងចង់វិលត្រឡប់មកតំបន់នេះឡើងវិញ។