![]() |
| នៅចុងខែមករាឆ្នាំ២០២១ រូបថតសខ្មៅនៃរូបសំណាកព្រះពុទ្ធសំរិទ្ធដ៏ធំបំផុតវៀតណាមនៅលើកំពូលភ្នំ Fansipan របស់អ្នកនិពន្ធ Le Viet Khanh បានឈ្នះរង្វាន់លេខ៣ ក្នុងប្រភេទរូបថតស្ថាបត្យកម្មនៃការប្រកួតរូបថតសខ្មៅអន្តរជាតិ។ |
![]() |
| រូបថត “នេសាទនាពេលព្រឹកព្រលឹម” របស់អ្នកនិពន្ធ Nguyen Ngoc Thien ឈ្នះរង្វាន់លេខ២ក្នុងប្រភេទរូបថតពីលើនៃពានរង្វាន់ ៣៥AWARDS។ ស្នាដៃនេះត្រូវបានថតនៅសមុទ្រ Tuy Hoa ខេត្ត Phu Yen។ |
![]() |
| ក្នុងប្រភេទអាហារតាមដងវិថី នៃការប្រកួត Pink Lady Food Photography រូបថត “រីករាយ” របស់អ្នកនិពន្ធ Tran Viet Van ដែលបានថតនៅទីក្រុងបុរាណ Hoi An (ខេត្ត Quang Nam) ក៏ទទួលបានរង្វាន់ខ្ពស់បំផុតផងដែរ។ |
![]() |
| រូបថត “ហាលត្រី” របស់អ្នកនិពន្ធ Khanh Phan បានឈ្នះរង្វាន់រូបថតទេសចរណ៍បើកទូលាយ នៃពានរង្វាន់ Sony World Photography Awards ឆ្នាំ២០២១។ ស្នាដៃនេះត្រូវបានថតទុកនៅផ្សារ Long Hai ខេត្ត Ba Ria – Vung Tau។ |
![]() |
| នៅតែជាអ្នកនិពន្ធ Khanh Phan ដែរ ស្នាដៃ “បេះផ្កាព្រលឹត” របស់នាង ជាប់ចំណាត់ថ្នាក់ទី៣នៃពានរង្វាន់ MIPA Travel Award។ ស្នាដៃនេះត្រូវបានអ្នកនិពន្ធថតទុកនៅក្នុងដំណើរទៅទស្សនាតំបន់ Kien Tuong Moc Hoa ខេត្ត Long An កាលពីចុងឆ្នាំ២០២០។ |
![]() |
| រូបថតបង់សំណាញ់នេសាទត្រីរបស់អ្នកនិពន្ធ Nguyen Phuoc Hoai ដោយមានចំណងជើងថា “បេះដូងនៃសមុទ្រ” ទទួលបានរង្វាន់កិត្តិយសនៅក្នុងការប្រកួត All About Photo ឆ្នាំ២០២១។ អ្នកនិពន្ធបានចាប់យកទិដ្ឋភាពនៃការបង់សំណាញ់នេសាទនៅព្រឹកព្រលឹមមួយនៅខេត្ត Phu Yen។ |
![]() |
| ស្នាដៃ “ឲ្យទាស៊ី” របស់អ្នកនិពន្ធ Nguyen Phuoc Hoai ដែលបានថតទុកនៅតំបន់ត្រពាំង Tra O ខេត្ត Binh Dinh បានឈ្នះរង្វាន់លេខ២ក្នុងប្រភេទ អាហារលើវាលស្រែ។ |
![]() |
| ស្នាដៃ “ការប្រមូលផលស្មៅ” របស់អ្នកនិពន្ធ Pham Huy Trung បានឈ្នះរង្វាន់លេខ១ក្នុងប្រភេទរូបថតដោយដ្រូននៃការប្រកួត ៣៥AWARDS។ |
![]() |
| រូបថត “អាហារពេលព្រឹកនៅផ្សារ” របស់អ្នកនិពន្ធ Nguyen Huu Thong ទទួលបានរង្វាន់លេខ១ក្នុងប្រភេទរូបថតអាហារនៅលើតុ នៃការប្រកួត Pink Lady Food Photography។ រូបថតនេះត្រូវបានថតនៅ Dong Van ខេត្ត Ha Giang ដែលបានចាប់យកគ្រាដែលក្រុមបុរសជនជាតិភាគតិចកំពុងទទួលទានចានហ្វើដ៏ក្ដៅហ៊ុយៗនៅឯផ្សារ។ |
![]() |
| រូបថត “នេសាទនៅព្រៃលិចទឹកប្រៃ” របស់អ្នកនិពន្ធ Pham Huy Trung បានឈ្នះរង្វាន់ខ្ពស់បំផុតលើប្រធានបទអំពី “មនុស្ស” នៃការប្រកួតរូបថតអន្តរជាតិ Drone Photo Awards ២០២១។ រូបថតពណ៌នាអ្នកនេសាទម្នាក់ ចាប់ផ្ដើមថ្ងៃធ្វើការរបស់គាត់នៅក្នុងព្រៃលិចទឹកប្រៃនៅបឹង Tam Giang ខេត្ត Thua Thien Hue។ រូបថតនេះគួរឲ្យចាប់អារម្មណ៍ព្រោះថា នៅពេលនេះ ព្រៃលិចទឹកប្រៃបានស្លឹកអស់ហើយប្រែក្លាយជាពណ៌សក្នុងអំឡុងរដូវរងារ៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ









