ខ្ពង់រាប Moc Chau ប៉ុន្មានថ្ងៃនេះគឺស្រស់ស្អាតនិងពោរពេញកម្លាំងរស់...
…ដោយផ្កាព្រូនសរីកស្គុះស្គាយ បង្អួតសម្រស់ពាសពេញតាមជ្រលងភ្នំ
ក្នុងឱកាសនេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកដល់ Moc Chau ដើម្បីទស្សនា ទទួលបានបទពិសោធន៍និងអនុស្សាវរីយ៍ដ៏គួរឱ្យចាប់អារម្មណ៍ជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។

ផ្កាព្រូនតែងតែចេញពន្លក និងរីកនៅដើមនិទាឃរដូវ។ ទោះយ៉ាងណាក៏ដោយ អាស្រ័យលើអាកាសធាតុជារៀងរាល់ឆ្នាំ ផ្កាព្រូនអាចរីកឆាប់ឬរីកយឺត។

ផ្កាព្រូនតែងតែរីកមានចង្កោមក្រាស់ៗ ហើយជាធម្មតារីកក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ ហើយក្រៀមស្វិតវិញ។
ផ្កាព្រូនបង្ហាញសម្រស់បរិសុទ្ធនៅតាមផ្លូវពីភូមិឃុំទៅវាលស្រែ ពីផ្លូវធំដល់ផ្លូវជ្រោះជ្រៅក្នុងច្រាំងថ្ម។