![]() |
| ប៉ុន្មានថ្ងៃថ្មីៗនេះ មកទស្សនាភូមិសិប្បកម្ម Xuan Dinh (ហាណូយ) អ្នកអាចត្រូវបានទាក់ទាញយ៉ាងងាយស្រួលដោយក្លិនក្រអូបនៃនំព្រះខែប្រពៃណី។ នៅសិប្បកម្ម Sinh Hung ដែលជាម៉ាកយីហោរបស់គ្រួសារអស់រយៈពេលជាង ៦ ទស្សវត្ស កម្មករកំពុងមមាញឹកធ្វើការថែមម៉ោងដើម្បីអាចជូននំព្រះខែប្រពៃណី ដល់ដៃអ្នកប្រើប្រាស់ឲ្យបានទាន់ពេលវេលា។ |
![]() |
| ដំណើរការផលិតមានលក្ខណៈល្អិតល្អន់ ជាមួយនឹងដំណាក់កាលជាច្រើន។ នំនីមួយៗ មានទម្ងន់ខុសៗគ្នា ដែលទាមទារឱ្យគ្រឿងផ្សំធ្វើស្នូល ត្រូវបានថ្លឹងវាស់យ៉ាងហ្មត់ចត់។ |
![]() |
| "ព្រលឹង" នៃនំព្រះខែប្រពៃណីដែលបង្កើតភាពខុសប្លែកនិងទាក់ទាញអតិថិជន គឺស្ថិតនៅក្នុងស្នូលនំ។ ពេញនិយមបំផុតគឺស្នូលចម្រុះ ដែលជាការរួមបញ្ចូលគ្នាដ៏ប៉ិនប្រសប់នៃខ្លាញ់ជ្រូក សាច់ក្រកចិន គ្រាប់ផ្កាឈូក ហ្សំបុងចិញ្ច្រាំ ជាមួយនឹងក្លិនក្រអូបនៃឃ្វិចនិងស្លឹកក្រូចឆ្មា។ ជាពិសេស ស្រាពិសេសមួយប្រភេទឈ្មោះ mai que lo គឺជាគ្រឿងផ្សំចុងក្រោយដែលត្រូវបានដាក់ចូលបន្ថែមដើម្បីរំលេចរសជាតិប្រពៃណី។ |
![]() |
| យោងតាមលោក Dung ម្ចាស់សិប្បកម្មផលិតនំ Sinh Hung បានឲ្យដឹងថា គ្រួសារផលិតសាច់ក្រកចិន និងហ្សំបុងដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើម ជួយឱ្យនំនីមួយៗ ទៅដល់អ្នកប្រើប្រាស់ក្នុងតម្លៃសមរម្យបំផុត។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា គុណភាពត្រូវតែដាក់ជាកត្តាដំបូង។ |
![]() |
![]() |
| ស្នូលនំត្រូវបានលោក Dung លាយដោយផ្ទាល់តាមរូបមន្តគ្រួសារ។ |
![]() |
| ដើម្បីធានាបាននូវទម្ងន់ត្រឹមត្រូវ ស្នូលនំត្រូវបានថ្លឹងដោយប្រុងប្រយ័ត្នសម្រាប់នំនីមួយៗ មិនថាធំ ឬតូចនោះទេ។ |
![]() |
![]() |
![]() |
| ដំណាក់កាលទាំងអស់ត្រូវបានធ្វើយ៉ាងល្អិតល្អន់ ដើម្បីកុំឲ្យខ្ទិចសំបកនំ។ |
![]() |
| នំត្រូវបានដុតនៅសីតុណ្ហភាពល្មមៗ ដើម្បីឱ្យសំបកនំរឹងគ្រប់គ្រាន់ ប៉ុន្តែនៅតែរក្សាបាននូវក្លិនក្រអូបនៃសណ្តែកខៀវ។ |
![]() |
| ដំណាក់កាលចុងក្រោយគឺការវេចខ្ចប់។ |
![]() |
| ទោះបីជាទីផ្សារមាននំបែបទំនើបជាច្រើនប្រភេទក៏ដោយ ប៉ុន្តែភាពទាក់ទាញនៃរសជាតិប្រពៃណីនៅតែមិនអាចជំនួសបានឡើយ។ លោក Si អ្នកគ្រប់គ្រងហាងនំព្រះខែប្រពៃណីមួយនៅភូមិ Xuan Dinh បាននិយាយថា “ឆ្នាំណាក៏ដូចគ្នាដែរ អតិថិជនកុម្ម៉ង់ច្រើនណាស់ ពេលខ្លះៗសិប្បកម្មក្នុងភូមិមិនអាចបំពេញតាមការកុម្ម៉ង់បានឡើយ”។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ












