![]() |
មានទីតាំងស្ថិតនៅសង្កាត់ Thuy Bieu ទីក្រុង Hue ខេត្ត Thua Thien Hue នោះ Ho Quyen គឺជាទីលានមួយ ដែលត្រូវបានសាងសង់ឡើងក្នុងសម័យរាជវង្សង្វៀន សម្រាប់រៀបចំការប្រជល់គ្នារវាងដំរី និងខ្លាបម្រើ ស្តេច នាម៉ឺន និងប្រជារាស្ត្រទស្សនា។
|
រចនាសម្ព័ន្ធរបស់សង្វៀន Ho Quyen គឺមានជញ្ជាំងរង្វង់មូលចំនួនពីរ។ រង្វង់មូលខាងក្នុងមានកំពស់ ៥,៩០ ម៉ែត្រ ហើយរង្វង់មូលខាងក្រៅមានកំពស់ ៤,៧៥ ម៉ែត្រ។
![]() |
ទីលានប្រជល់ Ho Quyen ត្រូវបានសាងសង់ឡើងយ៉ាងសាមញ្ញ ប៉ុន្តែរឹងមាំណាស់។
ក្នុងសម័យរាជរង្សង្វៀន នៅពេលដែលមិនទាន់មានទីលានដាច់ដោយឡែកដើម្បីធានាសុវត្ថិភាពនោះ ការប្រជល់គ្នារវាងដំរី និងខ្លានៅតែត្រូវបានប្រារព្ធឡើង ហើយត្រូវបានចាត់ទុកថាជាពិធីបុណ្យដ៏ធំរបស់រាជវង្ស និងប្រជារាស្ត្រជុំវិញកំពេងទីលានប្រជល់មានទ្រុងខ្លាចំនួន ៥។ |
ជុំវិញកំពេងទីលានប្រជល់មានទ្រុងខ្លាចំនួន ៥។ |
![]() |
ឆាកសម្រាប់ស្ដេចគង់បែរមុខទៅទិសខាងត្បូង។
![]() |
ទល់មុខឆាកដែលស្តេចគង់មានទ្រុងខ្លាចំនួន ៥ រួមមានទ្រុងតូចចំនួន ៣ និងទ្រុងធំចំនួន ២។
![]() |
ច្រកទ្វារនាំខ្លាចូលទៅក្នុងទីលានប្រជល់
ច្រកទ្វារខាងក្រៅនៃទ្រុងខ្លា |
![]() |
ដំរីចូលក្នុងទីលានតាមច្រកទ្វារដាច់ដោយឡែក ធំ ហើយមិនដាក់ក្នុងទ្រុងទេ
![]() |
ទីលាន Ho Quyen នៅ Hue គឺជាកេរ្តិ៍ដំណែលដ៏វិសេសវិសាលរបស់វៀតណាម ហើយត្រូវបានទទួលស្គាល់ថាជាកេរ្កិ៍ដំណែលជាតិចាប់ពីឆ្នាំ ១៩៩៨។ ការប្រកួតចុងក្រោយរវាងដំរី និងខ្លានៅទីលានប្រជល់ Ho Quyen ត្រូវបានកត់ត្រាក្នុងឆ្នាំ ១៩០៤ ក្នុងរជ្ជកាលស្តេច Thanh Thai ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ









