មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលទីក្រុង Hoa Binh ឃុំ Lung Van ស្រុក Tan Lac ស្ថិតនៅលើភ្នំខ្ពស់ដែលបានព័ទ្ធជុំវិញដោយសមុទ្រពពក។

ភាពស្រស់ត្រកាលនៃឃុំ Lung Van។ រូបថត៖ petrotimes.vn
ទេសភាព Lung Van។ រូបថត៖ traveloka

សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរទេសចរណ៍ Lung Van ត្រូវបានចាត់ទុកថា ជា "ទឹកដីនៃអ័ព្ទ" ហើយបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដោយដំបូលផ្ទះឈើចោទដ៏បុរមបុរាណដោយមានរាងសត្វអណ្តើក រួមជាមួយអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនជនជាតិ Muong។

ផ្លូវចូលទៅកាន់ឃុំ Lung Van, Hoa Binh។ រូបថត៖ VNA
ដំបូលផ្ទះឈើផុតពីដីនៅ Lung Van។ រូបថត៖ VOV
ធម្មជាតិបានប្រទានពរជូន Lung Van នូវទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ មិនថាអ្នកមកទីនេះនៅពេលណាមួយក្នុងឆ្នាំ ក៏អ្នកនឹងប្រទះឃើញទឹកដីដ៏ស្រស់ស្អាត និងគួរឲ្យចង់រស់នៅ។

ពេលព្រឹកនៅ Lung Van មានខ្យល់អាកាសត្រជាក់ស្រួល ពន្លឺថ្ងៃចែងចាំងរស្មី ពពកពណ៌សបក់រសាត់លើកំពូលភ្នំ និងភូមិ... នៅ Lung Van ភ្ញៀវទេសចរក៏អាចស្វែងយល់ពីវប្បធម៌ដ៏ពិសេសរបស់ប្រជាជននៅទីនេះផងដែរ។

រូបថត៖ luhanhvietnam
វាលស្រែកាំជណ្ដើរនៅ Lung Van។ រូបថត៖ VNA
រដូវដាំដុះនៅ Lung Van។ រូបថត៖ VNA
រដូវប្រមូលផលនៅ Lung Van។ ជនជាតិ Muong នៅ Lung Van នៅតែរក្សា បាននូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលជាច្រើន ជាពិសេសសំលៀកបំពាក់។ រូបថត៖ VNA
ជនជាតិ Muong នៅ Lung Van រស់នៅយ៉ាងស្និទ្ធស្នាលធម្មជាតិ ហើយរួសរាយ រាក់ទាក់ជាមួយភ្ញៀវទេសចរ។ រូបថត៖ VNA
ជីវភាពរបស់ជនជាតិ Muong ក្នុងផ្ទះលើផុតពីដី។ រូបថត៖ VNA