រូងភ្នំ Mua នៅភូមិ Khe Dau Ha ឃុំ Ninh Xuan ស្រុក Hoa Lu ខេត្ត Ninh Binh ។ រូងភ្នំ Mua មានទីតាំងស្ថិតនៅជើងភ្នំ Mua ដែលត្រូវបានភ្ញៀវទេសចរជាច្រើនចាត់ទុកថាជា“ មហាកំផែងនៃប្រទេសវៀតណាម” ដោយសារមានកាំជណ្តើរថ្មភក់ចំនួន ៤៨៦ កាំ។ |
ពីលើកំពូលភ្នំ Mua ភ្ញៀវទេសចរអាចគយគន់ទេសភាពតំបន់ Tam Coc ជាមួយនឹងភាពស្រស់ស្អាតដែលទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវទេសចរលោកខាងលិច ដែលចាត់ទុកថា មានសម្រសដូចជានៅ Ma Pi Leng (Ha Giang) Lim Mong (Yen Bai) Mai Chau (Hoa Binh)។ |
គោលដៅទេសចរណ៍នេះ មានភាពងាយស្រួលក្នុងការធ្វើដំណើរពីទីក្រុងហាណូយ ពោលគឺចំណាយរយៈពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ។ |
Sa Pa - គោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញនៅវៀតណាមខាងជើង។ គោលដៅទេសចរណ៍នេះតែងតែទទួលបានចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរវ័យក្មេង។ |
មានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេស Sapa បង្កប់នូវភាពអស្ចារ្យនៃទេសភាពធម្មជាតិ និងមនុស្ស។ |
ទីរួមស្រុកក្នុងពពកបានទាក់ទាញភ្ញៀវទេសចរ ជាមួយទេសភាពព្រៃភ្នំ និងគោលដៅទេសចរនានា ដែលពោរពេញទៅដោយអត្ថសញ្ញានជនជាតិភាពតិច។ ប្រសិនបើមានសំណាងនោះ ភ្ញៀវទេសចរអាចគយគន់ព្រិលផងដែរ។ |
ទៅកាន់ Moc Chau ដើម្បីគយគន់ផ្កាស្ពៃពណ៌សនិង ពពកនៅកំពូលភ្នំ Ta Xua ។ Moc Chau នៅរដូវផ្កាស្ពៃពណ៌សរីកស្គុសស្គាយនៅជ្រលងភ្នំទាំងមូលដូចជានៅក្នុងរឿងនិទាននៅស្រុកអច្ឆរិយៈមួយផងដែរ។ |
Ta Xua ត្រូវបានដាក់ឈ្មោះថាជាកន្លែងដ៏ស្រស់ស្អាតបំផុត នៅឋានកណ្ដាល។ គ្រប់ទីកន្លែងនៅលើ Ta Xua ហាក់ដូចជាឋានសួគ៌ ដ៏អស្ចារ្យ។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ