ទស្សនាឆ្នេរសមុទ្រ
![]() |
ឆ្នេរសមុទ្រ Tuan Chau ជាមួយកម្រាលខ្សាច់ពណ៌សរក្បុស នឹងទឹកសមុទ្រពណ៌ខៀវថ្លា - រូបថត៖ tuanchau-halong.com.vn។
ហាលថ្ងៃនៅលើឆ្នេរសមុទ្រ ជាមួយទេសភាពដ៏ស្រស់ស្អាតដោយបែរមុខទៅចំឈូងសមុទ្រគឺជាបទពិសោធន៍គួរឲ្យចាប់អារម្មណ៍នៅឈូងសមុទ្រ Ha Long។
![]() |
ឆ្នេរសមុទ្រ Ba Trai Dao ជាមួយទឹកសមុទ្រពណ៌ខៀវថ្លា រូបថត៖ baoquangninh.com.vn។
ដើរកម្សានរូងភ្នំ
![]() |
ដោយមានទំហំប្រមាណ ៥,០០០ ម៉ែត្រការ៉េ រូងភ្នំ Dau Go មានកម្ពស់ ២៧ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដែលមានសម្រស់បែបបុរាណ រហោស្ថាន និងបង្កប់អាថ៌កំបាំង។ លាក់ខ្លួននៅក្រោមកំពូលភ្នំក្នុងទឹកពណ៌ខៀវ ថ្លានៃឈូងសមុទ្រ Ha Long គឺមានជួរថ្មរាប់ពាន់ផ្ទាំង ល្អាងភ្នំដែលមានរូបរាងចម្រុះ ព័ទ្ធជុំវិញដោយស្លែបៃតង និងព្រៃឈើ។
![]() |
ល្អាងភ្នំ Thien Cung មានសម្រស់ឆើតឆាយ រូបថត៖ vietnamnet.vn។
ទស្សនាភូមិអណ្តែតទឹក
![]() |
ដោយមានទេសភាពស្រស់ស្អាត ភូមិនេសាទ Cua Van ត្រូវបានសារព័ត៌មានជាច្រើននៅជុំវិញពិភពលោកបោះឆ្នោតជា ភូមិតូចមួយដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ - រូបថត៖ baoquangninh.com.vn។
ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ នៅពេលដែលលោកអ្នកបានចំណាយរយៈពេល ពី ២ ទៅ ៣ ថ្ងៃ ដើម្បីអណ្តែតលើផ្ទៃទឹក ដោយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត។
![]() |
ជ្រុងមួយនៃភូមិនេសាទ Vung Vieng ដ៏សុខសាន្ត រូបថត៖ baohaiduong.vn។
ទស្សនាកោះ Cat Ba
![]() |
កោះ Cat Ba - រូបថត៖ vtc.vn
ប្រជុំកោះ Cat Ba គឺជាប្រជុំកោះមួយ ដែលមានកោះតូចៗចំនួន ៣៦៧ ក្នុងនោះមានកោះ Cat Ba នៅភាគខាងត្បូងនៃឈូងសមុទ្រ Ha Long នៅលំហរសមុទ្រទីក្រុង Hai Phong និងខេត្ត Quang Ninh ។
![]() |
មិនត្រឹមតែជាកន្លែងទេសចរណ៍គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ឧទ្យានជាតិ Cat Ba ក៏ជាគោលដៅគួរឲ្យគាប់ចិត្ត សម្រាប់ភ្ញៀវទេសចរណ៍ទៀតផង - រូបថត៖ vtc.vn។
ចែវទុក kayak និងមុជទឹកសមុទ្រ
![]() |
សកម្មភាពចែវទុក kayak រូបថត៖ truyenhinhdulich.vn។
ឈូងសមុទ្រ Ha Long ត្រូវបានទស្សនាវដ្តី National Geographic Adventures បោះឆ្នោតជ្រើសតាំងជាគោលដៅទេសចរណ៍ ១ ក្នុងចំណោមគោលដៅទេសចរណ៍ចែវទុក kayak ទាំង ២៥ ជួរមុខនៅលើពិភពលោក។
គយគន់ឈូងសមុទ្រ Ha Long ពីយន្តហោះលើទឹក
![]() |
គយគន់ឈូងសមុទ្រ Ha Long ពីយន្តហោះលើទឹក- រូបថត៖ truyenhinhdulich.vn។
ទោះបីមានតម្លៃថ្លៃក៏ដោយ ប៉ុន្តែនេះគឺជាបទពិសោធន៍ថ្មី ដ៏គួឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍នៅ Ha Long ។ នេះគឺជាមធ្យោបាយដ៏ល្អដើម្បីគយគន់ឈូងសមុទ្រ Ha Long មុនពេលទស្សនាគោលដៅនានានៅលើដីគោក។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ









