
ផ្កា To day ផ្សារភ្ជាប់ជាមួយនិទាឃរដូវនៅតំបន់ព្រៃភ្នំភាគពាយព្យ ជាពិសេសនៅក្នុងមនសិការនៃសហគមន៍ជនជាតិ Mong នៅខេត្ត Dien Bien និយាយដោយឡែក និងប្រជាជននៅតំបន់ភាគពាយព្យនិយាយរួម ពីព្រោះនៅពេលផ្ការីកគឺជាសញ្ញានៃនិទាឃរដូវមកដល់។
ផ្កា To day មានស្រទាប់ផ្កាចំនួន៥ មានពណ៌ផ្កាឈូកដូចជាផ្កាម៉ាកខៃ ប៉ុន្តែផ្ការីកទៅជាចង្កោម។
ផ្កានៅពេលរីកស្គុះស្គាយ នឹងលាបព័ត៌ណក្រហម នៅបំភ្លឺជ្រុងមួយនៃតំបន់ព្រៃភ្នំភាគពាយព្យ ។
To day គឺជាប្រភេទដើមឈើ មានដំបូលធំទូលាយ និងដុះនៅលើជណ្តើរភ្នំ។ ផ្កាបានរីកស្គុះស្គាយមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រហែលជាពីរបីសប្តាហ៍។
នៅពេលផ្កា To day រីកស្គុះស្គាយ ក៏ជាពេលវេលាដែលបុរស់និងនារី ជាតិ Mong ហៅគ្នាទៅលេងពិធីបុណ្យនិទាឃរដូវ។
ផ្កាប្រភេទនេះក៏ត្រូវបានបង្ហាញជាញឹកញាប់នៅលើសម្លៀកបំពាក់របស់នារីជនជាតិ Mong និងនៅក្នុងសម្លេងខែនរបស់បុរសជនជាតិ Mong ផងដែរ។

នៅខេត្ត Dien Bien ដើម To day បានដុះយ៉ាងចន្រើននៅតំបន់ដូចជា៖ Tay Trang (ស្រុក Dien Bien) ឃុំ Sa Dung, Na Son, Pu Ni, Keo Lom, Tay Dinh (ស្រុក Dien Bien Dong) និងភូមិឃុំភាគខាងជើងនៃតំបន់ខ្ពង់រាបថ្ម Tau Chau (ស្រុក To Chau) ។
ផ្កា To day មិនត្រឹមតែមានភាពស្រស់ស្អាតរបស់តំបន់ព្រៃភ្នំភាគពាយ័ព្យប៉ុណ្ណោះទេ ថែមទាំងមានភាពស្រស់ស្អាតប្លែក សាមញ្ញ និងសុទ្ធសាធទៀតផង។
ផ្កា To day នាំមកនូវសញ្ញាដ៏សប្បាយរីករាយ និងសារអំពីនិទាឃរដូវថ្មីសម្រាប់សហគមន៍ជនជាតិ Mong នៅតំបន់ខ្ពង់រាប។


ជនជាតិ Mong នៅភាគពាយ័ព្យចូលចិត្តផ្កា To day ណាស់ ពីព្រោះផ្កានេះក៏ជានិមិត្តរូបនៃព្រៃភ្នំភាគពាយ័ព្យ ដែលពាសពេញទៅដោយព្រលឹងនិងរចនាបទរបស់សហគមន៍ជនជាតិ Mong ។ “Pang To day” - ឈ្មោះនៃផ្កានេះក៏ត្រូវបានដាក់ដោយជនជាតិ Mong ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ