
បន្ទាប់ពីការបំផុសគំនិតនិងអនុវត្តអស់ជាច្រើនថ្ងៃមកនោះ នៅចុងខែតុលា គម្រោង "ចំណតផ្កា Phuc Xa - Ba Dinh" នៅខណ្ឌ Ba Dinh ទីក្រុងហាណូយ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ។
នៅជើងស្ពាន Long Bien ជាប្រវត្តិសាស្ត្រ កំរាលផ្កាដ៏ចម្រុះពណ៌ ទាក់ទាញភ្ញៀវទេសចរណ៍រាប់រយនាក់មកទស្សនា និងថតរូបជារៀងរាល់ថ្ងៃ។
កន្លែងនេះ ធ្លាប់ជាកន្លែងចោលសំរាមពាសវាលពាសកាល ហើយតែងតែរងគ្រោះដោយទឹកជំនន់។ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន អង្គការសង្គម និងប្រជាជននៅខណ្ឌ Ba Dinh កែលម្អរួចមក កន្លែងនេះបាន "ប្រែខ្លួន" ទៅជាសួនផ្កាដែលមានទំហំរាប់ពាន់ម៉ែត្រការ៉េ។
ប្រភេទផ្កាចំនួនពីរដែលត្រូវបានដាំដុះជាចម្បងនៅទីនេះគឺ ផ្កាម៉ារីហ្គោល និងផ្កាផ្កាយ បង្កើតជាពណ៌លឿងដ៏ត្រចះត្រចង់ ដែលគ្របដណ្តប់តំបន់ទាំងមូល។
បច្ចុប្បន្ននេះ សួនផ្កាត្រូវបានថែទាំនិងស្រោចទឹកជារៀងរាល់ថ្ងៃដោយសមាជិកសម្ព័ន្ធសមាគមន៍នារីខណ្ឌ Ba Dinh ។
“ចំណតផ្កា” បន្ទាប់ពីបានដំណើរការមក បានក្លាយជា "អាសយដ្ឋានក្រហម" សម្រាប់អ្នកថតរូបមក "បរបាញ់" រូបភាពដ៏ស្ស់ស្អាត។
អ្នកថតរូបបានថតរូបអនុស្សាវរីយ៍នៅចំណតផ្កា។

កន្លែងនេះបានក្លាយជាកន្លែង Check-in ដ៏ល្បីឈ្មោះក្នុងរដ្ឋធានីហាណូយយ៉ាងឆាប់រហ័ស។

ពេលវេលាដ៏ល្អបំផុតដើម្បីថតរូបគឺនៅពេលថ្ងៃរះ ឬថ្ងៃលិច។ នៅពេលនេះ បរិយាកាសទាំងមូលត្រូវបានគ្រប់ដណ្ដប់ដោយពណ៌លឿងគួរឱ្យទាក់ទាញ។
បច្ចុប្បន្ននេះ “ចំណតផ្កា Phuc Xa” - សំណង់អំពីបំណងប្រាថ្នាចង់រស់នៅបៃតង និងរស់នៅប្រកបដោយសុភមង្គលរបស់ស្ត្រីខណ្ឌ Ba Dinh បានបើកទ្វារដោយឥតគិតថ្លៃសម្រាប់ប្រជាជន និងភ្ញៀវទេសចរ។ នៅក្បែរ ចំណតផ្កា មានសេវាចតឡានដែលមានតម្លៃចាប់ពី ៥.០០០ ដុង/ម៉ូតូ ៣០.០០០ ដុង/ឡាន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ