កម្មវិធីនេះត្រូវបានវិទ្យុសម្លេងវៀតណាម (VOV) គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម អគ្គស្នងការនយោបាយកងទ័ពប្រជាជន វៀតណាម (ក្រសួងការពារប្រទេស) និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa សហការគ្នារៀបចំឡើង។
![]() |
| ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំគណៈកម្មការដឹកនាំ គណៈកម្មការរៀបចំកម្មវិធី “ខ្លាំង មាំមួនពីសមុទ្រមាតុភូមិ” នៅទីស្នាក់ការ VOV លេខ ៥៨ វិថី Quan Su ទីក្រុង ហាណូយ។ |
![]() |
| អគ្គនាយក VOV លោក Do Tien Sy បានសង្កត់ធ្ងន់ថា កម្មវិធីគឺសំដៅបន្តពូនជ្រុំ ស្មារតីមោទនភាពជាតិ ឆន្ទៈការពារអធិបតេយ្យភាពលើកោះសមុទ្ររបស់មាតុប្រទេស ព្រមទាំងលើកកម្ពស់មនសិកាក្នុងការថែរក្សា និងពង្រីកសក្តានុពលដ៏ធំធេងនៃកោះ សមុទ្រវៀតណាម ចំពោះប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងប្រទេស។ |
![]() |
| សិល្បករក្នុងវង់តន្រ្តី VOV ប្រញាប់ប្រញាល់ហាត់សមសម្រាប់កម្មវិធីចាប់ពីថ្ងៃទី ៥ សីហា។ |
![]() |
| ផ្នែកតន្ត្រីនៃកម្មវិធីត្រូវបានដឹកនាំដោយតន្ត្រីករ Doan Nguyen។ តាមតន្ត្រីករ Doan Nguyen គោលគំនិតតន្ត្រីនៃកម្មវិធីត្រូវបានបង្កើតឡើងតាមរចនាប័ទ្មរ៉ុក ស៊ីម ហ្វូនី ដោយមានការចូលរួមរបស់ក្រុមភ្លេងរ៉ុកគួបផ្សំជាមួយនឹងសំនៀងរបស់អ្នក ចម្រៀង VOV។ |
![]() |
| កម្មវិធីនេះគ្រោងនឹងអញ្ជើញតារាចម្រៀង និងក្រុមតន្ត្រីល្បីៗរបស់វៀតណាម។ |
![]() |
![]() |
| បច្ចុប្បន្ននេះ ឆាកសម្ដែងនៅកំពង់ផែយោធា Nha Trang ត្រូវបានសម្រេចជា ស្ថាពរដើម្បីនាំមកជូនសាធារណជននូវកម្មវិធីដ៏មានអត្ថន័យនិងវិសេសវិសាល។ |
![]() |
| កម្មវិធីនឹងយកកំពង់ផែ ជាឆាកសម្ដែងស្នូលជាមួយនឹងនាវាមួយចំនួននៃកងទ័ព ជើងទឹក ឆ្មាំសមុទ្រ កងទ័ពការពារព្រំដែន... ដែលតាមនោះ សាររបស់កម្មវិធីនឹង ត្រូវបានបញ្ជូនតាមបែបទន់ភ្លន់ ជិតស្និទ្ធិនិងស៊ីជម្រៅ។ |
![]() |
| កម្មវិធីនឹងមានការចូលរួមរបស់មនុស្សប្រមាណ ១៥០០ នាក់ ដែលជាយុទ្ធជន កងទ័ពជើងទឹក ឆ្មាំសមុទ្រ កងទ័ពការពារព្រំដែន ប្រជានេសាទ យុវជននិងនិស្សិត នៅខេត្ត Khanh Hoa។ |
![]() |
| នាវាជួយសង្គ្រោះ Yet Kieu ត្រូវបានកៀរគរសម្រាប់កម្មវិធី "ខ្លាំងមាំមួនពីសមុទ្រ មាតុភូមិ" ។ |
![]() |
| ឆាកសម្ដែងស្នូលនៃកម្មវិធី ព័ទ្ធជុំវិញដោយនាវាកងទ័ពជើងទឹក ឆ្មាំសមុទ្រ និងកងទ័ពការពារព្រំដែន៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ










