ជាមួយនឹងចំណង់ចំណូលចិត្តសម្រាប់សិល្បៈថតរូប នាងបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជិត ៣០ រួមទាំងពានរង្វាន់លេខមួយ Drone Award ២០១៩ ពានរង្វាន់លេខ១ SkyPixel Award ឆ្នាំ ២០១៩ និងជាពិសេសពានរង្វាន់កំពូលនៅ SkyPixel Award ឆ្នាំ ២០២៣ ជាមួយនឹងស្នាដៃ “រ៉ូបផ្កា”។ ស្នាដៃនេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលបានពណ៌នាស្ត្រីនៅតំបន់ណាមបូខាងលិច កំពុងប្រមូលផលព្រលឹត យ៉ាងសាមញ្ញ និងពោរពេញដោយលក្ខណៈសិល្បៈ។

ប្រៀបខ្លាំអរបស់ Khanh Phan គឺទាញយកសម្រស់ស្រស់ស្អាតរបស់ប្រជាជនវៀតណាម ជាពិសេសស្ត្រីកំពុងធ្វើពលកម្ម។ ពីរូបភាពនៃភូមិសិប្បកម្មប្រពៃណី វាលស្រែ រហូតដល់ផ្សារណាត់ជនបទ រូបថតនីមួយៗបានបង្ហាញពីដំណើររឿងដ៏រស់រវើក និងរំជួលចិត្ត។ គ្រាទាំងនោះមិនត្រឹមតែបង្ហាញពីភាពឧស្សាហ៍ព្យាយាមនិងភាពប៉ិនប្រសប់របស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ពិសេសនៃតំបន់នីមួយៗទៀតផង។

សម្រាប់ Khanh Phan ការថតរូបគឺជាវិធីមួយដើម្បីរក្សានិងផ្សព្វផ្សាយសម្រស់ស្អាតរបស់ប្រទេសវៀតណាម។ ជាមួយនឹងទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់ខ្លួន នាងមិនត្រឹមតែឈ្នះពានរង្វាន់ធំៗប៉ុណ្ណោះទេ ថែមទាំងបានបំផុសគំនិតយ៉ាងខ្លាំងដល់សហគមន៍អ្នកចូលចិត្តថតរូបទៀតផង។

Khanh Phan - វិចិត្រករម្នាក់បានដែលប្រើប្រាស់ពន្លឺរស្មី និងពណ៌ចម្រុះ ដើម្បីនិទានរឿងអំពីស្រុកកំណើត ហើយស្នាដៃនីមួយៗរបស់នាងគឺជាសារអញ្ជើញសម្រាប់ពិភពលោកឱ្យមកឃើញពីប្រទេសវៀតណាម។

VOV5 សូមឧទ្ទេសនាមអំពីស្នាដៃរូបថតមួយចំនួនដែលទទួលបានពានរង្វាន់ពិភពលោករបស់វិចិត្រករថតរូប Khanh Phan៖

ស្នាដៃ៖ រ៉ូបផ្កា

ពានរង្វាន់កំពូលនៅ SkyPixel Video - SkyPixel Annual Photo & Video Contest លើកទី ៨។

ស្នាដៃ៖ ជួសជុលសំណាញ់ (Mending net)

ឈ្នះពានរង្ចាន់ Travel របស់ទស្សនាវដ្តី Wanderlust ក្នុងឆ្នាំ ២០១៩។

ចុះផ្សាយក្នុងទស្សនាវដ្តី Wanderlust ខែមិថុនា ឆ្នាំ ២០២០។

គម្របទស្សនាវដ្តី Wanderlust កំណែជាភាសាអង់គ្លេស ខែមីនា ឆ្នាំ ២០២០ ។

ស្នាដៃ៖ ឆ្លងកាត់វាលស្រែ - Thang Binh ខេត្ត Quang Nam

បោះពុម្ពផ្សាយក្នុងទស្សនាវដ្តី Geo Magazine (ទស្សនាវដ្តីថតរូបដ៏ល្បីល្បាញលើពិភពលោក) កំណែជាភាសាអង់គ្លេស ខែមេសា ឆ្នាំ ២០២០; កំណែជាភាសាបារាំង ខែឧសភា ឆ្នាំ ២០២០។

ចុះផ្សាយទស្សនាវដ្តីអនឡាញ់របស់រុស្ស៊ី អាមេរិក និងចិន។

ពានរង្វាន់កិត្តិយសខ្ពស់បំផុសនៅក្នុងពានរង្វាន់ Drone of Siena ឆ្នាំ ២០១៩។

តាំងពិព័រណ៍នៅ Siena, Tuscany ប្រទេសអ៊ីតាលី ឆ្នាំ ២០២០។

តាំងពិព័រណ៍នៃមហោស្រពរូបថតវ័យក្មេងឆ្នាំ ២០១៩។

ស្នាដៃ៖ ប្រមូលផលផ្កាព្រលឹត - Chau Doc ខេត្ត An Giang (Harvesting water lily)

រូបថតអំពីពលកម្មដ៏ស្អាតបំផុត (The best photo of Work 2019) របស់ Agora។

គម្របទស្សនាវដ្តី Drone Photographer។

មេដាយប្រាក់ PSA ២០២០។

ស្នាដៃ៖ ហាលសម្ងួតត្រី(Drying fish) - Long Hai ខេត្ត Ba ria – Vung Tau

ឈ្នះវិញ្ញាសារ Travel នៃពានរង្វាន់ Sonyworld Photo Awards ២០២១។

មេដាយមាសនៃពានរង្វាន់ Tokyo International foto Awards ២០២០។

ចុះផ្សាយនៅទស្សនាវដ្តី Geo Magazine - ទស្សនាវដ្តីរូបថតដ៏ល្បីល្បាញលើពិភពលោក។

ចុះផ្សាយតាមអ៊ីនធឺណិតនៅលើ Telegraph UK និង US ខែសីហា ឆ្នាំ ២០២០។

ចុះផ្សាយតាមអ៊ីនធឺណិតនៅលើ Vokrugsveta.ru ខែសីហា ២០២០។

ចុះផ្សាយតាមអ៊ីនធឺណិតនៅលើទូរទស្សន៍ CCTV Asia Pacific ខែកញ្ញា ឆ្នាំ ២០២០... និងទស្សនាវដ្តីអនឡាញជាច្រើនទៀត។

ស្នាដៃ៖ ផ្សារកសិកផល Vi Thanh - Vi Thanh ខេត្ត Hau Giang

Short list នៃការប្រឡងថតរូប Pink Lady Food photographer of the year ឆ្នាំ ២០២០។

ឈ្នះការប្រលង អ្នកថតរូបទេសចរណ៍ប្រចាំឆ្នាំ (Travel photographer of ther year) ឆ្នាំ ២០២១។

ចូលរួមតាំងពិព័រណ៍នៅ King Gross London ខែសីហា ឆ្នាំ ២០២១។

ស្នាដៃ៖ នេសាទក្នុងព្រៃដូង - Quang Ngai

ប័ណ្ណកិត្តិយសក្នុងពានរង្វាន់ Drone of Siena ឆ្នាំ ២០២០។

ចុះផ្សាយនៅក្នុងទស្សនាវដ្តី Geo magazine កំណែជាភាសាអង់គ្លេស អាល្លឺម៉ង់ បារាំង

នៅឆ្នាំ ២០២១។

ស្នាដៃ៖ ផ្កាលើផ្ទៃទឹក

ឈ្នះវិញ្ញាសារ People នៃពានរង្វាន់ Drone Siena ឆ្នាំ ២០១៩។

ឈ្នះវិញ្ញាសារ People នៃពាន់រង្វាន់ Skypixel Awards ឆ្នាំ ២០១៨។

រង្វាន់លេខ៣ ក្នុងពានរង្វាន់ Fineart ឆ្នាំ ២០១៩។

បោះពុម្ភផ្សាយនៅលើទស្សនាវដ្តី Geo magazine ។

ចុះផ្សាយក្នុងទស្សនាវដ្តី អាកាសចរណ៍អាស៊ី - Asia airline Magazine …។

ស្នាដៃ៖ ប្រមូលផលផ្កាព្រលិត- Harvesting water lily

ឈ្នះពានរង្វាន់ Travel photography of the year Malta Awards ឆ្នាំ ២០២១។

ស្នាដៃ៖ ផ្សារត្រីលើសមុទ្រ

ប័ណ្ណកិត្តិយសនៅការប្រឡង drone Siena Awards ឆ្នាំ ២០២០។

ស្នាដៃ៖ ហាលសម្ងួតធូប

ពានរង្វាន់ជាតិលេខមួយ នៃពានរង្វាន់World Photoraphic Cup ឆ្នាំ ២០១៩។