![]() |
| នាពេលថ្មីៗនេះ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) សហការជាមួយក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ដើម្បីរៀបចំការតាំងពិព័រណ៌ក្រោមប្រធានបទ “សិល្បៈផ្កាឈូកវៀតណាមឆ្នាំ ២០២៣ - សម្រស់នៃភាពបរិសុទ្ធ”។ |
![]() |
| យោងតាមការចែករំលែកពីគណៈចាត់តាំង ឈុតគំនូរអំពីផ្កាឈូកចំនួន ៧៥ ផ្ទាំង ដែលមានតម្លៃឡើងដល់ ២០ លានដុល្លារអាមេរិក ដែលគូរដោយវិចិត្រការិនី Kim Duc ជាមួយនឹងរចនាបថផ្សេងៗគ្នាជាច្រើន។ |
![]() |
| វិចិត្រការិនី Kim Duc និងស្នាដៃផ្កាឈូកនៅឯការតាំងពិពណ៌។ (រូបថត៖ dangcongsan.vn) |
![]() |
| គំនូរទាំងនេះត្រូវបានវិចិត្រការិនី Kim Duc គូរតាំងពីឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន។ (រូបថត៖ VOV |
![]() |
![]() |
| តាមរយៈការតាំងពិព័រណ៌នេះ គណៈចាត់តាំងមានបំណងចង់នាំយកនូវអារម្មណ៍វិជ្ជមាន ធ្វើជាកម្លាំងចលករដើម្បីជួយមនុស្សម្នាក់ៗ ឲ្យចេះស្រឡាញ់ជីវិត ស្រឡាញ់មនុស្សកាន់តែច្រើន ជំនះលើគ្រប់កាលៈទេសៈ យកកម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ជាមិត្ត ជាអ្នករួមដំណើរដ៏បរិសុទ្ធ បំពេញសេចក្តីប្រាថ្នាដ៏ល្អប្រសើរចំពោះអនាគត។ (រូបថត៖ VOV) |
![]() |
| ជាមួយនឹងលំហសិល្បៈពោរពេញទៅដោយផ្កាឈូក ការតាំងពិពណ៌ទាក់ទាញអ្នកទស្សនាជាច្រើន។ |
![]() |
![]() |
| សមាគមព្រះពុទ្ធសាសនាវៀតណាមបានជ្រើសរើសស្នាដៃនេះដើម្បីដាក់តាំងបង្ហាញនៅមហាសន្និបាតតំណាងព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី៩ (ឆ្នាំ ២០២២) និងទិវាបុណ្យទានសំខាន់ៗរបស់សមាគមព្រះពុទ្ធសាសនាវៀតណាម។ |
![]() |
| ផ្ទាំងគំនូរ "សម្បកអនាគត" ធ្លាប់ត្រូវបានគេដេញលៃឡើងរហូតដល់រាប់សិបលានដុល្លារអាមេរិក ប៉ុន្តែសម្រាប់វិចិត្រការិនី Kim Duc ផ្ទាំងគំនូរនេះមានអត្ថន័យល្អប្រសើរ ហើយមិនអាចកាត់ថ្លៃបានទេ ដូច្នេះហើយ លោកស្រីសម្រេចចិត្តមិនលក់វាទេ គឺរក្សាវាទុកជាទ្រព្យសម្បត្តិដោយឡែករបស់វៀតណាមវិញ។ |
![]() |
| មិនត្រឹមតែដាក់តាំងបង្ហាញផ្ទាំងគំនូរអំពីផ្កាឈូកប៉ុណ្ណោះទេ វិចិត្រការិនី Kim Duc ក៏បានតុបតែងលំអតាំងពិព័រណ៍ដោយខ្លួនឯងទៀតផង។ |
![]() |
ផ្ទាំងគំនូរមួយចំនួននៅការតាំងពិព័រណ៍៖
![]() |
![]() |
![]() |
![]() |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ















