![]() |
| ក្នុងបរិយាកាសរីករាយរបស់ប្រទេសទាំងមូលឆ្ពោះទៅរកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមមាតុប្រទេសនោះ សារមន្ទីរហាណូយបានរៀបចំការតាំងពិពណ៌ក្រោមប្រធានបទ “ការចងចាំនៃទិវាបង្រួបបង្រួមជាតិ” ដែលនាំអ្នកទស្សនាវិលត្រឡប់មកដំណាក់កាលប្រវត្តិសាស្ត្រដ៏សាហាវនិងវីរភាព។ |
![]() |
![]() |
| ការតាំងពិពណ៌បានឧទ្ទេសនាមរូបភាព ឯកសារ និងវត្ថុអនុស្សាវរីយ៍ពីសម័យសង្រ្គាម ជួយសាធារណជនឱ្យយល់ដឹងបន្ថែមទៀតអំពីពលីកម្ម ការបាត់បង់ និងស្មារតីដ៏ក្លាហានមោះមុតរបស់ប្រជាជាតិដើម្បីមានសន្តិភាពដូចសព្វថ្ងៃនេះ។ |
![]() |
| ឯកសណ្ឋានរបស់អ្នកបើកយន្តហោះជនជាតិអាមេរិកម្នាក់ដែលត្រូវចាប់ខ្លួនក្នុងសង្គ្រាមវៀតណាម និងបំណែកយន្តហោះដែលត្រូវបាញ់ទម្លាក់នៅទីក្រុងហាណូយ គឺជាចំណុចលេចធ្លោមួយនៃការតាំងពិព័រណ៍នេះ។ |
![]() |
| ស្លាកស្នាមនៃផ្សែងភ្លើងនៅលើសំបកដែកច្រែះ ដែលនឹកឃើញដល់ការប្រយុទ្ធគ្នាតាមជើងអាកាសដ៏កាចសាហាវ។ |
![]() |
| គ្រឿងបរិក្ខារពេទ្យ ទិនានុលេខន៍ សំបុត្រសរសេរដោយដៃ ត្រូវបានអតីតយុទ្ធជនប្រគល់ជូនសារមន្ទីរ។ វត្ថុនីមួយៗគឺជារឿងរ៉ាវមួយ ជាការចងចាំដែលត្រូវបានរក្សាទុកដោយការដឹងគុណនិងមោទនភាព។ |
![]() |
| ប្រអប់ឧបករណ៍ពេទ្យរបស់វរសេនីយ៍ឯក វេជ្ជបណ្ឌិតយោធា Nguyen Van Hoa (ហាណូយ)។ នៅឆ្នាំ ១៩៦៤ លោកបានស្ម័គ្រចិត្តទៅសមរភូមិ Tay Nguyen។ ក្នុងអំឡុងពេលធ្វើការនៅសមរភូមិ B3 លោកបានព្យាបាលដោយផ្ទាល់កងទ័ពដែលរងរបួស។ |
![]() |
| កាំភ្លើងធំប្រឆាំងយន្តហោះត្រូវបានកងកម្លាំងស្វ័យការពារស្ត្រី Van Don (Hai Ba Trung ទីក្រុងហាណូយ) ប្រើប្រាស់ដើម្បីបាញ់ទម្លាក់យន្តហោះ F-111 របស់អាមេរិកនៅខែធ្នូ ឆ្នាំ ១៩៧២។ |
![]() |
| ស៊ីរ៉ែនដែលបានផលិតដោយក្រុមហ៊ុនមេកានីកហាណូយ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ ស៊ីរ៉ែនត្រូវបានគេដាក់នៅលើដំបូលរោងចក្រមេកានីកហាណូយ ដើម្បីប្រកាសអាសន្នដល់កម្មករ និងប្រជាជននៅពេលដែលយន្តហោះអាមេរិកទម្លាក់គ្រាប់បែក។ |
![]() |
![]() |
| រូបភាពឯកសារនាំសាធារណជនវិលត្រឡប់ទៅសម័យតស៊ូដ៏លំបាករហូតដល់ថ្ងៃបង្រួបបង្រួមប្រទេសជាតិទាំងស្រុង។ |
![]() |
| មានស្នាមញញឹមលាយនឹងទឹកភ្នែក នៅថ្ងៃទទួលជ័យជម្នះពេញលេញ។ |
![]() |
| ប៉ុន្មានថ្ងៃនេះ ប្រជាជន សិស្សានុសិស្សនិងនិស្សិតជាច្រើនបានមកទស្សនាការតាំងពិព័រណ៍។ |
![]() |
![]() |
| គ្រួសារជាច្រើននាំកូនៗមកទស្សនាការតាំងពិពណ៌ បណ្តុះស្មារតីស្នេហាជាតិ និងការយល់ដឹងអំពីប្រវត្តិសាស្ត្រមាតុភូមិតាំងពីតូច។ |
![]() |
| “ការចងចាំនៃទិវាបង្រួបបង្រួមជាតិ” មិនត្រឹមតែជាការតាំងពិពណ៌សុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងជាដំណើរដើម្បីរំលឹក និងរីកសាយភាយតម្លៃនៃសន្តិភាព ឯករាជ្យ និងសេចក្ដីស្នេហាជាតិទៀតផង។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ















