នាព្រឹកថ្ងៃទី ៣០ ខែកក្កដា បរិយាកាសការងារនៅអាកាសយានដ្ឋាន Gia Lam (Long Bien ទីក្រុងហាណូយ) មានភាពអ៊ូអរមមាញឹក នៅពេលដែលកងពលតូចទ័ពជើង អាកាសលេខ ៩១៨ (ផ្នែកទ័ពការពារដែនអាកាស - ទ័ពជើងអាកាស) បានរៀបចំការហាត់ សមនិងត្រៀមខ្លួនជាស្រេចសម្រាប់ភារកិច្ចហោះហើរអបអរសាទរនៅពិធីរំលឹកខួប ៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។
នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា យន្តហោះ C២១២i ពីរគ្រឿង និងយន្តហោះ C២១២-៤០០ មួយគ្រឿងបានហាត់សមការហោះហើរក្នុងទម្រង់រាងអក្សរ A។
បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យបច្ចេកទេស និងចាប់ផ្តើមម៉ាស៊ីន អាកាសយានិក ត្រៀមខ្លួនរួចជាស្រេចបើកយន្តហោះឆ្ពោះទៅកាន់ផ្លូវរត់ដើម្បីត្រៀមហោះឡើង។
នៅខាងក្នុងកាប៊ីននៃយន្តហោះដឹកជញ្ជូន C២១២។
យន្តហោះ C២១២-៤០០ បានហោះឡើងនៅអាកាសយានដ្ឋាន Gia Lam ដោយធ្វើការហោះហើរជាមួយយន្តហោះ C២១២i ចំនួនពីរគ្រឿង។
យន្តហោះ C២១២ បីគ្រឿងរួមគ្នាបង្កើតទម្រង់រាងព្រួញនៅលើផ្ទៃមេឃ ទីក្រុងហាណូយ។
នេះជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំដែលកងពលតូចទ័ពជើងអាកាសលេខ ៩១៨ ត្រូវបានប្រគល់ភារកិច្ចហោះហើរក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ដ៏សំខាន់ៗរបស់ ប្រទេសជាតិ។
ដើម្បីសម្រេចភារកិច្ចហោះហើរតាមទម្រង់ អាកាសយានិកត្រូវផ្តោតលើការរក្សា ចម្ងាយ និងពេលវេលា ព្រមទាំងឆ្លើយតបយ៉ាងបត់បែនចំពោះការប្រែប្រួលនៃ ស្ថានភាពអាកាសធាតុ។
ខណៈពេលដែលយន្តហោះ C២១២ ហាត់សមការហោះហើរតាមទម្រង់ យន្តហោះដឹកជញ្ជូន C២៩៥ ហាត់សមការហោះហើរជាទោល ដោយហោះឡើង និងចុះចតជាបន្តបន្ទាប់នៅអាកាសយានដ្ឋាន Gia Lam។
បច្ចុប្បន្ន C២៩៥ គឺជាយន្តហោះដឹកជញ្ជូនទំនើបដ៏ធំបំផុតរបស់កងទ័ពជើង អាកាសវៀតណាម ដែលមានសមត្ថភាពផ្ទុកទំនិញបានជាង ២៣ តោន និង មនុស្សជាង ៧០នាក់។
យោងតាមផែនការនាពេលខាងមុខ កងពលតូចទ័ពអាកាសលេខ ៩១៨ នឹងរៀបចំការហ្វឹកហ្វឺនហោះហើរតាមទម្រង់យន្តហោះចំនួន ៤ គ្រឿង ជាមួយនឹង យន្តហោះ C២៩៥ ហោះហើរនាំមុខ និងយន្តហោះ C២១២ ចំនួន ៣ គ្រឿង ហោះហើរពីក្រោយ។
បន្ទាប់ពីការហ្វឹកហ្វឺនប្រហែល ៣ ម៉ោង យន្តហោះដឹកជញ្ជូននៃកងពលតូចទ័ព អាកាសលេខ ៩១៨ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Gia Lam។
អាកាសយានិក Nguyen Quan Anh បានសម្តែងនូវសេចក្តីរីករាយនៅពេល បញ្ចប់ការហោះហើរហ្វឹកហ្វឺន ហើយបានអះអាងនូវការប្តេជ្ញាចិត្តបំពេញភារកិច្ច ប្រកបដោយជោគជ័យក្នុងពិធីរំលឹកខួប ៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា របស់កងពលតូចទ័ពអាកាសលេខ ៩១៨។