យោងតាម CNN ថា "មិនអាចមានការស្រុះចិត្តគំនិតគ្នាទាំង ១០០% អំពីគោលដៅដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកបានឡើយ ប៉ុន្តែបញ្ជីគោលដៅទាំង ២៥ នេះ គឺជាការចាប់ផ្ដើមដ៏ល្អ ដើម្បីរៀបចំផែនការសម្រាប់ដំណើរថ្មីៗ"។
![]() |
គេហទំព័រទេសចរណ៍របស់ CNN ពិពណ៌នាអំពីឈូងសមុទ្រ Ha Long គឺជាគោលដៅធម្មជាតិល្បីឈ្មោះបំផុតនៅអាស៊ីអាគ្នេយ៍ ហើយជាគោលដៅដ៏ស្រស់ស្អាតបំផុតមួយនៅវៀតណាម។ រូបថត៖ Truong Giang/VOV
![]() |
ឈូងសមុទ្រ Ha Long មានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ onevivu.vn
![]() |
អត្ថបទពិពណ៌នាអំពី ឈូងសមុទ្រ Ha Long បង្កើតរូបភាពដ៏ល្អឥតខ្ចោះ មានភាពសុខដុមរមនារវាងធម្មជាតិ និងមនុស្ស។ រូបថត៖ reviewhalong.com
![]() |
ភូមិនេសាទនៅឈូងសមុទ្រ Ha Long ។ រូបថត៖ CTV/Vietnam+
![]() |
ឈូងសមុទ្រ Ha Long ពេលអស្តង្គត។ ផ្ទៃឈូងសមុទ្រត្រូវបានលាបពណ៌ក្រហមនៃកាំរស្មីព្រះអាទិត្យ។ រូបថត៖ NAG Pham Huy Trung
![]() |
បទពិសោធន៍មួយនៅពេលមកទីនេះគឺការជិះទូកកម្សាន្ត និងទស្សនារូងភ្នំ។ រូបថត៖ Paradise Elegance Cruise
![]() |
គេហទំព័រទេសចរណ៍របស់ CNN រាយឈ្មោះរូងភ្នំនៃឈូងសមុទ្រ Ha Long ដូចជា រូងភ្នំ Sung Sot រូបភ្នំ Dau Go Cave គុហា Thien Cung ដែលជារូងភ្នំដ៏ល្បីល្បាញ ហើយត្រូវបានភ្ញៀវទេសចរជាច្រើនមកទស្សនា។ (រូងភ្នំ Sung Sot នៅឈូងសមុទ្រ Ha Long ។
រូបថត៖lejourneyhalongcruise.com)
![]() |
រូងភ្នំ Luon គឺជាគោលដៅដ៏វិសេសវិសាលបំផុត ដែលមិនគួររំលងពេលមកទស្សនាឈូងសមុទ្រ Ha Long។ រូបថត៖ Truong Giang/VOV
![]() |
ភ្ញៀវទេសចរបរទេសចូលចិត្តជិះកាយ៉ាកចូលរូបភ្នំ Luon។ រូបថត៖ Truong Giang/VOV
![]() |
ក្រៅពីប្រព័ន្ធរូងភ្នំដ៏ធំសម្បើម ភ្ញៀវទេសចរមកទស្សនាឈូងសមុទ្រក៏ត្រូវបានទាក់ទាញដោយកោះថ្មរាប់ពាន់ដែលមានរាង និងទំហំផ្សេងៗ។ (ប្រភព៖ VNExpress)
![]() |
គេហទំព័រទេសចរណ៍របស់ CNN ក៏បានលើកឡើងអំពីសារមន្ទីរ Quang Ninh គឺជាគោលដៅដែលភ្ញៀវទេសចរមិនអាចមើលរំលងបាន។ រូបថត៖ សារមន្ទីរ Quang Ninh
![]() |
សារមន្ទីរនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិអេស្ប៉ាញដ៏ល្បីឈ្មោះ គឺលោក Salvador Perez Arroyo ។ គោលដៅនេះមានភាពទាក់ទាញជាពិសេសសម្រាប់ភ្ញៀវទេសចរមក check-in ដោយមានការរចនាប្លែកៗ និងគួរឱ្យចាប់អារម្មណ៍របស់វា ដែលបង្ហាញពីការចុះសម្រុងគ្នា រវាងភាពស្រស់ស្អាតបែបប្រពៃណី និងទំនើប នាំមកនូវចំណាប់អារម្មណ៍ថ្នីសម្រាប់ប្រព័ន្ធសារមន្ទីរវៀតណាម។ ប្រភព៖ Truyenhinhvov.vn
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ











