ខ្ពង់រាបថ្ម Dong Van

នៅខែកញ្ញា និងតុលា នៅពេលដែលខ្យល់អាកាសត្រជាក់ស្រួល ភ្ញៀវទេសចរបានអញ្ជើញទៅទស្សនា ខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang យ៉ាងច្រើនកុះករ។ រូបថត៖ VOV

តាមខ្នងជ្រលងភ្នំ Ma Pi Leng Pass ក្រឡេកមើលទៅទន្លេ Nho Que ពន្លឺព្រះអាទិត្យពណ៌មាសដូចទឹកឃ្មុំផ្អែមល្អែម។ រូបថត៖ VOV

Mu Cang Chai

ខែកញ្ញា អាកាសធាតុរដូវស្លឹកឈើជ្រុះត្រជាក់ស្រួលនៅតំបន់ខ្ពង់រាបក៏ជាពេលវេលាដែលស្រូវទុំពាសពេញវាលស្រែជម្រាលភ្នំដ៏ធំសម្បើមនៅ Mu Cang Chai ខេត្ត Yen Bai ។ រូបថត៖ VOV2

“រដូវមាស” ជាពេលវេលាដែលអាចធ្វើឲ្យមនុស្សគ្រប់រូបរំភើបចិត្តនៅពេលអញ្ជើញ ទៅដល់ទឹកដីដ៏ស្រស់បំព្រងនេះ។ រូបថត៖ tamviet.tienphong.vn

Pu Luong

Pu Luong (Thanh Hoa) កំពុងក្លាយជាគោលដៅដ៏ពេញនិយមបំផុតមួយនាពេលថ្មីៗនេះ។ ការធ្វើដំណើរទៅ កាន់ Pu Luong គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នកសម្របខ្លួនជាមួយធម្មជាតិស្រស់ស្រាយត្រជាក់ចិត្ត។ ប្រភព៖ Alongwalker

Son Ba Muoi គឺជាភូមិខ្ពង់រាបចំនួនបីដែលនៅតែរក្សាបាននូវភាពស្រស់ស្អាត នៅ តំបន់អភិរក្សធម្មជាតិ Pu Luong។ (ក្នុងរូបថត៖ កន្លែងប្រមាញ់ពពកដ៏ស្រស់ស្អាតណាស់នៅតាមផ្លូវទៅកាន់ Son Ba Muoi។ ពីទីនេះលោកអ្នកអាចមើលឃើញឃុំទាំងបីគឺ Lung Cao - Co Lung និង Lung Niem។ រូបថត៖ VOV2)

វិថីបុរាណ Hoi An

ខែកញ្ញា និងតុលា មិនទាន់ដល់រដូវវស្សានៅទីក្រុង Hoi An។ លែងមានថ្ងៃនៅខ្លាំងពេក ហើយមានតែ ពន្លឺថ្ងៃចែងចាំងតិចៗ។ រូបថត៖ Phu Thanh/ thanhnien.vn

ផ្ទះពណ៌លឿងដ៏ស្ងប់ស្ងាត់នៅទីក្រុង Hoi An ក្នុងរដូវស្លឹកឈើជ្រុះធ្វើឱ្យមនុស្សគ្រប់រូបមានអារម្មណ៍ស្ងប់ស្ងាត់។ រូបថត៖ dantri.com.vn

កោះ Ly Son

ឆ្លងកាត់រយៈពេល រាប់លានឆ្នាំនៃការវិវឌ្ឍន៍ភូគព្ភសាស្ត្រ ស្រុកកោះ Ly Son (Quang Ngai) នៅតែមានស្នាកស្នាមនៃរណ្ដៅភ្នំភ្លើងបុរាណចំនួន ១០ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងទេសភាពធម្មជាតិដ៏រហោស្ថាន។ រូបថត៖ Huu Minh/dantri.com.vn

ពេលវេលាដ៏ល្អសម្រាប់ធ្វើដំណើរទៅកាន់ស្រុកកោះ Ly Son គឺចាប់ពីចុងខែមេសា ដល់ខែកញ្ញា អាកាសធាតុស្រស់ស្អាត និងសមស្របសម្រាប់ការទស្សនាកោះ។

ព្រៃ Tra Su

រដូវទឹកឡើងនៅខេត្ត An Giang តែងតែទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ព្រៃ Tra Su ត្រូវបានវាយតម្លៃថាជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ខេត្ត An Giang។ ប្រភព៖ vivu.net

ភ្ញៀវទេសចរដែលមកទីនេះនឹងមានអារម្មណ៍សប្បាយរីករាយចំពោះទេសភាពនៅទីនេះ។ ប្រភព៖ vivu.net

Da Lat

ដោយមានចំងាយប្រមាណ ៦០ គីឡូម៉ែត្រពីកណ្តាលទីក្រុង Da Lat ទឹកជ្រោះ Bao Dai ជាទឹកជ្រោះខ្ពស់បំផុតនៅខេត្ត Lam Dong ។ ទេសភាពនៅទីនេះនៅតែរក្សាបានភាពរហោស្ថានដដែល។ រូបថត៖ @mia