ល្អាង Mua បន្តនាំមុខគេក្នុងបញ្ជីគោលគោលដៅទេសចរណ៍ដ៏ស្រស់បំព្រងបំផុតក្នុងឱកាសបុណ្យតេត មិនត្រឹមតែនៅខេត្ត Ninh Binh ប៉ុណ្ណោះទេ ថែមទាំងនៅភាគខាងជើងទៀតផង។

ប៉ុន្មានឆ្នាំកន្លងមក គោលដៅទេសចរណ៍នេះបានក្លាយជាទីមកដល់ដែលត្រូវបានភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកចូលចិត្ត។

ទេសភាពស្រស់ស្អាតនៅរដ្ឋធានីបុរាណ។

មានមនុស្សតិចណាស់ដែលដឹងថានិទាឃរដូវគឺជាពេលវេលាមួយ ដ៏ស្រស់ស្អាតបំផុតនៅ ល្អាង Mua ។

វត្ត Bai Binh នេះគឺជារមនីយដ្ឋានដ៏ល្បីល្បាញបំផុតនៅខេត្ត Ninh Binh ដែលមានទីតាំងស្ថិតនៅក្នុងមណ្ឌលអេកូទេសចរណ៍ Bai Dinh – Trang An ជាមួយប្រវត្តសាស្ត្រជាង ១ ពាន់ឆ្នាំ ដោយផ្សារភ្ជាប់ជាមួយរាជវង្សជាច្រើន ចាប់ពីរាជវង្ស Dinh រាជវង្ស Tien Le រហូតដល់រាជវង្ស Ly។

វត្ត Bai Binh គឺជាវត្តមួយដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយមានចម្ងាយ ៩៥ គីឡូម៉ែត្រពីទីក្រុងហាណូយដែលមានផ្ទៃដី ៥៣៩ ហិកតារួមទាំងវត្តបុរាណនិងវត្តថ្មី។

វត្ត Bai Binh រួមមានវត្តបុរាណនិងវត្តថ្មី។ វត្តបុរាណមានទីតាំងស្ថិតនៅលើជម្រាលភ្នំស្ងាត់។

ទន្ទឹមនឹងនេះវត្តថ្មីមានភាពល្បីល្បាញជាមួយស្ថាបត្យកម្មដ៏ស្រស់បំព្រង ពោរពេញទៅដោយសញ្ញាសម្គាល់នៃបណ្ដាភូមិរបរប្រពៃណីវៀតណាម។

Trang An តែងតែជាគោលដៅទេសចរណ៍ក្នុងឱកាសនិទាឃរដូវដ៏គួរឲ្យទាក់ទាញបំផុត។

អញ្ជើញមកដល់កន្លែងនេះភ្ញៀវទេសចរហាក់ដូចជាត្រូវបានសម្របខ្លួនក្នុងបរិយាកាសដ៏ស្រស់បំព្រង គយគន់ទូកនៅលើទន្លេ Sao Khe។

នាប៉ុន្មានឆ្នាំកន្លងទៅ Ninh Binh តែងតែ ជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញបំផុតក្នុងឱកាសបុណ្យតេត។

ក្រៅពី ល្អាង Mua Trang An និងវត្ត Bai Binh រាជធានីបុរាណនេះនៅតែមានកន្លែងទេសចរណ៍ដ៏គួរឲ្យទាក់ទាញជាច្រើនទៀតផងដែរ៕