គោលដៅមកដល់ដំបូងគឺឈូងសមុទ្រ Vinh Hy។ ដោយស្ថិតនៅចំងាយពីកណ្តាលទីក្រុង Phan Rang ប្រមាណ ២០ គីឡូម៉ែត្រនោះ លោកអ្នកអាចធ្វើដំណើរមកទីនេះតាមម៉ូតូ ឬឡានក៏បានដែរ។ |
ពី Vinh Hy លោកអ្នកអាចធ្វើដំណើរប្រមាណ ៥ គីឡូម៉ែត្រទៀតទើងបានមកដល់ Hang Rai ។ សម្រាប់មនុស្សដែលចូលចិត្តទេសភាពធម្មជាតិដ៏អស្ចារ្យ គឺមិនអាចរំលងកន្លែងនេះបានឡើយ។ |
ក្រុមអ្នកថតរូបបានចាត់ទុកថា នេះគឺ“ បេះដូងរបស់សមុទ្រ”។ ទេសភាពនៅទីនេះពិតជាស្រស់ស្អាតណាស់។ |
ទិដ្ឋភាពឈូងសមុទ្រ Vinh Hy |
ប្រសិនបើលោកអ្នកបានមកដល់ Phan Rang – Thap Cham គឺលោកអ្នកគួរតែទៅទស្សនាប្រាសាទ Poklong Garai។ ដោយមានទីតាំងនៅលើកំពូលភ្នំ Trau ហើយមានចម្ងាយ ៧ គីឡូម៉ែត្រតាមទិសខាងលិច ព្រះមហាក្សត្រ Che Man បានសាងសង់ប្រសាទនេះ នៅសតវត្សរ៍ទី ១៣ដើម្បីគោរពបូជាស្តេច Poklong Garai របស់ជនជាតិចាម។ |
ប្រាសាទ Poklong Garai មានប្រាសាទតូចៗចំនួន ៣ ដេលមាន ដំបូលរាងដូចទូក។ បច្ចុប្បន្ន ប្រាសាទទាំងនេះនៅតែរក្សាបានសំណង់ស្ថាបត្យកម្មផង និងពិធីគោរពបូជារបស់ជនជាតិចាមដដែល។ |
បរិវេណប្រាសាទត្រូវបានព័ទ្ធជុំវិញដោយជញ្ជាំងដែលបែរមុខទៅទឹកខាងកើត និងត្បូង។ នេះគឺជាសំណង់ដែលមានតម្លៃសិល្បៈស្ថាបត្យកម្មសំណង់ និងចម្លាក់។ |
រូបសំណាក ស្តេច Poklong Garai នៅក្នុងសារមន្ទីរវប្បធម៌ចាម។ |
តំបន់ Phan Rang – Thap Cham ក៏មានឈ្មោះបោះសម្លេងជាមួយរបរកុលាលភាជន៍នៅភូមិ Bau Truc ដែលជាភូមិរបរកុលាលភាជន៍នៅតំបន់អាស៊ីអាគ្នេយ៍។ |
ឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិចាមនៅក្នុងសារមន្ទីរវប្បធម៌ចាម។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


