ឆ្នាំនេះខួបគម្រប់ ៨០ ឆ្នាំនៃទិវាជនចាស់ជរាវៀតណាម (៦ មិថុនា ១៩៤១ - ៦ មិថុនា ២០២១)។ ក្នុងគ្រួសារ វង្សត្រកូល និងភូមិឃុំទាំងអស់ ជនចាស់ជរាតែងតែត្រូវបានគោរពស្រឡាញ់និងផ្ទៀងស្ដាប់។ ពួកគេមាន តួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាល់តម្លៃជាប្រពៃណី ព្រមទាំងជាជំនាន់ដែល មានគុណូបការៈដ៏ធំធេងក្នុងបុព្វហេតុរំដោះប្រជាជាតិក៏ដូចជាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍប្រទេសជាតិផងដែរ។ ក្នុងឱកាសអបអរសាទរខួប លើកទី៧០ទិវាជនចាស់ជរាវៀតណាម យើងខ្ញុំសូមឧទ្ទេសនាមជាមួយ ប្រិយមិត្តនូវរូបភាពដ៏ស្រស់ស្អាតអំពីជនចាស់ជរា។
![]() |
| ស្នាមញញឹមនៃក្ដីសុភមង្គលរបស់មនុស្សវ័យចំណាស់។ (រូបថត៖ caotuoi.vn) |
![]() |
| ភាពស្រស់ស្អាតរបស់សិល្បៈការិនី Tra Giang នៅអាយុ ៨០ ឆ្នាំ។ (រូបថត៖ VOV5) |
![]() |
| ក្រោយពីចូលនិវត្តន៍ លោកតាលោកយាយតែងតែចំណាយពេលច្រើន ជាមួយកូនចៅ។ (រូបថត៖ Vietnam+) |
![]() |
| ចែករំលែកអនុស្សាវរីយ៍ជាមួយក្មួយៗ។ (រូបថត៖ dreamsky.edu.vn) |
![]() |
| ក្លឹបហាត់ប្រាណរក្សាសុខភាពនៅភូមិលេខ៣ ទីរួមស្រុក Vinh Vien ស្រុក Long My ខេត្ត Hau Giang។ (រូបថត៖ baohaugiang.com.vn) |
![]() |
| ការហាត់ប្រាណរក្សាសុខភាពជាសកម្មភាពដ៏សមស្របបំផុតចំពោះ ជនចាស់ជរា។ (រូបថត៖ TTXVN) |
![]() |
| ចាកចេញពីជួរកងទ័ពវិលត្រឡប់ទៅជីវភាពធម្មតាវិញ អតីតយុទ្ធជន លោក Tran Van Bao នៅឃុំ Phu Huu ស្រុក Chau Thanh ខេត្ត Dong Thap តែងតែពង្រីកលក្ខណៈសម្បត្តិរបស់កងទ័ពលោកអ៊ុំហូ ដោយ ឧស្សាហ៍ព្យាយាមបង្កបង្កើនផល។ នៅអាយុ ៨០ ឆ្នាំ លោក Bao នៅតែ ជក់ចិត្តនឹងការងារស្រែចម្ការ។ (រូបថត៖ baodongthap.vn) |
![]() |
| លោក Pham Van Tu កម្មាភិបាលចូលនិវត្តន៍នៅឃុំ Tan Binh Thanh ស្រុក Cho Gao ខេត្ត Tien Giang ជាគំរូមួយដែលពូកែប្រកបរបររកស៊ីនិង ធ្វើការអស់ពីចិត្តដើម្បីសហគមន៍។ ក្នុងអំឡុងពេល៣ឆ្នាំជាប់ៗគ្នា លោកត្រូវ បានលើកតម្កើងជាកសិករធ្វើផលិតកម្ម អាជីវកម្មឆ្នើមនៃមូលដ្ឋាន។ (រូបថត៖ TTXVN)។ |
ទោះបីជាពលរដ្ឋបារាំងក៏ដោយ ប៉ុន្តែអ្នកថតរូប Rehahn Croquevielle បានជ្រើសរើសវៀត ណាមជាទីតាំងលំនៅដ្ឋាន និងជាស្រុកកំណើតទី២របស់ខ្លួន។ មុខសញ្ញាមួយដែលអ្នកថតរូប Rehahn ផ្ដល់មនោសញ្ចេតនាច្រើនបំផុតនោះ គឺជនចាស់ជរា។
![]() |
| ស្នាមញញឹម “គ្មានធ្មេញ” នៅអាយុ ១០៣ ឆ្នាំ។ (រូបថត៖ Rehahn Croquevielle) |
![]() |
| មិត្តភក្តិមួយគូជាជនជាតិ Ma។ (រូបថត៖ Rehahn Croquevielle) |
![]() |
| សេចក្ដីស្នេហ៍ដ៏អមតៈ។ (រូបថត៖ Rehahn Croquevielle) |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ










